ព័ត៌មានក្នុងខេត្ត

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តក្រចេះ ពង្រឹងប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍមូលដ្ឋាន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តក្រចេះ ពង្រឹងប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍមូលដ្ឋាន
ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំត្រីមាសទី១  ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំសាខាបក្សភូមិ យុវជនគណបក្ស ស្រុកមង្គលបូរី
សកម្មភាពថ្នាក់ដឹកនាំ
ពិធីសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំសាខាបក្សភូមិ យុវជនគណបក្ស ស្រុកមង្គលបូរី
(បន្ទាយមានជ័យ) ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំសាខាបក្សភូមិ យុវជនគណបក្ស ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ធ្វើនៅផ្សារធំថ្មីបូរីជ័យ២ (ផ្សារចំការតាដោក) ស្ថិតក្នុងភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នេត្រ ភក្រ្តា៖ គ្រាប់បែកដែលយោធាថៃបានទម្លាក់ក្នុងទឹកដីកម្ពុជា! មិនត្រឹមតែជាសំណល់ជាតិផ្ទុះ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ថៃ
(រាជធានីភ្នំពេញ) ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះសារនៅក្នុងបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នេះថា៖ "ថ្ងៃចងចាំចំពោះការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា នេះគឺជាគ្រាប់បែកដែលយោធាថៃបានទម្លាក់ពីយន្តហោះចូលក្នុងទឹកដីកម្ពុជា ប៉ុន្តែមិនបានផ្ទុះ។ វាមិនមែនគ្រាន់តែជាសំណល់សង្គ្រាមដ៏គ្រោះថ្នាក់មួយប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងជាក់ស្តែងដែលលាតត្រដាងការពិត និងបំបែកការបដិសេធរបស់ភាគីយោធាថៃ"។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និមន្តអញ្ជើញក្នុងព្រះរាជពិធីប្រគេនព្រះរាជប្រកាសនីយប័ត្រ-ប្រកាសនីយប័ត្រ ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកមង្គលបូរី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិរង្សីមានជ័យ (ស្វាយត្រស់)

(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ពិធីប្រគេនព្រះរាជប្រកាសនីយប័ត្រ-ប្រកាសនីយប័ត្រ ជូនដល់ព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកមង្គលបូរី ព្រមទាំងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅវត្តពោធិរង្សីមានជ័យ (ស្វាយត្រស់) ស្ថិតក្នុងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខ និងត្រួតពិនិត្យការងារនៅមូលដ្ឋានសមុទ្ររាម
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ចុះសួរសុខទុក្ខ និងត្រួតពិនិត្យការងារនៅមូលដ្ឋានសមុទ្ររាម
ខេត្តព្រះសីហនុ៖ នៅថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូននាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹក។ ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានចុះត្រួតពិនិត្យដោយផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន ដើម្បីវាយតម្លៃ និងជំរុញការអភិវឌ្ឍសមត្ថភាពកងទ័ពជើងទឹកឱ្យកាន់តែរឹងមាំថែមទៀត៕
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម ជា ឆេង អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ជា ឆេង អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត
បន្ទាយមានជ័យ៖ ឯកឧត្តម ជា ឆេង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅបន្ត ព្រមទាំងបូកសរុបលទ្ធផលវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាស្រុកមង្គលបូរី នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាប្រតិភូក្រសួង ឯកឧត្តមសមាជិកក្រុមខេត្ត លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ ភូមិ និងមន្ត្រីជំនាញពាក់ព័ន្ធយ៉ាងច្រើនរូប។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន  អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីលានទុកដាក់សំរាម ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅក្រុងប៉ោយប៉ែត

ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីលានទុកដាក់សំរាម ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅក្រុងប៉ោយប៉ែត ដោយមានការចូលរួមពី តំណាងធនាគារអភិវឌ្ឍន៍អាសុី (ADB) អភិបាល អភិបាលរងក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនម៉ៅការសាងសង់ និងមន្ត្រីបច្ចេកទេស កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោកជំទាវ ឈុត ដាលីន អញ្ជើញចុះផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ
សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ឈុត ដាលីន អញ្ជើញចុះផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានលេខាធិការដ្ឋានពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្ត (គ.ក.ស.ក) អមដំណើរដោយ លោកស្រី ម៉េង គឹមហួយ និងលោក ស៊ុយ ប៊ុនធឿត តំណាងអង្គការទស្សនៈពិភពលោក (World Vision) បានអញ្ជើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ ដែលបានរៀបចំឡើងនៅសាលាអនុវិទ្យាល័យឃីឡិ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងអង្គការទស្សនៈពិភពលោក លោកគ្រូ អ្នកគ្រូ និងក្មួយៗសិក្សានុសិស្សជាច្រើនរូប។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោកស្រី មុំ ពុទ្ធីតា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារស្ត្រីមេម៉ាយដែលមានជីវភាពខ្វះខាតនៅឃុំ តាឡំ
សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី មុំ ពុទ្ធីតា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារស្ត្រីមេម៉ាយដែលមានជីវភាពខ្វះខាតនៅឃុំ តាឡំ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងផ្នែកពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារស្ត្រីមេម៉ាយដែលមានជីវភាពខ្វះខាតចំនួន ២គ្រួសារ រស់នៅក្នុងឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ការចុះសួរសុខទុក្ខនាពេលនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមេម៉ាយ និងជនរងគ្រោះដែលកំពុងជួបប្រទះការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រស់នៅក្នុងការបោះបង់ចោលឡើយ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
វេទិកាផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ
សកម្មភាពថ្នាក់ដឹកនាំ
វេទិកាផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ
បន្ទាយមានជ័យ៖ ដើម្បីលើកកម្ពស់ការយល់ដឹង និងការពារសុវត្ថិភាពកុមារក្នុងយុគសម័យឌីជីថល ព្រមទាំងថែរក្សាសុខភាពផ្លូវចិត្តរបស់ស្ត្រី និងកុមារ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេទិកាផ្សព្វផ្សាយស្តីពី «សុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ» ត្រូវបានរៀបចំឡើងនៅអនុវិទ្យាល័យតាឡំ ស្ថិតក្នុងឃុំតាឡំ ស្រុកមង្គលបូរី ក្រោមអធិបតីភាព លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានលេខាធិការដ្ឋានពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តតំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រើពេល៧ខែ កម្ទេចទីតាំងបទល្មើសអនឡាញស្កេមជាង២០០កន្លែង
សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រើពេល៧ខែ កម្ទេចទីតាំងបទល្មើសអនឡាញស្កេមជាង២០០កន្លែង
រយៈពេល៧ខែនៃឆ្នាំ២០២៦ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវ និងបើកយុទ្ធនាការបង្ក្រាបយ៉ាងក្ដៅគគុក រហូតឈានដល់ការកម្ទេចទីតាំងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scams) ជាង ២០០កន្លែងនៅទូទាំងខេត្ត-ក្រុង...។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញ ចុះសួសុខទុក្ខ រីរៈកងទ័ពកម្ពុជា ចំនួន៣រូប ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ នៅខេត្តឧត្តរមានជ័យ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញ ចុះសួសុខទុក្ខ រីរៈកងទ័ពកម្ពុជា ចំនួន៣រូប ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ នៅខេត្តឧត្តរមានជ័យ
( បន្ទាយមានជ័យ )៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារខេត្ត និងស្រុកថ្មពួក អញ្ជើញ ចុះសួសុខទុក្ខ និងនាំយកសម្ភារៈមានអង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់រីរៈកងទ័ពកម្ពុជា ចំនួន៣រូប នៅភូមិព្រៃវែង និង ភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រចូកគ្រួស ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោកយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី ព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈ នៃអង្គគ្រូបង្រៀន
សកម្មភាពថ្នាក់ដឹកនាំ
លោកយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី ព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈ នៃអង្គគ្រូបង្រៀន
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន បន្ទាយមានជ័យ៖ នាថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដែលរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីក្របខណ្ឌគតិយុត្តថ្មីសម្រាប់វិជ្ជាជីវៈគ្រូបង្រៀន…..។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត