ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
អាងត្រពាំងថ្មបើកបញ្ចេញទឹកជាបន្តបន្ទាប់ អាជ្ញាធរស្រុកភ្នំស្រុកអំពាវនាវពលរដ្ឋប៉ែកខាងក្រោមត្រៀមបង្ការទឹកជំនន់
អាជ្ញាធរស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ប៉ែកខាងក្រោមអាងត្រពាំងថ្ម ជាពិសេសតំបន់ដែលអាចរងផលប៉ះពាល់ពីការហូរចុះនៃទឹក ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈឱ្យបានល្អ ខណៈទ្វាររំដោះទឹកត្រពាំងថ្ម ស្ពានទី១ ស្ពានទី២ និងស្ពានទី៣ ត្រូវបានបើកបញ្ចេញទឹកជាបន្តបន្ទាប់ ក្នុងកម្រិតសមស្រប ដើម្បីគ្រប់គ្រងស្ថានភាពទឹកនៅក្នុងអាង។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្ត និងស្រុកភ្នំស្រុក ចុះពិនិត្យស្ថានភាពទឹក និងស្តារផ្លូវដែលរងការខូចខាតដោយទឹកភ្លៀង
នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដែលជាតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកស្រី ចំរើន ដាណេ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រុក ចុះពិនិត្យស្ថានភាពទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅតាមបណ្តោយផ្លូវចាប់ពី ភូមិពៅយោង ដល់ភូមិគោកយោង ឃុំណាំតៅ ស្រុកភ្នំស្រុក។


កសិកម្ម
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍ប្រមូលផលស្រូវរងផលប៉ះពាល់ដោយទឹកជំនន់
នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិកាក្រសួងកសិម្មរុក្ខាប្រម៉ាញ់និង នេសាទ បានដឹកនាំក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍ប្រមូលផលស្រូវរបស់ប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ដោយសារទឹកជំនន់ ស្ថិតនៅភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរសង្កាត់អូរជ្រៅ ជម្លៀសប្រជាពលរដ្ឋ ២៦៧ គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាព
គិតត្រឹមម៉ោង ១០:០០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ប្រជាពលរដ្ឋចំនួន ២៦៧គ្រួសារ ស្មើនឹង ១,០៩០នាក់ ក្នុងនោះស្ត្រីចំនួន ៥៣៤នាក់ និងកុមារចំនួន ១២៥នាក់ ត្រូវបានអាជ្ញាធរសង្កាត់អូរជ្រៅ ជម្លៀសចេញពីតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីស្នាក់នៅបណ្តោះអាសន្ន។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងសិរីសោភ័ណ ចុះពិនិត្យស្ថានភាពទឹក និងរៀបចំទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋ
កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងសមាជិកក្រុមប្រឹក្សាក្រុង បានសហការជាមួយលោកស្រីចៅសង្កាត់អូរអំបិល និងក្រុមការងារ បន្តចុះពិនិត្យស្ថានភាពទឹក និងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅតាមតំបន់មួយចំនួនក្នុងភូមិសែសិន ក្រុងសិរីសោភ័ណ។


សកម្មភាពអាជ្ញាធរ
នគរបាលខេត្តបន្ទាយមានជ័យ ចុះជួយការពារ និងជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្រុងប៉ោយប៉ែត
ដោយគិតគូរពីបញ្ហាប្រឈម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សា លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនកម្លាំងនគរបាលជាច្រើនរូប ដើម្បីចុះប្រតិបត្តិការបន្ទាន់ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកមង្គលបូរី ចុះពិនិត្យទីទួលសុវត្ថិភាព និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរី បានចុះពិនិត្យទីតាំងទីទួលសុវត្ថិភាព ស្ថិតនៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ដើម្បីត្រៀមលក្ខណៈទទួល និងសម្របសម្រួលជួយប្រជាពលរដ្ឋដែលអាចរងផលប៉ះពាល់ និងត្រូវការជម្លៀសចេញពីតំបន់រងគ្រោះដោយសារទឹកជំនន់។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលសង្កាត់អូរជ្រៅ ទទួលអំណោយជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់
នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានទទួលការឧបត្ថម្ភអង្ករចំនួន ២៥០គីឡូក្រាម ពី ឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ តាមរយៈ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី ដាក់បទបញ្ជាក់ដល់គ្រប់រដ្ឋបាលក្រុង-ស្រុក ត្រៀមកងកម្លាំង ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅតាមដងស្ទឹងសិរីសោភ័ណ នៅសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ។


គ្រោះធម្មជាតិ
លោក ឃ្លោក នួយ បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក ដោយសារជំនន់ទឹកភ្លៀង នៅអាងអូខៃដន្យ សំណង់ទី២ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ចុះពិនិត្យស្ថានភាពទឹក ដោយសារជំនន់ទឹកភ្លៀង នៅអាងអូខៃដន្យ សំណង់ទី២ ស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
មេបញ្ជាការរង នាយសេនាធិការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ
នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួម កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ Zoom។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំក្រុមការងារចុះពិនិត្យ និងចាត់វិធានការដោះស្រាយបញ្ហាទឹកជំនន់ក្នុងក្រុង
នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយសារគ្រោះជំនន់ទឹកភ្លៀងដែលបានកើតមានក្នុងរយៈពេល២ថ្ងៃកន្លងមក លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពទឹកនៅតាមតំបន់មួយចំនួនក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកព្រះនេត្រព្រះ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ហូ ចន្ថា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុក និងលោកស្រី ហម សុភី អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញលើកទី២៧ ប្រចាំខែកញ្ញា និងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត។

