ព័ត៌មានក្នុងខេត្ត

គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋសៀសឹកសរុបចំនួន ២០,២៨១ នាក់ នៅតាមតំបន់រងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់កងកម្លាំងយោធាថៃ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយទេ
វីដេអូ
គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋសៀសឹកសរុបចំនួន ២០,២៨១ នាក់ នៅតាមតំបន់រងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់កងកម្លាំងយោធាថៃ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយទេ
ខណៈតំបន់មួយចំនួន រួមទាំងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅតែបន្តប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋមុនពេលវិលត្រឡប់ទៅរស់នៅវិញ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កម្ពុជាអំពាវនាវដល់បណ្តាឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាTAC ឱ្យប្រែក្លាយគោលការណ៍របស់សន្ធិសញ្ញាទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាថា សន្ធិសញ្ញានេះបន្តធ្វើជាមូលដ្ឋានសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុង និងក្រៅតំបន់។
សេចក្តីប្រកាសព័ត៌មាន

Cambodia called on all High Contracting Parties to translate the Treaty's principles into concrete actions to ensure that the TAC continues to serve as a living foundation for peace and cooperation, both within and beyond the region.
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
(រាជធានីភ្នំពេញ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅក្នុងបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នេះថា៖ "ថ្ងៃចងចាំចំពោះការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា នេះគឺជាគ្រាប់បែកដែលយោធាថៃបានទម្លាក់ពីយន្តហោះចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែមិនបានផ្ទុះ។ វាមិនមែនគ្រាន់តែជាសំណល់សង្គ្រាមដ៏គ្រោះថ្នាក់មួយប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ភាគីយោធាថៃ"។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និមន្តអញ្ជើញក្នុងព្រះរាជពិធីប្រគេនព្រះរាជប្រកាសនីយប័ត្រ-ប្រកាសនីយប័ត្រ ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកមង្គលបូរី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិរង្សីមានជ័យ (ស្វាយត្រស់)

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ពិធីប្រគេនព្រះរាជប្រកាសនីយប័ត្រ-ប្រកាសនីយប័ត្រ ជូនដល់ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកមង្គលបូរី ព្រមទាំងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅវត្តពោធិរង្សីមានជ័យ (ស្វាយត្រស់) ស្ថិតក្នុងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យបានបង្ហាញពីការឈឺចាប់ និងទុក្ខលំបាកដែលពួកគាត់បានជួបប្រទះអស់រយៈពេលមួយឆ្នាំមកនេះ
វីដេអូ
ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យបានបង្ហាញពីការឈឺចាប់ និងទុក្ខលំបាកដែលពួកគាត់បានជួបប្រទះអស់រយៈពេលមួយឆ្នាំមកនេះ
មណ្ឌលសុវត្ថិភាពស្រុកចុងកាល់ ៖ ប្រជាពលរដ្ឋភៀសសឹកបានបង្ហាញពីការឈឺចាប់ និងទុក្ខលំបាកដែលពួកគាត់បានជួបប្រទះអស់រយៈពេលមួយឆ្នាំមកនេះ ដោយសារតែការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ដែលបានបង្ខំឱ្យពួកគាត់បោះបង់លំនៅឋាន និងរស់នៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួន។ ពួកគាត់បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធ ឱ្យជួយជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋដែលកំពុងភៀសសឹកអាចវិលត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែង និងប្រកបរបរចិញ្ចឹមជីវិតរបស់ខ្លួនបានវិញដោយសុវត្ថិភាព និងសេចក្តីសុខ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោក ខេន ដឿម អភិបាលរងស្រុកបន្ទាយអំពិល បានបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅមិនទាន់អាចត្រឡប់ចូលមករស់នៅលំនៅឋានរបស់ខ្លួនវិញបាននៅឡើយទេ
វីដេអូ
លោក ខេន ដឿម អភិបាលរងស្រុកបន្ទាយអំពិល បានបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅមិនទាន់អាចត្រឡប់ចូលមករស់នៅលំនៅឋានរបស់ខ្លួនវិញបាននៅឡើយទេ
ដោយសារតំបន់នេះនៅតែជាតំបន់ប្រឈមខ្លាំង និងមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ លោកបានឱ្យដឹងថា ការរស់នៅរបស់ប្រជាពលរដ្ឋនឹងនៅតែជួបការលំបាក ដោយសារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមមានលំនៅឋាន សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ និងវត្តអារាម បានរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស នៅមានកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់មិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ភូមិថ្មដូន ឃ៉ំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខ និងត្រួតពិនិត្យការងារនៅមូលដ្ឋានសមុទ្ររាម
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខ និងត្រួតពិនិត្យការងារនៅមូលដ្ឋានសមុទ្ររាម
ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូននាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានចុះត្រួតពិនិត្យដោយផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន ដើម្បីវាយតម្លៃ និងជំរុញការអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកឱ្យកាន់តែរឹងមាំថែមទៀត៕
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
វីដេអូនៃកិច្ចសម្ភាសន៍ពិសេស របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ ជាមួយសារព័ត៌មាន​អន្តរជាតិ​ Bloomberg ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ២ រួមមាន៖ ទី១ យុទ្ធនាការនៃការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា  ទី២ បញ្ហាទាក់ទងនឹង UNCLOS។

ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិ Bloomberg សម្តេចនាយករដ្ឋមន្ត្រីក៏បានពន្យល់ថាកម្ពុជាប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOSដោយសារតែថៃបានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលមានស្រាប់រវាងប្រទេសទាំង២
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម ជា ឆេង អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ជា ឆេង អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
បន្ទាយមានជ័យ៖ ឯកឧត្តម ជា ឆេង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត ព្រមទាំងបូកសរុបលទ្ធផលវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុកមង្គលបូរី នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រតិភូក្រសួង ឯកឧត្តមសមាជិកក្រុមខេត្ត លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធយ៉ាងច្រើនរូប។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កម្លាំងប្រចាំបញ្ជា ២៤/២៤ម៉ោង របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបន្តអនុវត្តភារៈកិច្ចការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
សន្តិសុខសង្គម
កម្លាំងប្រចាំបញ្ជា ២៤/២៤ម៉ោង របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបន្តអនុវត្តភារៈកិច្ចការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ
ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំតម្រង់ទិសដោយផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ពង្រាយកម្លាំងប្រចាំបញ្ជា ២៤ម៉ោងលើ ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋបានទាន់ពេលវេលា។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
នាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យការងារសន្តិសុខ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ
សន្តិសុខសង្គម
នាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យការងារសន្តិសុខ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ
លោកឧត្តមអគានុរក្សថ្នាក់លេខ២ អ៊ុង ស៉ីផាន ប្រធានពន្ធនាគារ បានសហការជាមួយក្រុមការងារនាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មាន ថាវរិន្ទ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ អមដំណើរដោយ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ រស់ សុខថៃ អនុប្រធាននាយកដ្ឋាន លោកវរអគ្គានុរក្សថ្នាក់លេខ១ អែល លាស់ អនុប្រធាននាយកដ្ឋាន និងមន្ត្រីចំនួន ១៥រូប ស្រី ០១រូប ចុះត្រួតពិនិត្យឆែកឆេរ អគារឃុំឃាំងទាំងប្រាំអគារ អគារផ្ទះបាយ និងរោងកង់ទីននៅក្នុងពន្ធនាគារ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ខ្មែរត្រូវចងចាំ​! តំណក់ឈាម និងទឹកភ្នែក ក្រោមសន្ធឹកគ្រា.ប់បែ.កពីសង្គ្រា.មឈ្លានពានរបស់ថៃ
បទយកការណ៍
ខ្មែរត្រូវចងចាំ​! តំណក់ឈាម និងទឹកភ្នែក ក្រោមសន្ធឹកគ្រា.ប់បែ.កពីសង្គ្រា.មឈ្លានពានរបស់ថៃ
ភ្លេចហើយឬនៅ...សំឡេងយន្តហោះចម្បាំង? ចងចាំទេ...សំឡេងគ្រាប់បែកផ្ទុះ និងស្នូគ្រាប់កាំភ្លើងរបស់ចោរឈ្លានពានទឹកដីកម្ពុជា...? សម្រែកដ៏ឈឺចាប់របស់វីរកងទ័ព និងសំឡេងទឹកភ្នែកស្រក់ដូចតំណក់ទឹកភ្លៀងរបស់ជនស៊ីវិលស្លូតត្រង់កម្ពុជា គឺជាដំដៅដ៏ឈឺចាប់ខ្លោចផ្សាបំផុត កប់ជ្រៅក្នុងក្រអៅដួងចិត្តប្រជាជនកម្ពុជា ដែលត្រូវចងចាំមិនអាចបំភ្លេចបាន។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អ្នកនាំពាក្យ ៖ រោងច​ក្រ​សហ​គ្រាស​មួយចំនួ​ន ដែល​នៅ​ជុំវិញ​ខេត្តបន្ទាយ​មាន​​ជ័យ បាន​ទទួល​យក​កម្ម​ករ ​ពី​រោង​ចក្រ ហាយ-ថេកជា​បន្ត​បន្ទាប់
ការអភិវឌ្ឍ
អ្នកនាំពាក្យ ៖ រោងច​ក្រ​សហ​គ្រាស​មួយចំនួ​ន ដែល​នៅ​ជុំវិញ​ខេត្តបន្ទាយ​មាន​​ជ័យ បាន​ទទួល​យក​កម្ម​ករ ​ពី​រោង​ចក្រ ហាយ-ថេកជា​បន្ត​បន្ទាប់
ក្រុម​ហ៊ុន ស៊ិនគិ អ៊ឹម​ភើ​រៀល ខេមបូឌៀ​(Sunky Apparel Cambodia) ដែលស្ថិត​នៅតំបន់​សេ​ដ្ឋ​កិច្ចពិ​សេស​ខេត្ត​កំពង់​ឆ្នាំង និងរោង​ចក្រ​ផ្សេងៗ​ទៀត ដែល​​ស្ថិត​នៅ​ជុំវិញ ​ខេត្ត​បន្ទាយ​មានជ័យ បាន​ទទួ​ល​យក​បង​ប្អូន​កម្មករ​របស់​ក្រុមហ៊ុន ហាយ-ថេក អឹភែរឹល​(ខេម​បូឌា​)ជាប​ន្ត​បន្ទាប់ ក្រោយពី​ក្រុមហ៊ុន​បានប្រកា​សបិទ​ ដំ​ណើ​រការអាជីវកម្មត្រឹមខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត