ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
គិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋសៀសឹកសរុបចំនួន ២០,២៨១ នាក់ នៅតាមតំបន់រងផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់កងកម្លាំងយោធាថៃ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយទេ
ខណៈតំបន់មួយចំនួន រួមទាំងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅតែបន្តប្រតិបត្តិការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្ដារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋមុនពេលវិលត្រឡប់ទៅរស់នៅវិញ។


វីដេអូ
ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យបានបង្ហាញពីការឈឺចាប់ និងទុក្ខលំបាកដែលពួកគាត់បានជួបប្រទះអស់រយៈពេលមួយឆ្នាំមកនេះ
មណ្ឌលសុវត្ថិភាពស្រុកចុងកាល់ ៖ ប្រជាពលរដ្ឋភៀសសឹកបានបង្ហាញពីការឈឺចាប់ និងទុក្ខលំបាកដែលពួកគាត់បានជួបប្រទះអស់រយៈពេលមួយឆ្នាំមកនេះ ដោយសារតែការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជា ដែលបានបង្ខំឱ្យពួកគាត់បោះបង់លំនៅឋាន និងរស់នៅឆ្ងាយពីស្រុកកំណើតរបស់ខ្លួន។ ពួកគាត់បានអំពាវនាវដល់សហគមន៍អន្តរជាតិ និងភាគីពាក់ព័ន្ធ ឱ្យជួយជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងឆាប់រហ័ស ដើម្បីឱ្យប្រជាពលរដ្ឋដែលកំពុងភៀសសឹកអាចវិលត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែង និងប្រកបរបរចិញ្ចឹមជីវិតរបស់ខ្លួនបានវិញដោយសុវត្ថិភាព និងសេចក្តីសុខ។


វីដេអូ
លោក ខេន ដឿម អភិបាលរងស្រុកបន្ទាយអំពិល បានបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋនៅមិនទាន់អាចត្រឡប់ចូលមករស់នៅលំនៅឋានរបស់ខ្លួនវិញបាននៅឡើយទេ
ដោយសារតំបន់នេះនៅតែជាតំបន់ប្រឈមខ្លាំង និងមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
លោកបានឱ្យដឹងថា ការរស់នៅរបស់ប្រជាពលរដ្ឋនឹងនៅតែជួបការលំបាក ដោយសារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន រួមមានលំនៅឋាន សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ និងវត្តអារាម បានរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស នៅមានកាកសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់មិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ភូមិថ្មដូន ឃ៉ំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕


វីដេអូ
វីដេអូនៃកិច្ចសម្ភាសន៍ពិសេស របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ជាមួយសារព័ត៌មានអន្តរជាតិ Bloomberg ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ២ រួមមាន៖ ទី១ យុទ្ធនាការនៃការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ទី២ បញ្ហាទាក់ទងនឹង UNCLOS។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មានអន្តរជាតិ Bloomberg សម្តេចនាយករដ្ឋមន្ត្រីក៏បានពន្យល់ថាកម្ពុជាប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំក្រោមអនុសញ្ញា UNCLOSដោយសារតែថៃបានសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់ដែលមានស្រាប់រវាងប្រទេសទាំង២


វីដេអូ
(វីដេអូ) អភិបាលខេត្តបន្ទាយមានជ័យផ្តល់បទសម្ភាសន៍ដល់ក្រសួងមហាផ្ទៃ អំពីការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភូមិរង់ចាំ នៃឃុំស្លក្រាម ស្រុកស្វាយចេក
អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងអំពីការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភូមិរង់ចាំ នៃឃុំស្លក្រាម ស្រុកស្វាយចេក


វីដេអូ
(វីដេអូ)អភិបាលខេត្តបន្ទាយមានជ័យ ៖ គិតមកដល់ពេលនេះ អាជ្ញាធរខេត្តបានសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ២១១ករណី
អភិបាលខេត្តបន្ទាយមានជ័យ ៖ គិតមកដល់ពេលនេះ អាជ្ញាធរខេត្តបានសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ២១១ករណី


