ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
(វីដេអូ)អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំវេទិកាអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងការបង្ការទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់
(បន្ទាយមានជ័យ)៖ ដើម្បីពង្រឹងការយល់ដឹង និងទប់ស្កាត់បញ្ហាប្រឈមផ្សេងៗដែលកើតចេញពីការធ្វើចំណាកស្រុក ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ បានរួមគ្នារៀបចំវេទិកាអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «ហានិភ័យ និងការបង្ការ ទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់»។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ។ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រតិភូក្រសួង លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក និងអធិការដ្ឋាននគរបាលក្រុង-ស្រុកជាប់ព្រំដែនផងដែរ ។


វីដេអូ
កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យុត ស្វីនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិង លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដើម្បីពិនិត្យលើបច្ចុប្បន្នភាព លទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ «ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍»។


វីដេអូ
កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង ក្នុងខេត្តបន្ទាយមានជ័យ។
រសៀលថ្ងៃពុធ ១៣កើត ខែ ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ)ខេត្ត អញ្ជេីញចូលរួមកិច្ចប្រជុំ ពិភាក្សា ស្តីពី ការគ្រប់គ្រង់លំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋកម្ពុជា និងជនបរទេស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានការចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ កងកម្លាំងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អភិបាលក្រុង-ស្រុកទាំង៩ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ


វីដេអូ
ឧត្តមសេនីយ៍ឯក លឹម តុងហួត : គ្រឿងញៀនចាប់បានគឺត្រូវដុតបំផ្លាញចោល
ខេត្តកោះកុង: នៅល្ងាចថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការ និង លោកជំទាវ ឈី រ៉ា អភិបាលខេត្ត នៅសាលាខេត្តកោះកុង មានជំនួបពិភាក្សាការងាររវាងក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុងដឹកនាំដោយ លោក អ៊ូច ទូច នាយករដ្ឋបាល ដើម្បីបន្តការងាររៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការដុតបំផ្លាញនូវវត្ថុតាងជាសាធាតុញៀនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦


វីដេអូ
ក្មេងទំនើង៧នាក់ត្រូវបញ្ជូនទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ដេញកាប់មន្រ្តីយោធា
នៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ


វីដេអូ
ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU) រវាងសាលាអប់រំពហុបច្ចេកទេសវិទ្យាល័យមង្គលបូរី និងសហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់
(វីដេអូ) សាលាអប់រំពហុបច្ចេកទេសវិទ្យាល័យមង្គលបូរី បានរៀបចំពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ (MOU)
រវាងសហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់ ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សា និងសហគ្រាស ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត និងជាជំនួយការឯកឧត្តម កែ គឹមយ៉ាន ដោយមានការចូលរួមពីលោក ទូច សីហា អភិបាលរងស្រុកមង្គលបូរី លោក អ៊ូ សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកមង្គលបូរី និងអាជ្ញាធរមូលដ្ឋាន នារសៀលថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២៦ ពិធីចុះកិច្ចព្រមព្រៀងនេះធ្វើនៅសហគ្រាសម៉ាស៊ីនច្រូតស្រូវ និងគ្រឿងបន្លាស់ ឈួន សុផាន់ ស្ថិតនៅក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


វីដេអូ
(វីដេអូ)ពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក
ដើម្បីលើកកម្ពស់ចំណេះដឹង និងការយល់ដឹងត្រឹមត្រូវរអំពីគ្រោះថ្នាក់នៃគ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោក លោក យឹម សំណាង អភិបាលរងខេត្ត និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធាន ស. ស. យ .ក. ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្ត ក្រុង សង្កាត់ និងកងកម្លាំងទាំងបី បានរៀបចំពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងគ្រឹះស្ថានសិក្សា វិស័យឯកជន ក្នុងក្រុងប៉ោយប៉ែត សរុបប្រមាណជាង៥០០នាក់ នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណវត្តស្រះត្រាច ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។


វីដេអូ
(វីដេអូ)សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីវិស័យសាធារណៈ នៅខេត្តបន្ទាយមានជ័យ
ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ (ធំ) សាខា ប.ស.សខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។


វីដេអូ
ថៃមិនអាចលាក់ភស្តុតាងបានឡើយ៖ អាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ
ភស្តុតាងនៃការឈ្លានពានរបស់ថៃ មិនមែនមានតែទូកុងតឺន័រ ៧២ ទូនោះទេ ប៉ុន្តែរួមមានផ្ទះសម្បែងដែលប្រជាពលរដ្ឋមិនអាចវិលត្រឡប់ទៅរស់នៅបាន កុមារ ១,៥៦៩ នាក់ដែលជីវិតប្រចាំថ្ងៃត្រូវបានរំខាន និងប្រជាពលរដ្ឋ ៥,៣៨៦ នាក់ ដែលរង់ចាំត្រឡប់ទៅភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។


វីដេអូ
«ស្ថានភាពទឹកទន្លេមេគង្គកំពុងតែបន្តហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ នៅក្នុងសប្តាហ៍នេះ»
ឯកឧត្តម គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ស្ថិតនៅឃុំទន្លេបិទ និងឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


វីដេអូ
ពីអ្នកទទួលដីសម្បទានទៅជាអ្នកជំនួញ
បន្ទាប់ពីទទួលបានដីសម្បទានសង្គមកិច្ច និងសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល លោក សាន សន ជាសម្បទានិករស់នៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមជីវភាពថ្មី ដោយប្រកបមុខរបរលក់គ្រឿងសំណង់ ដើម្បីបង្កើនចំណូល និងលើកស្ទួយជីវភាពគ្រួសារ។
ដីសម្បទានសង្គមកិច្ច និងសេដ្ឋកិច្ច មិនត្រឹមតែផ្តល់ដីសម្រាប់រស់នៅ និងប្រកបរបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាដង្ហើមសេដ្ឋកិច្ច និងឱកាសសម្រាប់គ្រួសារឈានទៅរកជីវភាពប្រសើរជាងមុន។


វីដេអូ
(វីដេអូ)កម្ពុជាសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅព្រំដែនស្ទឹងបត់ ដើម្បីធានាតម្លាភាព និងសន្តិភាពយូរអង្វែង
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:២៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទ្វារព្រំដែនអនុ្តរជាតិស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។


វីដេអូ
(វីដេអូ)ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសសមាសភាពអនុប្រធានគណៈកម្មាធិការ ព្រមទាំងប្រធាន និងអនុប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ។

