ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
(វីដេអូ)រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលកន្លែងប្រមូលផ្ដុំស្រូវ
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលកន្លែងប្រមូលផ្ដុំស្រូវ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ និងកៅស៊ូ DBST ១ខ្សែប្រវែង ៣.៨២គីឡូម៉ែត្រ នៃគម្រោង (SAAMBAT) គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម ដោយមានការចូលរួមពី ប្រតិភូអមដំណើរ លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោកមេឃុំ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងប្រជាកសិករជាច្រើននាក់ ស្ថិតនៅភូមិត្រាង ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។


វីដេអូ
គណៈប្រតិភូស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា និងអង្គការ IOM បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ គណៈប្រតិភូស្ថានទូតអាមេរិក ប្រចាំប្រទេសកម្ពុជា និងអង្គការ IOM បានអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានពហុបច្ចេកទេស ខេត្តបន្ទាយមានជ័យ ដែលទទួលស្វាគមន៍ដោយលោកស្រី សំរិទ្ធ សូរ្យជាតិ នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង ពិនិត្យមើលដំណើរការ នៃការធ្វើតេស្តវាយតម្លៃ សមត្ថភាពជំនាញដែលមានពីមុន RPL និងស្វែងយល់ពីស្ថានភាពរបស់បងប្អូនអតីតពលករ ដើម្បីអន្តរាគមន៍ ថែមជូនពួកគាត់។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំប្រតិភូនាំយកអំណោយក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងលើកទឹកចិត្តកងកម្លាំងជួរមុខខេត្តបន្ទាយមានជ័យ។
ចុះមកពិនិត្យផ្ទាល់ និងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់កងកម្លាំងគរបាលដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុក ពញ្ញា និងលោក ឃ្លោក នួយ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួលកន្លែងប្រមូលផ្ដុំស្រូវ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ និងកៅស៊ូ DBST ១ខ្សែប្រវែង ៣.៨២គីឡូម៉ែត្រ នៃគម្រោង (SAAMBAT) ស្រុក មង្គលបូរី។
ពិធីប្រគល់-ទទួលកន្លែងប្រមូលផ្ដុំស្រូវ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ និងកៅស៊ូ DBST ១ខ្សែប្រវែង ៣.៨២គីឡូម៉ែត្រ នៃគម្រោង (SAAMBAT) គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម


ការអភិវឌ្ឍ
ឯកឧត្តម អ៊ុក ពញ្ញា និងលោក ឃ្លោក នួយ ចុះពិនិត្យវឌ្ឍនភាពការងារលើកកម្រិតផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) និងបេតុង ចំនួន២ខ្សែប្រវែង២៥.១១គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៅស្រុកព្រះនេត្រព្រះ និងស្រុកស្វាយចេក ។
ចុះពិនិត្យវឌ្ឍនភាពការងារលើកកម្រិតផ្លូវជនបទក្រាលកៅស៊ូ២ជាន់ (DBST) និងបេតុង ចំនួន២ខ្សែប្រវែង២៥.១១គីឡូម៉ែត្រ ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត និងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមប្រព័ន្ធអនឡាញ Zoom។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកមង្គលបូរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្តាប់បញ្ហាប្រឈម និងសំណូមពរពីប្រជាពលរដ្ឋ
ក្រុមប្រឹក្សាស្រុកមង្គលបូរី អាណត្តិទី៤ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក ដើម្បីផ្សព្វផ្សាយព័ត៌មាន និងស្តាប់មតិយោបល់ សំណើ សំណូមពរ ព្រមទាំងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រីក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


កសិកម្ម
សហគមន៍កសិកម្មខេត្តបន្ទាយមានជ័យ និងក្រុមបណ្តុំអាជីវកម្មខេត្តបាត់ដំបង ចុះកិច្ចសន្យាផ្គត់ផ្គង់ស្រូវសែនក្រអូបជាង ៧ពាន់តោនដល់ក្រុមហ៊ុនខ្មែរហ្វ៊ូតគ្រុប
សហគមន៍កសិកម្មចំនួន២ នៅក្នុងខេត្តបន្ទាយមានជ័យ និងក្រុមបណ្តុំអាជីវកម្មចំនួន១ មកពីខេត្តបាត់ដំបង បានចុះកិច្ចសន្យាក្នុងការផលិត និងផ្គត់ផ្គង់ស្រូវសែនក្រអូប អនុវត្តស្តង់ដា SRP និងស្រូវចំណីក្នុងបរិមាណផលប្រមាណ ៧,២០២តោន ឱ្យទៅក្រុមហ៊ុនខ្មែរហ្វ៊ូតគ្រុប។


សកម្មភាពថ្នាក់ដឹកនាំ
រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ប្រជាពលរដ្ឋភៀសសឹក៖ អំណោយជាង ៣.០០០គ្រួសារ ត្រូវបាននាំយកទៅចែកជូននៅស្រុកស្វាយចេក
ការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកនៅតាម មូលដ្ឋាន បានបន្តបង្ហាញឱ្យឃើញតាមរយៈការនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនដល់ ប្រជា ពលរដ្ឋភៀសសឹកជាង ៣.០០០គ្រួសារ ដែលកំពុងស្នាក់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឌិត ទីណា ជំរុញក្រុមការងាររាជរដ្ឋាភិបាលនៅមូលដ្ឋាន បន្តចុះជាប់ជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជាក់ស្តែង
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឈ្នួរមានជ័យ ឃុំជប់វារី និងឃុំបុស្បូវ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងការចុះបំពេញបេសកកម្មនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។


ការអភិវឌ្ឍ
ពិធីប្រគល់-ទទួលកន្លែងប្រមូលផ្តុំស្រូវ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវល្បាយបេតុង និងកៅស៊ូ ១ខ្សែ ប្រវែងជិត ៤គីឡូម៉ែត្រ នៅស្រុកមង្គលបូរី
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង SAAMBAT និងលោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលកន្លែងប្រមូលផ្តុំស្រូវ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ និងកៅស៊ូ DBST ១ខ្សែ ប្រវែង ៣.៨២ គីឡូម៉ែត្រ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
លោកស្រី ហម សុភី អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីលទ្ធផលអង្កេតចុងគ្រា និងផែនការបន្តរបស់អង្គការទស្សនៈពិភពលោក
នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ហម សុភី អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី ការបង្ហាញលទ្ធផលនៃការអង្កេតចុងគ្រា និងផែនការបន្តរបស់អង្គការទស្សនៈពិភពលោក។