វីដេអូ
កិច្ចសម្ភាសន៍ពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយសារព័ត៌មានអន្តរជាតិ Bloomberg
កិច្ចសម្ភាសន៍ពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយសារព័ត៌មានអន្តរជាតិ Bloomberg ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ២ គឺ៖ យុទ្ធនាការនៃការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបញ្ហាទាក់ទងនឹង UNCLOS។


វីដេអូ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង
បន្ទាយមានជ័យ៖ អនុវត្តន៍តាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងគ្រប់អង្គភាពចំណុះទូទាំងខេត្ត បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។


វីដេអូ
គម្រោងស្ថាបនាផ្លូវឡើងវិញតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅផ្លូវខេត្តលេខ ១៥៦C ដោយក្រាលកៅស៊ូ DBST ប្រវែង ២៩០០ម៉ែត្រ ។
ដោយមើលឃើញពីទុក្ខលំបាក របស់បងប្អូនធ្វើដំណើរតាមដងផ្លូវ ស្ថិតក្នុងភូមិអូរអណ្តូងកណ្តាល ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងដោយមានការគិតគូរយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យផងនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានធ្វើការស្នើសុំដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តធ្វើការស្ថាបនាផ្លូវនេះសារឡើងវិញ ដោយផ្លូវនេះតភ្ជាប់ទៅលើផ្លូវជាតិលេខ៥។


វីដេអូ
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញ ចុះសួសុខទុក្ខ រីរៈកងទ័ពកម្ពុជា ចំនួន៣រូប ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ នៅខេត្តឧត្តរមានជ័យ
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារខេត្ត និងស្រុកថ្មពួក អញ្ជើញ ចុះសួសុខទុក្ខ និងនាំយកសម្ភារៈមានអង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់រីរៈកងទ័ពកម្ពុជា ចំនួន៣រូប នៅភូមិព្រៃវែង និង ភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រចូកគ្រួស ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។


វីដេអូ
នាយកវិទ្យាល័យបន្ទាយស្រី បង្ហាញការគាំទ្រយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ព្រមទាំងប្តេជ្ញាណែនាំសិស្សានុសិស្សជាប្រចាំ ឱ្យចេះប្រើប្រាស់បណ្តាញសង្គមដោយវៃឆ្លាត និងជ្រើសរើសតាមដានតែព័ត៌មានដែលមានប្រភពច្បាស់លាស់ពីស្ថាប័នរដ្ឋ ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
នៅព្រឹកថ្ងៃពុធ១កើត ខែទុតិយាសាឍឆ្នាំមមី អដ្ឋស័កព.ស២៥៧០ត្រូវថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានការចូលរួមពីលោកប្រធានមន្ទីរអប់រំ លោកអនុប្រធានមន្ទីរព័ត៌មាន អភិបាលរងស្រុក លោកប្រធានការិយាល័យអប់រំស្រុក លោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត


វីដេអូ
សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានប្រគល់ផ្ទះ៣ខ្នង ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកមិនមានលទ្ធភាពសាងសង់នៅមូលដ្ឋានឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី
នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ និងឈរលើគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ផងនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ជាមួយលោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសាខា បានអញ្ជើញដឹកនាំលោក លោកស្រីសមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មធិការ ក្រុមប្រតិបត្តិ សាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចុះទៅប្រគល់ផ្ទះ៣ខ្នង ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកមិនមានលទ្ធភាពសាងសង់នៅមូលដ្ឋានឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។


វីដេអូ
អភិបាល ខេត្ត បន្ទាយមានជ័យ បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជាង៤០០គ្រួសារ នៅក្រុងសិរីសោភ័ណ
ឯកត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈខេត្ត ក៏បានបញ្ជាក់ ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការឈ្លានពានពីសំណាក់យោធាថៃ រំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា

