ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
បណ្ណកម្មសិទ្ធិ ចំនួន ៧ ២៤៦ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន ១៤ភូមិ ក្នុងឃុំគោកបល្ល័ង្គ ឃុំគយម៉ែ ឃុំភ្នំតូច និងឃុំសំបួរ ស្រុកមង្គលបូរី
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកមង្គលបូរី បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១៤ ភូមិ ស្មើនឹង ៧ ២៤៦ បណ្ណ មានភូមិផ្អាវថ្មី ឃុំគោកបល្ល័ង្គ ភូមិគយម៉ែង ភូមិស្ដីលើ ភូមិផ្លូវសៀម ភូមិតានង ភូមិអង្ករខ្មៅ ភូមិកសាងថ្មី ភូមិស្ទឹងចាស់ ភូមិស្ដីក្រោម ឃុំគយម៉ែង ភូមិអូរញរ ឃុំភ្នំតូច ភូមិឆ្នើមមាស ភូមិស្រណាល ភូមិឡ និងភូមិតាមែងពក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្ថិតនៅវត្តគយម៉ែង ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
លោក យឹម សំណាង អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា និងសិស្សានុសិស្ស ក្នុងស្រុកស្វាយចេក
រៀបចំពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សមាជិក សមាជិកា


សកម្មភាពថ្នាក់ដឹកនាំ
ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះដកស្រង់បទពិសោធន៍លើការងារគ្រប់គ្រងទីលានទុកដាក់សំរាម និងការផលិតជីកំប៉ុស្ត នៅខេត្តបាត់ដំបង
នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងជំនួបសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ស្ដីពីការងារគ្រប់គ្រងទីលានទុកដាក់សំរាម និងបច្ចេកទេសនៃការផលិតជីកំប៉ុស្ត នៅសាលប្រជុំរដ្ឋបាលខេត្តបាត់ដំបង ។


សកម្មភាពថ្នាក់ដឹកនាំ
បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌
ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ សាខាខេត្តបន្ទាយមានជ័យ


សកម្មភាពថ្នាក់ដឹកនាំ
គ្រួសារសពលោកតា អ៊ុង ផ្លៃ អាយុ៩១ឆ្នាំ ជាគ្រួសារមានជីវភាពខ្វះខាត និងជាអតីតប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានទទួលការចូលរួមលែកទុក្ខពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក
បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុកមានដូចជា អង្ករ៦០គីឡូក្រាម មីជាតិ៣កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធហាយធិចដបធំ៣កេស និងថវិកាចំនួន២០០,០០០រៀល


សកម្មភាពថ្នាក់ដឹកនាំ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ប្រចាំខែសីហា ឆ្នាំ២០២៦
ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ប្រចាំខែសីហា ឆ្នាំ២០២៦ ដើមបីពិនិត្យ និងពិភាក្សាលើរបាយការណ៍សកម្មភាពការងារ ព្រមទាំងទិសដៅអនុវត្តបន្ត ក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ស្ត្រី និងកុមារក្នុងខេត្ត ក្រោមអធិបតីភាព លោកជំទាវ ឆាត ប៉ានី សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន (គ.ក.ស.ក) ខេត្ត តំណាង លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន (គ.ក.ស.ក) នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក នឹងបន្តគាំទ្ររដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត
(AKP) នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ដែលចូលរួមដោយ ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋ California មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Jim Baird សមាជិកសភាប្រចាំរដ្ឋ Indiana មកពីគណបក្សសាធារណរដ្ឋ, លោកជំទាវ Julie Johnson សមាជិកសភាប្រចាំរដ្ឋ Texas មកពីគណបក្សប្រជាធិបតេយ្យ, និងលោកជំទាវ Kristen McDonald Rivet សមាជិកសភាប្រចាំរដ្ឋ Michigan មកពីគណបក្សប្រជាធិបតេយ្យ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
ព្រីតថេន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
(AKP) នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Baroness Winterton រដ្ឋមន្ត្រី ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
(AKP) នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tan Sri Dato’ Dr. Johari bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី នៅវិមានសន្តិភាព។


សកម្មភាពថ្នាក់ដឹកនាំ
ពលរដ្ឋ ២ភូមិ ក្នុងស្រុកព្រះនេត្រព្រះ ទទួលបានបណ្ណកម្មសិទ្ធិអចលនវត្ថុជាង ២ពាន់បណ្ណ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
ប្រជាពលរដ្ឋរស់នៅភូមិខ្វាវ និងភូមិត្បែង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានទទួលបណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សរុបចំនួន ២.២៤៧បណ្ណ ដើម្បីបញ្ជាក់ពីសិទ្ធិស្របច្បាប់លើអចលនវត្ថុរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមប្រឹក្សាសង្កាត់អូរជ្រៅ បើកកិច្ចប្រជុំសាមញ្ញលើកទី៥០ ដើម្បីពិនិត្យ និងអនុម័តការងារសំខាន់ៗរបស់រដ្ឋបាលសង្កាត់
ក្រុមប្រឹក្សាសង្កាត់អូរជ្រៅ អាណត្តិទី៥ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥០ កាលពីវេលាម៉ោង ២៖០០នាទីរសៀល ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលសង្កាត់អូរជ្រៅ ក្រោមអធិបតីភាពលោក វ៉ា ជឹមណារ៉េត ប្រធានក្រុមប្រឹក្សាសង្កាត់ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈពាក់ព័ន្ធនឹងការអនុវត្តការងាររដ្ឋបាល និងការផ្តល់សេវាជូនប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
លេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និង ក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ ព្រហ ទី ២៧ ខែ សីហា ឆ្នាំ២០២៧។


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដឹកនាំគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងព្រះបរមរាជវាំង មុននឹងប្រារព្ធរៀបចំកម្មវិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

