ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ចុះសំណេះសំណាល និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋខ្វះខាត និងចាស់ជរា ២០គ្រួសារ នៅស្រុកមង្គលបូរី
បន្ទាយមានជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- ក្នុងបរិកាសដ៏កក់ក្តៅ និងពោរពេញដោយក្តីមេត្តាករុណា កាលពីរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីខេត្ត រួមជាមួយក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខផ្ទាល់ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងស្ត្រីចាស់ជរាចំនួន២០គ្រួសារ ដែលរស់នៅស្ថិតក្នុងភូមិប្រស៊ីស្រា ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រុមអ្នកសង្កេតការណ៍អាស៊ានដឹកនាំដោយហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត
ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ -- ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកព្រះនេត្រព្រះបង្កើនការផ្សព្វផ្សាយការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ
បន្ទាយមានជ័យ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦-- ដើម្បីពង្រឹងសមត្ថភាពម្ចាស់ការ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ អាជ្ញាធរស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានប្រែក្លាយការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយឱ្យទៅជាចលនារួមគ្នាយ៉ាងសកម្មនៅក្នុងសហគមន៍។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋ ៣ភូមិ ក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ លោក សួន សុម៉ៅ អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ព្រមទាំងក្រុមការងារឃុំ និងលោកមេភូមិ បានចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុង ២ខ្សែ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃគម្រោងសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ មានប្រវែងសរុប ១,២៣៣ម៉ែត្រ ស្ថិតនៅក្នុងភូមិទំនប់ជ្រៃ និងភូមិទឹកថ្លា ដែលជាគម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៥ និងមានរយៈពេលថែទាំចំនួន ៦ខែ។


សកម្មភាពអាជ្ញាធរ
វេទិកាសម្ព័ន្ធសង្គមស៊ីវិលលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ចូលរួមលើកកម្ពស់បរិវត្តកម្មឌីជីថលដើម្បីកសាងសង្គមឌីជីថល និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍
(បាត់ដំបង)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងស្រុកព្រះនេត្រព្រះ ទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក សួន សុម៉ៅ អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ ព្រមទាំងក្រុមការងារឃុំ និងលោកមេភូមិ បានចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យប្រព័ន្ធលូរំដោះទឹកភ្លៀង និងបណ្តាញទឹកកខ្វក់ ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ រសៀលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអមដំណើរដោយលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារ ចុះពិនិត្យស្ថានភាពប្រព័ន្ធលូរំដោះទឹកភ្លៀង និងបណ្តាញទឹកកខ្វក់ នៅតាមទីតាំងមួយចំនួនក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ដែលប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលចំនួន ១០០លានដុល្លារអាម៉េរិក ដើម្បីចូលរួមលើកស្ទួយផលិតកម្មកសិកម្ម ស្វែងរកទីផ្សារ និងរក្សាលំនឹងតម្លៃកសិផល។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកស្វាយចេក ចូលរួមផ្តល់ធាតុចូលស្តីពីតំបន់សក្តានុពល ដើម្បីអភិវឌ្ឍតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នាថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុត ង៉ុយ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក លោក ភិន ឈួង អភិបាលរងស្រុក ព្រមទាំងសហការី បានអញ្ជើញចូលរួមផ្តល់ធាតុចូលស្តីពីតំបន់សក្តានុពល ដើម្បីអភិវឌ្ឍតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសមាគមអតីតយុទ្ធជន និងនិវត្តជន
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់លេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជន នៅសាលប្រជុំសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រគល់ម៉ូតូ និងថវិកាជូនអតីតមន្ត្រីនគរបាលដែលចូលនិវត្តន៍
បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រគល់ម៉ូតូ និងថវិកាចំនួន ២លានរៀល ជូនលោកវរសេនីយ៍ឯក ឈុន ច័ន្ទតារ៉ា អតីតនាយការិយាល័យភស្តុភារ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានចូលនិវត្តន៍។


សកម្មភាពអាជ្ញាធរ
មន្ទីរវប្បធម៌ខេត្តបន្ទាយមានជ័យ ចូលរួមពិធីបិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ចាន់ អឿន អនុប្រធានការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅឃុំអូរសំព័រ ចំនួន៤ភូមិ និងឃុំទួលពង្រ ចំនួន៦ភូមិ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

