ព័ត៌មានក្នុងខេត្ត

អាជ្ញាធរបន្តជម្លៀសប្រជាពលរដ្ឋជាង ១.៣០០គ្រួសារ ខណៈទឹកជំនន់ប៉ះពាល់ ៥ក្រុង-ស្រុក នៅក្នុងខេត្តបន្ទាយមានជ័យ
គ្រោះធម្មជាតិ
អាជ្ញាធរបន្តជម្លៀសប្រជាពលរដ្ឋជាង ១.៣០០គ្រួសារ ខណៈទឹកជំនន់ប៉ះពាល់ ៥ក្រុង-ស្រុក នៅក្នុងខេត្តបន្ទាយមានជ័យ
អាជ្ញាធរ និងកម្លាំងចម្រុះនៅក្នុងខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការតាមដានស្ថានភាពទឹក និងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ និងទឹកហូរមកពីប្រទេសថៃ បានបន្តបង្កផលប៉ះពាល់នៅតំបន់មួយចំនួន ជាពិសេសតាមបណ្តោយមាត់អូរព្រំដែនក្នុងក្រុងប៉ោយប៉ែត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ការពង្រឹងវិជ្ជាជីវៈ និងសីលធម៌គ្រូបង្រៀន គឺជាគ្រឹះមិនអាចខ្វះបានក្នុងការកសាងធនធានមនុស្សប្រកបដោយគុណធម៌ និងចីរភាព
សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ការពង្រឹងវិជ្ជាជីវៈ និងសីលធម៌គ្រូបង្រៀន គឺជាគ្រឹះមិនអាចខ្វះបានក្នុងការកសាងធនធានមនុស្សប្រកបដោយគុណធម៌ និងចីរភាព
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា គុណភាពនៃការអប់រំមិនអាចពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធតែមួយមុខនោះទេ ប៉ុន្តែត្រូវទាមទារជាចាំបាច់នូវគ្រូបង្រៀនដែលមានសមត្ថភាព វិជ្ជាជីវៈ សីលធម៌ និងការប្តេជ្ញាចិត្តខ្ពស់។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ ស្រុកព្រះនេត្រព្រះ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម អ៊ុ រាត្រី ដឹកនាំកងកម្លាំង រៀបចំទីទួលសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតំបន់ប្រឈម នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុ រាត្រី ដឹកនាំកងកម្លាំង រៀបចំទីទួលសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋតំបន់ប្រឈម នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី
នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំទីទួលសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋដែល រស់នៅតាមតំបន់ទំនាបប្រឈមជាមួយនឹងជំនន់ទឹកភ្លៀង ត្រង់ចំណុចផ្លូវៀងក្រុង ជាប់ព្រំប្រទល់ក្រុងសិរីសោភ័ណ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្ដម អ៊ុ រាត្រី អរគុណ ដល់បងប្អូនប្រជាការពារ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុ រាត្រី អរគុណ ដល់បងប្អូនប្រជាការពារ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃ ចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនដល់បងប្អូនប្រជាពលរដ្ឋ
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយ លោក ហ៊ឹល រ៉ាយ៉ា អភិបាល រងខេត្ត លោក ស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណ រួមនឹងស្មៀន ចៅសង្កាត់ព្រះពន្លា
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៖ «ជនភៀសសឹកខ្មែរជាង២ម៉ឺននាក់ មិនអាចវិលត្រលប់ទៅផ្ទះវិញបានឡើយ ព្រោះសង្គ្រាមតាមព្រំដែន កម្ពុជា-ថៃ»។
វីដេអូ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៖ «ជនភៀសសឹកខ្មែរជាង២ម៉ឺននាក់ មិនអាចវិលត្រលប់ទៅផ្ទះវិញបានឡើយ ព្រោះសង្គ្រាមតាមព្រំដែន កម្ពុជា-ថៃ»។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ក្នុងសម័យប្រជុំលើកទី៨១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែល សម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា» នៅទីក្រុងញូវយ៉ក។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ទៅជួយពលរដ្ឋនៅក្រុងប៉ោយប៉ែត ខណៈទឹកជំនន់កំពុងឡើងខ្លាំង
គ្រោះធម្មជាតិ
ឯកឧត្តម កែ គឹមយ៉ាន បញ្ជូនទូកសង្គ្រោះ ៤៥គ្រឿង ទៅជួយពលរដ្ឋនៅក្រុងប៉ោយប៉ែត ខណៈទឹកជំនន់កំពុងឡើងខ្លាំង
(បន្ទាយមានជ័យ) ខណៈទឹកជំនន់តាមបណ្តោយមាត់អូរព្រំដែនក្នុងក្រុងប៉ោយប៉ែត កំពុងបន្តកើនឡើងខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានចាត់ចែងបញ្ជូនទូកសង្គ្រោះចំនួន ៣០គ្រឿង និងទូកពោងខ្យល់ ១៥គ្រឿង សរុប ៤៥គ្រឿង មកកាន់ក្រុងប៉ោយប៉ែត ដើម្បីចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងប្រឈមការជន់លិចខ្លាំង
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ត្រីរាជការ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ចូលរួមធ្វើបុណ្យកាន់វេនទី២ និងដារឆ្លង នៅវត្តសាលរង្សីយារាម (វត្តស្រះរាំង) ស្រុកមង្គលបូរី
សិល្បៈនិងវប្បធម៌
មន្ត្រីរាជការ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ចូលរួមធ្វើបុណ្យកាន់វេនទី២ និងដារឆ្លង នៅវត្តសាលរង្សីយារាម (វត្តស្រះរាំង) ស្រុកមង្គលបូរី
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃកាន់បិណ្ឌវេនទី២ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តបន្ទាយមានជ័យ និងលោក ទូច សីហា អភិបាលរងស្រុកមង្គលបូរី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរធម្មការ និងសាសនា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី២ នៅវត្តសាលរង្សីយារាម ស្រះរង្សី (ហៅវត្តស្រះរាំង) ស្ថិតក្នុងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង​ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំសឿ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ
គ្រោះធម្មជាតិ
ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង​ អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅឃុំសឿ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី និងលោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ព្រមទាំងអាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច និងក្រុមការងារចុះមូលដ្ឋានឃុំសឿ បានអញ្ជញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងដោយផ្ទាល់នៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងដឹកនាំកម្លាំងនគរបាលជាច្រើនរូប ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង
សកម្មភាពថ្នាក់ដឹកនាំ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងដឹកនាំកម្លាំងនគរបាលជាច្រើនរូប ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង
(បន្ទាយមានជ័យ):នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារ ធនធានមនុស្ស និងលោកឧត្តមសេនីយ៍ត្រី ជុន លាង ស្នងការរង លោកឧត្តមសេនីយ៍ត្រី ឃួន វណ្ណា ស្នងការរង អញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប អញ្ជើញចូលរួម ដង្ហែរ សពលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលប្រារព្វធ្វើនៅគេហដ្ឋានស្ថិតភូមិផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ របស់គណបក្សស្រុកព្រះនេត្រព្រះ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ របស់គណបក្សស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ) ឯកឧត្តម គោស៊ុំ សារឿត សមាជិករដ្ឋសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សស្រុកព្រះនេត្រព្រះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភាព ឯកឧត្តម អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារគណបក្សថ្នាក់កណ្តាល ក្រុមការងារខេត្តចុះមូលដ្ឋាន ស្រុកព្រះនេត្រព្រះ ព្រមទាំងលោក លោកស្រី អនុប្រធានគណបក្សស្រុក លោក លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក គណបក្សឃុំ និងសមាជិក សមាជិកា នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ធ្វើនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេតព្រះ ស្ថិតនៅក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម ឧត្ដមសេនីយ៍​ឯក សម វណ្ណវីរៈ អញ្ជើញចូលរួម​គោរព​វិញ្ញាណក្ខន្ធ​និងនាំយកថវិការបស់​ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ទៅប្រគល់ជូនគ្រួសារសពលោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល

បន្ទាយមានជ័យ: នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​ កញ្ញា ​ឆ្នាំ​២០២៦ ឯកឧត្តម ឧត្ដមសេនីយ៍​ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​និងនាំយកថវិកាទៅប្រគល់ជូនគ្រួសារសព លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពដោយសារជំងឺប្រចាំកាយកាលពីថ្ងៃទី ២៥ ខែ​ កញ្ញា ​ឆ្នាំ​២០២
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី២ នៅវត្តទួលលក្ខរស្មីមានជ័យ (ទួលពង្រ) ក្រុងប៉ោយប៉ែត
សកម្មភាពថ្នាក់ដឹកនាំ
សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី២ នៅវត្តទួលលក្ខរស្មីមានជ័យ (ទួលពង្រ) ក្រុងប៉ោយប៉ែត
នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុវណ្ណ សុភា ឯកឧត្តម គ្រី សំណាង និងឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រមទាំងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តទួលលក្ខរស្មីមានជ័យ (ទួលពង្រ) ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោកជំទាវ ញ៉ែម មរកត ដឹកនាំក្រុមការងារ និង Miss World Cambodia 2026 ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនហាងលក់មាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារ អមដំណើរដោយកញ្ញា អ៊ិន លក្ខិណា Miss World Cambodia 2026 លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចុះទស្សនកិច្ចសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិរង់ចាំ៥ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត