ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
លោក យឹម សំណាង អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្សានុសិស្ស ក្នុងស្រុកភ្នំស្រុក
(បន្ទាយមានជ័យ) ដើម្បីលើកកម្ពស់ចំណេះដឹង និងការយល់ដឹងត្រឹមត្រូវរអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក លោក យឹម សំណាង អភិបាលរងខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធាន ស.ស.យ.ក. ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្ត ស្រុក ឃុំ និងកងកម្លាំងទាំងបី បានរៀបចំពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក. និងសិស្សានុសិស្ស ក្នុងស្រុកភ្នំស្រុក សរុបប្រមាណជាង ១៥០នាក់


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងប៉ោយប៉ែត បើកយុទ្ធនាការប្រមូលកុមារចុះឈ្មោះចូលរៀន ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមប្រធានបទ «កុមារជាអ្នកបន្តវេនមិនអាចខ្វះបាន»
លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការប្រមូលកុមារចុះឈ្មោះចូលរៀន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមប្រធានបទ «កុមារជាអ្នកបន្តវេនមិនអាចខ្វះបាន» ដែលប្រារព្ធឡើងនៅបរិវេណសាលាបឋមសិក្សាអភិវឌ្ឍន៍ ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
លោក យឹម សំណាងជំរុញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចបៃតង និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅបន្ទាយមានជ័យ
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យអ្នកប្រកបអាជីវកម្មក្នុងវិស័យទេសចរណ៍ យកចិត្តទុកដាក់លើការអភិវឌ្ឍន៍ធនធានមនុស្ស ការលើកកម្ពស់គុណភាពសេវាកម្ម អនាម័យ សុវត្ថិភាព និងការគ្រប់គ្រងបរិស្ថាន ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចីរភាព។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកមង្គលបូរី សហការជាមួយបេឡាជាតិសន្តិសុខសង្គមខេត្តបន្ទាយមានជ័យ រៀបចំកម្មវិធីផ្សព្វផ្សាយអំពីគោលការណ៍ច្បាប់ និងអត្ថប្រយោជន៍សន្តិសុខសង្គម ដល់មន្ត្រីវិស័យសាធារណៈ
នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ រដ្ឋបាលស្រុកមង្គលបូរី សហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ខេត្តបន្ទាយមានជ័យ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី «គោលការណ៍ បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍សន្តិសុខសង្គម» ជូនដល់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈចំណុះរដ្ឋបាលស្រុកមង្គលបូរី ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិ កាតព្វកិច្ច និងអត្ថប្រយោជន៍នានា ក្រោមរបបសន្តិសុខសង្គម។


សកម្មភាពអាជ្ញាធរ
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ (២០២៧-២០២៩) នៅស្រុកមង្គលបូរី
នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកមង្គលបូរី បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ (២០២៧-២០២៩) នៅថ្នាក់ស្រុក ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំមន្ត្រីចូលរួមកិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃអង្គភាព និងការិយាល័យឆ្នើម ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ បានដឹកនាំលោក លោកស្រីអភិបាលរងក្រុង លោកនាយក នាយករងរដ្ឋបាលក្រុង ប្រធាន និងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលក្រុងពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំណែនាំអំពីការបំពេញសូចនាករ និងលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃអង្គភាព ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ថ្នាក់រាជធានី ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌឆ្នើម ប្រចាំឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ក្រុមការងារចុះឈ្មោះបោះឆ្នោតលេខ០៦៦ បន្តផ្តល់សេវាពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅវត្តស្រះត្រាច រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦
ក្រុមការងារចុះឈ្មោះបោះឆ្នោតលេខ០៦៦ នឹងបន្តចុះបំពេញភារកិច្ចពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋនៅក្នុងបរិវេណវត្តស្រះត្រាច ស្ថិតក្នុងភូមិក្បាលស្ពាន១ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
លោក គាត ហ៊ុល អំពាវនាវឱ្យពលរដ្ឋចូលរួមទុកដាក់សំរាមត្រឹមត្រូវ ដើម្បីកែលម្អសោភ័ណភាព និងបរិស្ថានក្រុងប៉ោយប៉ែត
លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមសហការគ្នាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងរក្សាអនាម័យបរិស្ថានជាប្រចាំ ដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជន ធ្វើឱ្យក្រុងប៉ោយប៉ែតមានភាពស្អាតស្អំ មានបរិស្ថានល្អ និងគួរជាទីរស់នៅ។


សកម្មភាពអាជ្ញាធរ
លោកជំទាវ ដាំ ដារីនី នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនយោធិនពិការ របួស និងគ្រួសារកងទ័ពនៅមណ្ឌល ៣១៧ តេជោភ្នំឆត្រ
លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់យោធិនពិការ យោធិនរងរបួស និងគ្រួសារកងទ័ព នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរដល់សុខទុក្ខរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិមាតុភូមិ។


សកម្មភាពអាជ្ញាធរ
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងពិភាក្សាពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងនៅក្រុងសិរីសោភ័ណ
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ ព្រមទាំងពិភាក្សាអំពីការងារប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅតាមទីប្រជុំជន ក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញឱ្យរួមគ្នាថែរក្សាប្រភពទឹក និងសន្សំសំចៃការប្រើប្រាស់ ដើម្បីត្រៀមទប់ទល់នឹងរដូវប្រាំងខាងមុខ
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តសហការគ្នាថែរក្សាប្រភពទឹកនៅតាមអាងទឹក បឹង បួ អូរ និងត្រពាំង ព្រមទាំងគ្រប់គ្រងការប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងការបង្កបង្កើនផលក្នុងរដូវប្រាំងដែលនឹងចូលមកដល់នាពេលខាងមុខ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រគល់ជនជាតិថៃ ២៤នាក់ត្រឡប់ទៅប្រទេសវិញ និងទទួលពលរដ្ឋខ្មែរ ៨២នាក់ពីភាគីថៃ
(បន្ទាយមានជ័យ)៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយស្ថាប័នពាក់ព័ន្ធ អនុវត្តប្រតិបត្តិការបញ្ជូនខ្លួនជនបរទេស និងទទួលពលរដ្ឋខ្មែរតាមច្រកព្រំដែន។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ ជំរុញឱ្យពង្រឹងកិច្ចសហការប្រមូលធនធានគាំទ្រគម្រោងអភិវឌ្ឍន៍អាទិភាពឃុំស ម្រាប់ឆ្នាំ២០២៧-២០២៩
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្រប សម្រួលធនធានគាំទ្រគម្រោងវិនិយោគអាទិភាពរបស់ឃុំ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមាន ប្រសិទ្ធភាព ចំគោលដៅ និងចីរភាព។

