ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

កសិកម្ម
កម្ពុជារកចំណូលបានជាង ១ ៧០០លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១លានតោន
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបានសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីឆៅក្នុងបរិមាណដ៏ច្រើនលើសលប់ប្រមាណជាង១លានតោន ដោយរកចំណូលបានជាង ១ ៧០០លានដុល្លារអាម៉េរិក។ នេះបើយោងតាមទិន្នន័យក្រៅផ្លូវការពីសមាគមស្វាយចន្ទីកម្ពុជា។


សន្តិសុខសង្គម
មុខសញ្ញាឆ្លងខេត្តនាំយកគ្រឿងញៀនមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែតត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនធ្វើការបង្រ្កាបបាន
អនុវត្តតាមបទយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនបានធ្វើបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ជាមុខសញ្ញាឆ្លងខេត្តនាំយកគ្រឿងញៀនមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែតបានចំនួន៧នាក់ក្នុងកិច្ចប្រតិបត្តិការនេះផងដែរ ដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ធិន ស៉ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងដោយមានការរាយការណ៍ពីភ្ញាក់ងារសម្ងាត់បានចុះបង្រ្កាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួល ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ
នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជេីញជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣- ១៤ កក្កដា ២០២៦)។


នយោបាយ
កម្ពុជា-អាម៉េរិក ពិភាក្សា និងផ្លាស់ប្តូរយោបល់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីលើវិស័យសំខាន់ៗ មានដូចជា ការធ្វើសមយុទ្ធ ការអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត
(AKP) នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិ កម្ពុជា–សហរដ្ឋអាមេរិក លើកទី៤ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី មុំ ពុទ្ធីតា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារស្ត្រីមេម៉ាយដែលមានជីវភាពខ្វះខាតនៅឃុំ តាឡំ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារស្ត្រីមេម៉ាយដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ រស់នៅក្នុងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ការចុះសួរសុខទុក្ខនាពេលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេម៉ាយ និងជនរងគ្រោះដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រស់នៅក្នុងការបោះបង់ចោលឡើយ។


សកម្មភាពថ្នាក់ដឹកនាំ
វេទិកាផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ
បន្ទាយមានជ័យ៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងការពារសុវត្ថិភាពកុមារក្នុងយុគសម័យឌីជីថល ព្រមទាំងថែរក្សាសុខភាពផ្លូវចិត្តរបស់ស្ត្រី និងកុមារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេទិកាផ្សព្វផ្សាយស្តីពី «សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ» ត្រូវបានរៀបចំឡើងនៅអនុវិទ្យាល័យតាឡំ ស្ថិតក្នុងឃុំតាឡំ ស្រុកមង្គលបូរី ក្រោមអធិបតីភាព លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានលេខាធិការដ្ឋានពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តតំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត ។


សកម្មភាពអាជ្ញាធរ
ស្មារតីមនុស្សធម៌ឥតរើសអើង! អនុសាខាកាកបាទក្រហមស្រុកព្រះនេត្រព្រះ នាំយកអំណោយ និងសាររំលែកទុក្ខចុះដល់ផ្ទះពលរដ្ឋខ្វះខាត
ប្រកាន់ខ្ជាប់នូវបេសកកម្មមនុស្សធម៌យ៉ាងសកម្ម និងការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា កាលពីថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ លោក ហឿន វិរ: អភិបាលស្រុក និងជាប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមប្រតិបត្តិអនុសាខាស្រុក ក្រុមកាក បាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្ត ចុះផ្ទាល់ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៦ គ្រួសារ ស្ថិតនៅក្នុងភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង
អនុវត្តតាមការដឹកនាំបញ្ជាផ្ទាល់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងគ្រប់អង្គភាពចំណុះទូទាំងខេត្ត បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។


អប់រំ និងកីឡា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិមានជ័យ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិមានជ័យ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យក្នុងថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រ។


វីដេអូ
គម្រោងស្ថាបនាផ្លូវឡើងវិញតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវខេត្តលេខ ១៥៦C ដោយក្រាលកៅស៊ូ DBST ប្រវែង ២៩០០ម៉ែត្រ ។
ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនធ្វើដំណើរតាមដងផ្លូវ ស្ថិតក្នុងភូមិអូរអណ្តូងកណ្តាល ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងដោយមានការគិតគូរយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យផងនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានធ្វើការស្នើសុំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តធ្វើការស្ថាបនាផ្លូវនេះសារឡើងវិញ ដោយផ្លូវនេះតភ្ជាប់ទៅលើផ្លូវជាតិលេខ៥។


វីដេអូ
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញ ចុះសួសុខទុក្ខ រីរៈកងទ័ពកម្ពុជា ចំនួន៣រូប ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ នៅខេត្តឧត្តរមានជ័យ
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារខេត្ត និងស្រុកថ្មពួក អញ្ជើញ ចុះសួសុខទុក្ខ និងនាំយកសម្ភារៈមានអង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់រីរៈកងទ័ពកម្ពុជា ចំនួន៣រូប នៅភូមិព្រៃវែង និង ភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រចូកគ្រួស ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជា បានប្រាប់កិច្ចប្រជុំពិសេសលើកទី១ របស់ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ទិមនុស្ស (អាយឆា) ពីស្ថានភាពរបស់ប្រជាជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ
តំណាងកម្ពុជា បានប្រាប់កិច្ចប្រជុំពិសេសលើកទី១ របស់ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ទិមនុស្ស (អាយឆា) ពីស្ថានភាពរបស់ប្រជាជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយសារការរារាំងពីសំណាក់យោធាថៃ តាមរយៈការរាយបន្លាលួស និងការដាក់ទូកុងតឺន័រ ដែលការណ៍នេះជាការរំលោភសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ។——————
#CambodiaWantsPeace
#JusticeForCambodia


សេចក្តីប្រកាសព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ធ្វើការតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពានរបស់ថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជានៅតាមបណ្តោយព្រំដែន
Royal Government of Cambodia Formally Lodges Another Protest Against Thailand’s Continued Violations of Cambodia’s Sovereignty and Territorial Integrity Along the Border

