ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដីខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត ចាប់ផ្តើមយុទ្ធនាការចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ៣,៦០០ បណ្ណ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារកណ្តាល
បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវសុវត្ថិភាពគតិយុត្តលើការកាន់កាប់អចលនវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជាលក្ខណៈប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋមកពីភូមិចំនួន០២ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត សរុបចំនួន ៣,៦៦០ បណ្ណ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ។ពិធីនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវត្តជិនវ័នសិមារាម (ហៅវត្តម៉ុងចិន) ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់-ភូមិ និងបងប្អូនប្រជាពលរដ្ឋម្ចាស់ដីធ្លីជារូបទៀត ។
យោងតាមរបាយការណ៍ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បណ្ណកម្មសិទ្ធិដែលត្រូវចែកជូនប្រជាពលរដ្ឋក្នុងភូមិទាំង០២ នៃសង្កាត់ផ្សារកណ្តាល រួមមាន ភូមិស្ទឹងបត់ចំនួន ៧៧៧ បណ្ណ និងភូមិគីឡូលេខ៤ ចំនួន ២,៨៨៣ បណ្ណ ។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋក្នុងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់
កោះកុង៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" បានជោគជ័យក្នុងការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យចេះត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងចែករំលែក។ សកម្មភាពនេះ បានជំរុញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែមានការប្រុងប្រយ័ត្ន និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មាន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ សម្រាប់ឆ្នាំ២០២៧
នៅរសៀលថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើ «គម្រោងផែនការចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២៧»។ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញផងដែរ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
ពន្លឺជីវិតថ្មីនៅ «ភូមិរង់ចាំ»៖ ពលរដ្ឋភៀសសឹកជាង ៣ ០០០គ្រួសារ ទទួលបានផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដើម្បីកសាងអនាគត
ក្តីសង្ឃឹម និងស្នាមញញឹមបានវិលត្រឡប់មកលើផ្ទៃមុខរបស់ប្រជាពលរដ្ឋភៀសសឹកដោយសារជម្លោះព្រំដែនជាថ្មីម្តងទៀត ខណៈដែលអាជ្ញាធរខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តជំរុញការបែងចែកលំនៅឋាន និងរៀបចំប្រព័ន្ធសេវាសាធារណៈយ៉ាងពេញលេញនៅក្នុង «ភូមិរង់ចាំ» ដើម្បីធានាថាពួកគាត់អាចកសាងជីវភាពថ្មីមួយប្រកបដោយស្ថិរភាព និងសេចក្តីថ្លៃថ្នូរ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរផែនការខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំប្រមូលធាតុចូលដើម្បីរៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដឹកនាំ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងកងកម្លាំងទាំងបីប្រភេទ និងមន្ត្រីជំនាញនៃមន្ទីរផែនការខេត្តផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី “ការអនុវត្តការងារគណនេយ្យភាពសង្គម” ដល់មន្ត្រីមូលដ្ឋានស្រុកទាំង៥-ឃុំទាំង ៤៧
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី “ការអនុវត្តការងារគណនេយ្យភាពសង្គម” ជូនដល់មន្ត្រីគោលដៅនៃរដ្ឋបាលស្រុកចំនួន ៥ និងរដ្ឋបាលឃុំចំនួន ៤២ ឃុំនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលខេត្ត តំណាងអភិបាលស្រុកទាំង៥ មេឃុំ ស្មៀនឃុំ និងជំនួយការឃុំជាច្រើនរូបផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រី ជាន់ខ្ពង់ក្រសួងអប់រំ យុវជន និង កីឡា លើកទឹកចិត្តដល់និស្សិត ឱ្យហ៊ានគិត ហ៊ានស្រមៃ ហ៊ានបង្កើត និងហ៊ានអនុវត្តគំនិតថ្មីៗ
បន្ទាយមានជ័យ ៖ ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា រដ្ឋ លេខា ធិការ ក្រសួង អប់រំ យុវជន និង កីឡា នឹងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ជាតិ មាន ជ័យ លេីកឡេីង ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញការអនុវត្តគោលនយោបាយអប់រំដែលផ្តោតលើការអភិវឌ្ឍជំនាញសតវត្សទី២១ រួមមាន ការគិតវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យា និងជាពិសេសស្មារតីសហគ្រិនភាព។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ១៣ស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់បឹងត្រកួន ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានដឹកនាំប្រតិភូក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពីស្ថាប័នធំៗចំនួន ១៣ ចុះបេសកកម្មយកព័ត៌មាន និងពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២ កំពុងបន្តដំណើរយ៉ាងស្វាហាប់
យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២ របស់ក្រសួងព័ត៌មាន កំពុងបន្តដំណើរយ៉ាងស្វាហាប់ ជាមួយការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ព្រមទាំងយុវសិស្សវិទ្យាល័យ អនុវិទ្យាល័យតាមបណ្តាខេត្ត និងមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គម។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តក្រោមអធិបតីភាព លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងលោក លោកស្រី ជាតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលរងក្រុង-ស្រុក មន្ត្រីជំនាញ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំបន្ទាយមានជ័យ និងជំរុញការសាងសង់ផ្ទះថ្មីជាង ៥០០ខ្នង ដើម្បីផ្តល់លំនឹងជីវិតពិតប្រាកដ
ការគិតគូរពីសុខទុក្ខ និងការស្វែងរកជម្រកដ៏សុខសាន្តជូនប្រជាពលរដ្ឋភៀសសឹក នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយខេត្តស្ទឹងត្រែង។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង
AKP ស្ទឹងត្រែង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ដើម្បីស្ដាប់ការបង្ហាញអំពី «គម្រោងឆ្លើយតបគ្រោះវិបត្តិ និងស្ដារឡើងវិញសម្រាប់ជនភៀសសឹក»
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ដើម្បីស្ដាប់ការបង្ហាញអំពី «គម្រោងឆ្លើយតបគ្រោះវិបត្តិ និងស្ដារឡើងវិញសម្រាប់ជនភៀសសឹក» ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
នៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្ត តំណាងរដ្ឋបាលស្រុកស្វាយចេក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

