ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ជំរុញការពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីពង្រីកសេវាពន្យារកំណើតដាក់កងក្នុងស្បូន
បន្ទាយមានជ័យ ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៦– ការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅមូលដ្ឋាន ត្រូវបានចាត់ទុកជាកត្តាសំខាន់ក្នុងការធានាឱ្យប្រជាពលរដ្ឋ ជាពិសេសស្ត្រីក្នុងវ័យបន្តពូជ ទទួលបានសេវាសុខភាពបន្តពូជដែលមានគុណភាព សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
ក្នុងទិសដៅនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តជំរុញការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកមណ្ឌលសុខភាព ស្តីពីការដាក់កងក្នុងស្បូន ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាពន្យារកំណើតនៅតាមមូលដ្ឋាន។


សុខាភិបាល
កម្ពុជាបោះជំហានទៅរកការកសាងប្រព័ន្ធគាំពារសង្គមឌីជីថល ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់
ឯកត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “សេចក្ដីព្រាងក្របខណ្ឌអន្តរប្រតិបត្តិការ និងនិម្មាបនកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម” និង “សេចក្ដីព្រាងគោលការណ៍ណែនាំ ស្ដីពីការការពារទិន្នន័យក្នុងប្រព័ន្ធគាំពារសង្គម” ក្នុងគោលបំណងពិភាក្សា ផ្លាស់ប្ដូរយោបល់ និងប្រមូលធាតុចូល សំដៅធ្វើឱ្យការរៀបចំឯកសារទាំងពីរ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអនុវត្ត ក៏ដូចជាពង្រឹងប្រសិទ្ធភាពនៃប្រព័ន្ធគាំពារសង្គមកម្ពុជា។


សុខាភិបាល
ឯកឧត្ដមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យលទ្ធផលការងារសុខាភិបាល ប្រចាំខែកក្កដា ឆ្នាំ២០២៦
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
ឯកឧត្ដមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យលទ្ធផលការងារសុខាភិបាល ប្រចាំខែកក្កដា ឆ្នាំ២០២៦។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកប្រធាន អនុប្រធាន មន្ទីរពេទ្យខេត្ត លោកប្រធានការិយាល័យនៃមន្ទីរសុខាភិបាល លោកប្រធាន អនុប្រធាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៦ លោក លោកស្រី ប្រធានកម្មវិធីចំណុះមន្ទីសុខាភិបាល ទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ។ នៅសាលប្រជុំ (ផ្ការំដួល)មន្ទីរសុខាភិបាល តាមប្រព័ន្ធZ


សុខាភិបាល
ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីសង្គ្រោះបឋមផ្លូវចិត្ត
ឆ្លងវគ្គបណ្ដុះបណ្ដាលស្ដីពីសង្គ្រោះបឋមផ្លូវចិត្តប្រគេនដល់ព្រះសង្ឃរយៈពេលបីថ្ងៃរួចមកនាល្ងាចថ្ងៃទី 12 ខែសីហាឆ្នាំ 2026 ត្រូវបានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលនេះក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសេងសុមុនីរដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការនិងសាសនានិងព្រះមេគណខេត្តបន្ទាយមានជ័យទាំងពីរគណៈ គួរបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលនេះគឺមានការឧបត្ថម្ភដោយអង្គការយូនិសេសនិងអង្គការ TOP


សុខាភិបាល
រដ្ឋមន្រ្តីសុខាភិបាល៖ «ការវិនិយោគលើសុខភាពមាតា និងទារក មិនមែនគ្រាន់តែជាការវិនិយោគលើវិស័យសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាការវិនិយោគលើមូលធនមនុស្ស សម្រាប់អនាគតរបស់កុមារ»
បន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយឯកឧត្តម Kim Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសម្ភព នៃមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមជំនួយរបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH)។


សុខាភិបាល
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមណ្ឌលសុខភាពម៉ាឡៃ និងសមិទ្ធផលនានារបស់គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ
English Below] ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីអនុវត្តគម្រោងរយៈពេល ៥ឆ្នាំនេះ គម្រោងការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ បានអនុវត្តសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតរបស់ប្រជាជននៅតំបន់ជនបទឱ្យកាន់តែប្រសើរឡើង និងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងសហគមន៍ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ដែលឈានដល់ការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានាជាផ្លូវការ។ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦


សុខាភិបាល
រដ្ឋមន្ត្រីសុខាភិបាល ៖ ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ជាការចូលរួមអភិវឌ្ឍន៍មូលធនមនុស្ស
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការ ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) បានលើកឡើងថា ការព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មិនមែនគ្រាន់តែជាការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមអភិវឌ្ឍមូលធនមនុស្ស ។


សុខាភិបាល
ស្ត្រីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟
ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងពេលល្ងាច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារក និងអាចឆ្លងដល់ទារកក្នុងផ្ទៃ ជាពិសេសស្ត្រីមានផ្ទៃពោះនៅត្រីមាសចុងក្រោយ។


សុខាភិបាល
ឯកឧត្តម អ៊ី ឡុង អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណថ្មី
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលពីការរីកចម្រើន វិស័យសុខាភិបាលក្នុងខេត្ត និងសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណថ្មី ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យក្រើនរំលឹកជាបន្ទាន់ពីហានិភ័យជំងឺគ្រុនឈាមក្នុងរដូវវស្សា ខណៈលោកគ្រូពេទ្យធំបង្គាប់ឱ្យពលរដ្ឋអនុវត្តវិធានការ ផ្ទះខ្ញុំគ្មានដង្កូវទឹក ដើម្បីការពារអាយុជីវិត
ក្នុងស្ថានភាពដែលរដូវវស្សាបានឈានចូលមកដល់ និងនាំមកនូវការគំរាមកំហែងពីជំងឺដង្កាត់ផ្សេងៗ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីណែនាំក្រើនរំលឹកជាបន្ទាន់ស្តីពី «ការប្រុងប្រយ័ត្ន និងការបង្ការការចម្លងជំងឺគ្រុនឈាម» ដល់គ្រប់រចនាសម្ព័ន្ធរដ្ឋបាល ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិសាស្ត្រខេត្ត ដើម្បីចូលរួមទប់ស្កាត់ជំងឺដែលបង្កឡើងដោយមូសខ្លាញីខាំនេះ ដែលអាចយាយីនិងសម្លាប់ជីវិតមនុស្សយ៉ាងឆាប់រហ័ស។


សុខាភិបាល
បន្ទាយមានជ័យ រសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំពង្រឹងការងារផ្ទៃក្នុងប្រចាំខែ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត
១- ពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារប្រចាំថ្ងៃ របស់ការិយាល័យចំណុះមន្ទីរ ផ្នែក និងកម្មវិធី
២- ការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌
៣- ពង្រឹង និងយកចិត្តទុកដាក់ លើការងារចុះអភិបាល ការងារគ្រប់គ្រង ដឹកនាំ របស់ផ្នែក កម្មវិធីនីមួយៗ នៅតាមថ្នាក់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព
៤- ស្វែងយល់អំពីបញ្ហាប្រឈមនានា របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក លើការអនុវត្តការងារប្រចាំថ្ងៃ ដើម្បីយកមកដោះស្រាយរួមគ្នា


សុខាភិបាល
មន្ទីរពេទ្យបង្អែកសិរីសោភ័ណត្រូវបានផ្លាស់ប្ដូរទីតាំងថ្មី។
មន្ទីរពេទ្យបង្អែកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ថិតនៅសង្កាត់ព្រះពន្លា ក្នុងក្រុងសិរីសោភ័ណ ត្រូវបានធ្វើការផ្លាស់ប្ដូរថ្មី ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដោយក្នុងនោះមន្ទីរពេទ្យបង្អែកសិរីសោភ័ណ ក៍បានផ្តល់សេចក្ដីជូនដំណឹងជូនដល់សាធារណជននូវការឈប់ផ្តល់សេវានៅមន្ទីរពេទ្យបង្អែកចាស់ ចាប់ពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៦តទៅ នឹងផ្ដល់សេវា នាថ្ងៃដដែល នៅមន្ទីរពេទ្យបង្អែកថ្មីជំនួសវិញ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បិទវគ្គបណ្ដុះបណ្ដាលស្ដីពីក្រមសីលធម៌ឆ្មប ច្បាប់វិជ្ជាជីវៈសុខាភិបាល CPD និងប្រព័ន្ធ RMS ជូនដល់សិក្ខាកាមជិត ៣០០នាក់
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ឡេ ចន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី «ក្រមសីលធម៌ឆ្មប ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD)

