ព័ត៌មានក្នុងខេត្ត

អ្នកនាំពាក្យ ៖ ខេត្តចំនួន ៤ នៅកម្ពុជា ជួបគ្រោះរាំងស្ងួតប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិតា
កសិកម្ម
អ្នកនាំពាក្យ ៖ ខេត្តចំនួន ៤ នៅកម្ពុជា ជួបគ្រោះរាំងស្ងួតប៉ះពាល់ដំណាំស្រូវជាង ៤ ម៉ឺនហិតា
លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៩ កក្កដា នេះថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា រហូតដល់ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៦ មានខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ធំ , បន្ទាយមានជ័យ , បាត់ដំបង និង ខេត្តសៀមរាប បានរងគ្រោះដោយគ្រោះរាំងស្ងួត បណ្តាលឱ្យប៉ះពាល់ដំណាំស្រូវសរុបចំនួន ៤៤៤៥៣ ហិតា ដោយសារខ្វះទឹកស្រោចស្រព ព្រោះពុំមានភ្លៀងគ្រប់គ្រាន់។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំបន្ទាយមានជ័យ និងជំរុញការសាងសង់ផ្ទះថ្មីជាង ៥០០ខ្នង ដើម្បីផ្តល់លំនឹងជីវិតពិតប្រាកដ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំបន្ទាយមានជ័យ និងជំរុញការសាងសង់ផ្ទះថ្មីជាង ៥០០ខ្នង ដើម្បីផ្តល់លំនឹងជីវិតពិតប្រាកដ
ការគិតគូរពីសុខទុក្ខ និងការស្វែងរកជម្រកដ៏សុខសាន្តជូនប្រជាពលរដ្ឋភៀសសឹក នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះជួយគ្រួសារខ្វះខាត ២០គ្រួសារ នៅស្រុកភ្នំស្រុក ព្រមទាំងក្រើនរំលឹកពីសុវត្ថិភាពក្នុងរដូវវស្សា
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះជួយគ្រួសារខ្វះខាត ២០គ្រួសារ នៅស្រុកភ្នំស្រុក ព្រមទាំងក្រើនរំលឹកពីសុវត្ថិភាពក្នុងរដូវវស្សា
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល និងអាជ្ញាធរ គឺមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារ ឬរងគ្រោះដោយគ្មានការជួយជ្រោមជ្រែងឡើយ។ នេះជាការគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងឱកាសនាំយកអំណោយស្បៀងអាហាររបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ នៅភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្រើនរំលឹកជាបន្ទាន់ពីហានិភ័យជំងឺគ្រុនឈាមក្នុងរដូវវស្សា ខណៈលោកគ្រូពេទ្យធំបង្គាប់ឱ្យពលរដ្ឋអនុវត្តវិធានការ ផ្ទះខ្ញុំគ្មានដង្កូវទឹក ដើម្បីការពារអាយុជីវិត
សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្រើនរំលឹកជាបន្ទាន់ពីហានិភ័យជំងឺគ្រុនឈាមក្នុងរដូវវស្សា ខណៈលោកគ្រូពេទ្យធំបង្គាប់ឱ្យពលរដ្ឋអនុវត្តវិធានការ ផ្ទះខ្ញុំគ្មានដង្កូវទឹក ដើម្បីការពារអាយុជីវិត
ក្នុងស្ថានភាពដែលរដូវវស្សាបានឈានចូលមកដល់ និងនាំមកនូវការគំរាមកំហែងពីជំងឺដង្កាត់ផ្សេងៗ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីណែនាំក្រើនរំលឹកជាបន្ទាន់ស្តីពី «ការប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាម» ដល់គ្រប់រចនាសម្ព័ន្ធរដ្ឋបាល ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្រខេត្ត ដើម្បីចូលរួមទប់ស្កាត់ជំងឺដែលបង្កឡើងដោយមូសខ្លាញីខាំនេះ ដែលអាចយាយីនិងសម្លាប់ជីវិតមនុស្សយ៉ាងឆាប់រហ័ស។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយខេត្តស្ទឹងត្រែង។
សកម្មភាពថ្នាក់ដឹកនាំ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយខេត្តស្ទឹងត្រែង។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្ទឹងត្រែង AKP ស្ទឹងត្រែង ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចពិភាក្សាតុមូល ស្តីពី «ការ​​​កាន់​កាប់​ប្រាសាទ​ខ្នារ​របស់​កម្ពុជា​ដោយ​ខុស​ច្បាប់​ពីសំណាក់​យោធាថៃ»
វីដេអូ
កិច្ចពិភាក្សាតុមូល ស្តីពី «ការ​​​កាន់​កាប់​ប្រាសាទ​ខ្នារ​របស់​កម្ពុជា​ដោយ​ខុស​ច្បាប់​ពីសំណាក់​យោធាថៃ»
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី State Secretariat of Border Affairs Official: Tamone Thom Temple Lies Within Cambodian Territory Based on the 1:200,000 Scale Map, the 1908 and 1919 Indochina–Siam Commission Boundary-Marking Minutes (PV), and Thailand’s Unilaterally Drawn 1:50,000 Scale L7017 Map
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
បន្ទាយមានជ័យ រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពង្រឹងការងារផ្ទៃក្នុងប្រចាំខែ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត

១- ពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារប្រចាំថ្ងៃ របស់ការិយាល័យចំណុះមន្ទីរ ផ្នែក និងកម្មវិធី ២- ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌ ៣- ពង្រឹង និងយកចិត្តទុកដាក់ លើការងារចុះអភិបាល ការងារគ្រប់គ្រង ដឹកនាំ របស់ផ្នែក កម្មវិធីនីមួយៗ នៅតាមថ្នាក់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ៤- ស្វែងយល់អំពីបញ្ហាប្រឈមនានា របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក លើការអនុវត្តការងារប្រចាំថ្ងៃ ដើម្បីយកមកដោះស្រាយរួមគ្នា
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីសមគំនិតក្នុងអំពើលួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីសមគំនិតក្នុងអំពើលួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វ៉ាន់ គីនីន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ បាត់ដំបង1AR-4923 កាលពីវេលាម៉ោង០៥និង១៦នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ភូមិចំនួន០២ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នឹងត្រូវចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
សេចក្តីជូនដំណឹង
ភូមិចំនួន០២ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នឹងត្រូវចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត នឹងរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០២ភូមិ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
#សេចក្តីជូនដំណឹងស្តីពីការពញ្ញាក់ស្មារតីឱ្យប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះម្ចាស់យានយន្តដែលធ្វើចរាចរណ៍ឆ្លងកាត់លើកំណាត់ផ្លូវខេត្តលេខ ១៥៦D ចាប់ពីឃុំឫស្សីក្រោក ស្រុកមង្គលបូរី ដល់ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

អ្នកនាំពាក្យ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ មានកិត្តិយស សូមជម្រាប ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ពិសេសម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ឆ្លងកាត់តាម កំណាត់ផ្លូវខេត្តលេខ ១៥៦០ មេត្តាជ្រាបថា៖ ចាប់តាំងពីរដូវវស្សាចូលមកដល់ មានភ្លៀងធ្លាក់ជោគជាំ ជាបន្តបន្ទាប់ ធ្វើឲ្យមានការប្រែប្រួលចរន្តទឹកស្ទឹងមង្គលបូរីហូរឡើងលឿន ហើយជម្រាលជើងទេរផ្លូវ ត្រូវបានហូរច្រោះ បណ្តាលឲ្យផ្លូវខេត្តខាងលើ បានប្រេះបាក់ស្រុតកាត់ផ្តាច់ចិញ្ចើម និងតួផ្លូវអស់មួយ ផ្នែកធំ ខាងឆ្វេងដៃ។ ក្រុមការងារមន្ទីរក៏បានចុះរៀបចំដាក់ផ្លាកសញ្ញា ភ្លើងសញ្ញា និងរបាំងការពារ សុវត្ថិភាពចរាចរណ៍ ត្រង់កំណាត់ផ្លូវដែលខូចខាត ដើម្បីរងចាំក្រុមការងារបច្ចេកទេសចុះសិក្សាលម្អិត និងជួសជុលឡើងវិញឲ្យបានទាន់ពេលវេលានាពេលខាងមុខ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សេចក្តីជូនដំណឹង  ស្តីពី  លទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពី លទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤
រដ្ឋបាលខេត្តបន្ទាយមានជ័យ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនក្នុងខេត្ត បន្ទាយមានជ័យ ឱ្យបានជ្រាបថា៖ កិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អាណត្តិទី៤ បានដំណើរការ ចាប់ពីម៉ោង ០៨:០០ នាទីព្រឹក នាថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស .២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត និងជាប្រធានអង្គប្រជុំ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូស
សេចក្តីប្រកាសព័ត៌មាន
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូស
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី State Secretariat of Border Affairs Official: Tamone Thom Temple Lies Within Cambodian Territory Based on the 1:200,000 Scale Map, the 1908 and 1919 Indochina–Siam Commission Boundary-Marking Minutes (PV), and Thailand’s Unilaterally Drawn 1:50,000 Scale L7017 Map
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កម្លាំង​ជំនាញ​ប្រឆាំង​​គ្រឿង​ញៀន​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​សង្ស័យ​ជា​ជន​បរទេសប្រុ​ស​ ស្រី​ចំនួន​៤នាក់
សន្តិសុខសង្គម
កម្លាំង​ជំនាញ​ប្រឆាំង​​គ្រឿង​ញៀន​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​សង្ស័យ​ជា​ជន​បរទេសប្រុ​ស​ ស្រី​ចំនួន​៤នាក់
​អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​មុឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​ លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដោយ​មាន​ការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ កេីត​ វណ្ណា​រ៉េត​ ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្តវេលាម៉ោង១៨​ និង​៣០នាទី​​នៅថ្ងៃទី​ ៨​ ខែ​កក្កដា​ ឆ្នាំ​២០២៦លោក​ឧត្ដមសេនីយ៍​ត្រី​ ធិន​ សុិន​ដេត​ ស្នងការ​រង​ផែន​ការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​សង្ស័យ​ជា​ជន​បរទេស​​ប្រុស​ស្រី​​ចំនួន​៤នាក់​នៅ​ចំនុច​ផ្លូវ​លំ​ ស្ថិត​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​អូរជ្រៅ​ក្រុង​ប៉ោយប៉ែត​។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត