ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សុខាភិបាល
ទោះបីមូលដ្ឋានសុខាភិបាលមួយចំនួនរងផលប៉ះពាល់ដោយទឹកជំនន់ក្តី ក៏មន្ត្រីសុខាភិបាលនៅតែបន្តបម្រើសេវាពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
ទោះបីស្ថានភាពទឹកជំនន់បានបង្កផលប៉ះពាល់ដល់មូលដ្ឋានសុខាភិបាលមួយចំនួន និងធ្វើឱ្យការធ្វើដំណើររបស់បុគ្គលិកសុខាភិបាល អ្នកជំងឺ និងប្រជា ពលរដ្ឋមានការលំបាកយ៉ាងណាក្តី ក៏មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យ នៅតែបន្តប្រឹងប្រែងសម្របសម្រួល និងដោះស្រាយបញ្ហាជាក់ស្តែងជាប្រចាំ ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធ ដើម្បីធានាឱ្យសេវាពិនិត្យ និងព្យាបាលជំងឺនៅតែបន្តទៅដល់ប្រជាពលរដ្ឋតាមតម្រូវការ។


សុខាភិបាល
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ គឺជាមណ្ឌលថែទាំសុខភាពដ៏ទុកចិត្តមួយ ដែលបាននិងកំពុងបេសកកម្មបម្រើសេវាសង្គ្រោះ និងព្យាបាលយ៉ាងសកម្មជូនសហគមន៍។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី៖ ទីបង្អែកសុខភាពដ៏រឹងមាំ និងគួរឱ្យទុកចិត្តរបស់ប្រជាពលរដ្ឋ


សុខាភិបាល
ក្រុមគ្រូពេទ្យបន្តផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅទីទួលសុវត្ថិភាព
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យនៃ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិប៉ោយប៉ែត បានចុះផ្តល់សេវាសុខាភិបាល និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងកំពុងស្នាក់នៅបណ្តោះអាសន្ននៅ ទីទួលសុវត្ថិភាពវត្តបាលិលេយ្យ។


សុខាភិបាល
ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចុះពិនិត្យវឌ្ឍនភាព និងជំរុញការកែលម្អគុណភាពសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តបន្ទាយមានជ័យ ជុំទី៣ ។
ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាពក្នុងខេត្តបន្ទាយមានជ័យ ។


សុខាភិបាល
ពង្រឹងសមត្ថភាពមណ្ឌលសុខភាព៖ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា ចុះពិនិត្យផ្ទាល់ និងជំរុញគុណភាពសេវាសុខាភិបាលនៅខេត្តបន្ទាយមានជ័យ
ក្នុងបរិបទដែលការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានកាន់តែមានសារៈសំខាន់ ចំពោះជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ការពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពត្រូវបានចាត់ទុកជាចំណុចស្នូលមួយ ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាដែលមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៅក្បែរមូលដ្ឋានរស់នៅរបស់ខ្លួន។


សុខាភិបាល
ការចុះពិនិត្យវឌ្ឍនភាព និងគាំទ្រការជំរុញបង្កើនសមត្ថភាពបម្រើសេវានៅមណ្ឌលសុខភាព ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ចាប់ពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ក្នុងខេត្តបន្ទាយមានជ័យ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ពង្រឹងចំណេះដឹងអាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ ដើម្បីលើកកម្ពស់សុខភាពគ្រួសារនៅមូលដ្ឋាន
ដោយមើលឃើញថា អាហារូបត្ថម្ភជាមូលដ្ឋានដ៏សំខាន់សម្រាប់ការលូតលាស់របស់កុមារ សុខភាពរបស់ស្ត្រី និងសុខុមាលភាពរបស់គ្រួសារ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រី និងអ្នកពាក់ព័ន្ធនៅថ្នាក់មូលដ្ឋានតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ» ដើម្បីឱ្យចំណេះដឹងសំខាន់ៗអំពីអាហារូបត្ថម្ភអាចបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព។


សុខាភិបាល
សហរដ្ឋអាមេរិកគាំទ្រប្រព័ន្ធសុខាភិបាលជួរមុខ និងសន្តិសុខសុខាភិបាលប្រកបដោយចីរភាពនៅកម្ពុជា
ដើម្បីមើលឃើញពីរបៀបដែលភាពជាដៃគូរបស់សហរដ្ឋអាមេរិកនោះ សហរដ្ឋអាមេរិកបានផ្តល់ការថែទាំសុខភាពដែលជួយសង្គ្រោះជីវិតដល់សហគមន៍ដែលត្រូវបានផ្លាស់ទីលំនៅ ហើយក្រោមយុទ្ធសាស្ត្រសុខាភិបាលសកល សហរដ្ឋអាមេរិកជាជម្រើសទី១ ដែលសហរសហរដ្ឋអាមេរិកគាំទ្រប្រព័ន្ធសុខាភិបាលជួរមុខ និងសន្តិសុខសុខាភិបាលប្រកបដោយចីរភាពនៅកម្ពុជា។


សុខាភិបាល
កាកបាទក្រហមខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយអប់រំពីវិធីបង្ការជំងឺគ្រុនឈាមនៅឃុំថ្មពួក
ប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិកសិណ និងភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានទទួលការយល់ដឹងបន្ថែមអំពីវិធីបង្ការ និងទប់ស្កាត់ជំងឺគ្រុន ឈាម តាមរយៈយុទ្ធនាការអប់រំផ្សព្វផ្សា យស្តីពីការការពារជំងឺគ្រុនឈាម ដែលរៀបចំដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ សហការជាមួយមណ្ឌលសុខភាពឃុំថ្មពួកនៅព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦នេះ។


សុខាភិបាល
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ចំពោះការផ្ដល់សេវាថែទាំសុខភាពមាតានិងទារក។
មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បាននិងកំពុងទទួលបានការកោតសរសើរ និងការវាយតម្លៃខ្ពស់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាតំបន់ជុំវិញ ចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាថែទាំសុខភាពមាតា និងទារក ប្រកបដោយការយកចិត្តទុកដាក់ និងជំនាញខ្ពស់។


សុខាភិបាល
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ «កិច្ចប្រជុំបច្ចេកទេសជាប្រចាំពេលព្រឹកមិនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ តែជាពេលវេលាដ៏សំខាន់មួយ
«កិច្ចប្រជុំបច្ចេកទេសជាប្រចាំពេលព្រឹកមិនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ តែជាពេលវេលាដ៏សំខាន់មួយដើម្បីធានាបាននូវ៖
- និរន្តរភាពនៃការថែទាំសង្រ្គោះព្យាបាល
- ការពារកុំឱ្យមានការខ្វះចន្លោះ
- ដោះស្រាយបញ្ហា និង
- ចាប់ផ្តើមការងារប្រចាំថ្ងៃ ជាមួយនឹងគោលដៅរួមគឺ ដើម្បីផ្តល់ការសង្រ្គោះព្យាបាលដ៏ល្អបំផុតដែលអាចធ្វេីបានជូនដល់អ្នកជំងឺរបស់យើង»។
នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយមិនជូនដំណឹងជាមុន។


សុខាភិបាល
ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានដឹកនាំប្រតិភូនាយកដ្ឋានជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារ និងគាំទ្របច្ចេកទេសដោយផ្ទាល់នៅមណ្ឌលសុខភាពណាំតៅ ស្ថិតក្នុងឃុំណាំតៅ ស្រុកភ្នំស្រុក
ថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឃាង សុឃឿន ទីប្រឹក្សាក្រសួងសុខាភិបាល រួមជាមួយ បានចុះពិនិត្យវឌ្ឍនភាព និងស្ថានភាពបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពណាំតៅ។


សុខាភិបាល
កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ ស្តីពីបច្ចុប្បន្នភាព ផលសម្រេច និងការអនុវត្តផែនការយុទ្ធសាស្ត្រ «ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍»
នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យុត ស្វីនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិង លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដើម្បីពិនិត្យលើបច្ចុប្បន្នភាព លទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ «ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍»។

