ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ នៅស្រុកមង្គលបូរី។
ពិធីនេះក៏មានការចូលរួមពីលោក យឹម សំណាង អភិបាលរងខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរមុខងារសាធារណៈខេត្ត អភិបាលស្រុក ការិយាល័យអប់រំស្រុក នាយសាលាទូទាំងស្រុកបានចូលរួមប្រារព្ធនៅសាលា ចុងវ៉ា ស្រុកមង្គលបូរីនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។


នយោបាយ
AOT នៅអូរស្មាច់៖ តើថៃកំពុងប្រើយន្តការអាស៊ាន ដើម្បីបង្កើតភាពស្របច្បាប់លើសកម្មភាពរបស់ខ្លួន?
ថ្មីៗនេះ ភាគីថៃបាននាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំនៅប្រទេសថៃ ទៅពិនិត្យផ្ទាល់នៅច្រកអូរស្មាច់ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦កន្លងទៅ ដឹកនាំដោយលោក Prapas Sornchaidee។ តើអ្វីទៅជាគោលបំណងពិតប្រាកដនៃការចូលទៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន? តើសកម្មភាពបែបនេះស្របតាមវិសាលភាពអាណត្តិរបស់ AOT និងកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានព្រមព្រៀងគ្នាដែរឬទេ


នយោបាយ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូកម្ពុជាអញ្ជើញដល់ទីតាំងប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ នៅប្រទេសសិង្ហបុរី
AKP សិង្ហបុរី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ មកដល់ទីតាំងដើម្បីចូលរួមកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅសាធារណរដ្ឋសិង្ហបុរី នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
ជីវភាពរស់នៅ និងទិដ្ឋភាពទូទៅនៃបងប្អូនប្រជាពលរដ្ឋក្នុងភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
«ភូមិរង់ចាំ» គឺជាភូមិថ្មីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២៦ ដើម្បីផ្តល់ទីជម្រកបណ្តោះអាសន្នសមរម្យ និងមានសុវត្ថិភាព ជូនគ្រួសារប្រជាពលរដ្ឋភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើម ព្រមទាំងសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាចាំបាច់ជូនប្រជាពលរដ្ឋ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ដែលដឹកនាំដោយឯកឧត្តម អ៊ាត សីលា អនុប្រធានលេខាធិការដ្ឋាន និងជាប្រធានអនុគណៈកម្មការទី២៖ ពិធីការ និងបដិសណ្ឋារកិច្ច ស្តីពីការរៀបចំការហាត់សមលើកទី១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីត្រៀមអនុវត្តឱ្យបានរលូនក្នុងឱកាសកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។


នយោបាយ
ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ខេត្តសៀមរាប
AKP កណ្តាល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល ឆ្ពោះទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញជាអធិបតី ប្រគេនប្រកាសនីយបត្រ និងស្រោចស្រពសុគន្ធវារី ចំពោះព្រះគ្រូចៅអធិការវត្តរតនគុណារាម (វត្តរោងគោ)
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ប្រគេនប្រកាសនីយបត្រ និងស្រោចស្រពសុគន្ធវារី ចំពោះព្រះគ្រូបញ្ហារក្ខិតមង្គល រីរ៉ាម ព្រះគ្រូចៅអធិការវត្តរតនគុណារាម (វត្តរោងគោ) ស្ថិតក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា អញ្ជេីញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពសហព័ន្ធមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជេីញត្រួតពិនិត្យ ទីតាំងថ្មី របស់ស្ថានទូតមីយ៉ាន់ម៉ា ស្ថិតក្នុងភូមិស្រុកចេក សង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអមដំណេីរទទួលស្វាគមន៍ដោយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ចេង ម៉ានិត ឯកអគ្គរាជទូតព្រះរាជាណា ចក្រកម្ពុជា ប្រចាំសហភាពសហព័ន្ធមីយ៉ាន់ម៉ា។


អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ អញ្ជើញជាសហគណៈអធិបតីក្នុងពិធីប្រគល់បណ្ណសរសើរ អាហារូបករណ៍ និងរង្វាន់ដល់សិស្សពូកែ
នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមជាសហគណៈអធិបតី ក្នុងពិធីប្រគល់បណ្ណសរសើរ អាហារូបករណ៍ និងរង្វាន់ ដល់សិស្សពូកែ និងសិស្សដែលបានឆ្លងភូមិសិក្សា នៅសាលារៀនសុវណ្ណភូមិទី២២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកមិនមានលទ្ធភាពសាងសង់លំនៅដ្ឋាន២គ្រួសារ និងជួបការលំបាក នៅមូលដ្ឋានសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ។
ចុះទៅប្រគល់ផ្ទះ២ខ្នង ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកមិនមានលទ្ធភាពសាងសង់ និងគ្រួសារងាយរងគ្រោះ ដូចជាស្រ្តីមានផ្ទៃពោះចំនួន៧គ្រួសារ គ្រួសារពិការ ចាស់ជរាគ្មានទីពឹង ចំនួន៤៤គ្រួសារ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី អភិបាល អញ្ជើញជាអធិបតីក្នុងពិធីប្រគេនប្រកាសនីយបត្រ និងស្រោចស្រពសុគន្ធវារី ចំពោះព្រះគ្រូចៅអធិការវត្តរតនគុណារាម (រោងគោ)
នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈកិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ ព្រមទាំងព្រះសង្ឃគ្រប់ព្រះអង្គ និងមានការអញ្ជើញចូលរួមពី លោកជំទាវ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក កែវ តារារស្មី អភិបាលស្រុកមង្គលបូរី លោក លោកស្រី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង ស្តីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សូមជូនដំណឹងដល់សាធារណជន ម្ចាស់ដី និងគ្រប់ស្ថាប័ន ពាក់ព័ន្ធនឹងក្បាលដីស្ថិតនៅក្នុងភូមិកោកព្រេច ភូមិស្រែល្អ ភូមិកោកមេត្រី ភូមិស្នោរ ភូមិថ្មី ភូមិសេរីភាព ភូមិបាសារុង ភូមិថ្មរំកើល ភូមិសិរីប្រាម ភូមិប្រាំម៉ែត្រ ភូមិស្ពាន ភូមិពពែ និងភូមិក្តីបដិ ឃុំកោកមេត្រី ភូមិបន្ទាយធ្លុះដើម ភូមិក្បាលក្របី ភូមិបន្ទាយធ្លុះចុង ភូមិកោកសំរោងកើត ភូមិប្រាសាទល្បែង ភូមិព្រៃលង្កា និងភូមិត្រពាំងធ្លក ឃុំបន្ទាយធ្លុះ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឱ្យបានជ្រាបថា ដើម្បីអនុវត្តតាមខ្លឹមសារយោងខាងលើ គណៈកម្មាធិការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រួមមានប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។

