ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សន្តិសុខសង្គម
ម៉ូតូកង់បី pass App ចំនួន ៣១គ្រឿងនិងម៉ូតូ ៣ គ្រឿងផ្សេងទៀតក្នុងឃ្លាំងមួយកន្លែងបានក្លាយជាចំណីអគ្គីភ័យទាំងស្រុង។
ម៉ូតូកង់បី pass App ចំនួន ៣១គ្រឿងនិងម៉ូតូ ៣ គ្រឿងផ្សេងទៀតក្នុងឃ្លាំងមួយកន្លែង ត្រូវបានអគ្គីភ័យឆាប់ឆេះអស់ទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គីភ័យនេះនេះបានកើតឡើង នៅវេលាម៉ោង ១៩និង ៣០ នាទីថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៦ នៅចំណុចខាងលិចជាប់ហាងលក់បាយម៉ៅធី (លើបណ្តោយផ្លូវជាតិលេខ៥) ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាង បញ្ជូនទៅស្នងការនគរបាលខេត្ត
ជនសង្ស័យចំនួន៤នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនៅក្នុងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងបញ្ជូនទៅស្នងការនគរបាលខេត្តចាត់ការតាមនីតិវិធី។


សន្តិសុខសង្គម
ពលរដ្ឋក្រុងប៉ោយប៉ែតផ្ទុះការរិះគន់ជាថ្មី ដោយសារក្រុមហ៊ុនទឹកស្អាត នៅតែបន្តផ្គត់ផ្គង់ទឹកកខ្វក់ និងធុំក្លិនស្អុយ
ករណីក្រុមហ៊ុនទឹកស្អាត អានកូ (Anco Water Supply) ផ្គត់ផ្គង់ទឹកកខ្វក់ មានពណ៌ល្អក់ និងមានក្លិនស្អុយ តែងតែបង្កឱ្យមានការមិនពេញចិត្ត និងផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ.....។


សន្តិសុខសង្គម
ជនសង្ស័យប្រុស ស្រីចំនួន ៨នាក់និងវត្ថុតាងពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនទៅតុលាការចាត់ការតាមនីតិវិធី
នគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២៦ បានបញ្ជូនខ្លួន ជាន់សង្ស័យប្រុស ស្រីចំនួន៨នាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងទៅតុលាការខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ។


សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យ២ទីតាំង នៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិថៃ និងឥណ្ឌូនេស៊ី ៦៣នាក់ ពាក់ព័ន្ធបទល្មើស Online Scams
កម្លាំងគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យ២ទីតាំង នៅក្នុងភូមិសាស្ដ្រ ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដោយរកឃើញសម្ភារមួយចំនួន ពាក់ព័ន្ធការប្រព្រឹត្ដបទល្មើស Online Scams ហើយឃាត់ខ្លួនជនបរទេស៦៣នាក់ ក្នុងនោះ មានជនជាតិថៃ និងឥណ្ឌូនេស៊ី។


សន្តិសុខសង្គម
នគរបាលស្រុកភ្នំស្រុកឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀន
ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រុកឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅវេម៉ោង៧និង៣០នាទីកាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងភូមិសាស្ត្រ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តអំពាវនាវដល់ម្ចាស់មូតូចំនួន២២គ្រឿង ដែលបាត់ មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ...
នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ផា សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី លួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហែម ពៅ ភេទស្រី អាយុ៦៣ឆ្នាំ ស្នាក់នៅជំរុំភៀសសឹក ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ករណីបាត់ម៉ូតូ ម៉ាកហុងដាវេវ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ គ្មានផ្លាកលេខ កាលពីវេលាម៉ោង១០និង៥០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចរីសតដឺវាយ ផាលេស ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។


សន្តិសុខសង្គម
កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន
កម្លាំងនគរបាលស្រុកស្វាយចេកបានល្បាតនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ចំនួន ៤ នាក់ នៅវេលាម៉ោង ១១និង២០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០២៦ ក្នុងភូមិសាស្ត្រភូមិបែកចានថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលាខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំលោកឧត្តមសេនីយ៍ស្នងការរង ផែនការងារអន្តោប្រវេសន៍ ផែនការងារនគរបាលព្រហ្មទណ្ឌ ផែនការងារសន្តិសុខ លោកអធិការនគរបាលក្រុង ស្រុក ទាំង៩ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបការងារអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងសាលាខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យចំនួនម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី ហិង្សាដោយចេតនាស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ)...
ហិង្សាដោយចេតនា ដែលប្រព្រឹត្តកាលពីវេលាម៉ោងប្រហែល១៨និង០០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចម្តុំស្រះត្រជាក់ចិត្ត ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


សន្តិសុខសង្គម
រយៈពេល២ថ្ងៃកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន១១នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនបញ្ជូនទៅតុលាការ
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចស្ថានទម្ងន់ទោស រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលសេចក្តីរាយការណ៍បន្ទាន់ពីប្រជាពលរដ្ឋ នៅចំណុចអគារមួយកន្លែងនៅជាប់របងសាលាវិទ្យាល័យព្រហ្មនិមិត្ត ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីលួច ដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលធ្វើសកម្មភាពលួចយកសម្ភារៈនៅក្នុងទីតាំងខាងលើ។

