ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី លួចស្ថានទម្ងន់ ទោស(កាត់ម៉ាស៊ីនត្រជាក់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
កាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក ហាន គឹមសួង បានចុះល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ប្រទះឃើញជនសង្ស័យម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងបានហៅមកសួរនាំភ្លាមៗ ហើយបានរកឃើញកន្ទុយម៉ាស៊ីនត្រជាក់ម៉ាក មេឌៀ ចំនួន០១គ្រឿង,ដង្កាប់ ចំនួន០១,កូនសោរ រាងមូលអក្សរL ចំនួន០១ ហើយនាំកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដេីម្បីសួរនាំ។


អប់រំ និងកីឡា
ទស្សនកិច្ចពិនិត្យវឌ្ឍនភាពកម្មវិធីផ្ដល់អាហារតាមសាលារៀន និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំ និងរដ្ឋបាលស្រុកចំនួន ៣ (ស្វាយចេក អូរជ្រៅ និងថ្មពួក) ខេត្តបន្ទាយមានជ័យ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទស្សនកិច្ចពិនិត្យវឌ្ឍនភាពកម្មវិធីផ្ដល់អាហារតាមសាលារៀន និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំ និងរដ្ឋបាលស្រុកចំនួន ៣ (ស្វាយចេក អូរជ្រៅ និងថ្មពួក)នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
សភាពាណិជ្ជកម្មកូរ៉េនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តែងការគាំទ្រលើការបង្កើតកិច្ចសហប្រតិបត្តិទេសចរណ៍ និងកាលានុវត្តវិនិយោគនៅកម្ពុជា
ក្នុងឱកាសបំពេញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាទៅបំពេញទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង»


ការអភិវឌ្ឍ
កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី៤
សាលាក្រុងសិរីសោភ័ណ្ឌ កិច្ចប្រជុំសាមញ្ញលើកទី ៧ របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី ៤ ផ្តោតលើការកែលម្អសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ។ ក


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ ចែកសម្ភារៈសិក្សា និងកង់ជូនសិស្សានុសិស្សនៅស្រុកស្វាយចេក
នៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយអង្គការ ហាកា បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកសម្ភារៈសិក្សា និងកង់ ជូនដល់សិស្សានុសិស្សនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចុះជួសជុលផ្លូវមួយខ្សែនៅសង្កាត់អូរជ្រៅ
នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំក្រុមការងារក្រុង និងសង្កាត់ ចុះនាំយកគ្រឿងចក្រ ដើម្បីជួសជុល និងកែលម្អផ្លូវមួយខ្សែ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចុះជួសជុលផ្លូវមួយខ្សែនៅសង្កាត់អូរជ្រៅ
នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំក្រុមការងារក្រុង និងសង្កាត់ ចុះនាំយកគ្រឿងចក្រ ដើម្បីជួសជុល និងកែលម្អផ្លូវមួយខ្សែ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកព្រះនេត្រព្រះ ចូលរួមផ្សព្វផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ១៨ភូមិ
នាព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ លោក សួន សុម៉ៅ អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ និងលោក ទី វិសិត នាយករដ្ឋបាលស្តីទី បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១៨ភូមិ ក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


នយោបាយ
កាន់តែឈ្លានពាន កាន់តែបន្សល់ភស្តុតាង៖ ថៃត្រូវវិលមករកច្បាប់ មិនមែនប្រើកម្លាំងយោធាដើម្បីកែប្រែខ្សែព្រំដែនឡើយ
ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--តាមរយៈសំណេរ បង្ហោះលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៥ ខែសីហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ មិនអាចដោះស្រាយដោយប្រើប្រាស់កម្លាំងយោធា ការដាក់ទូកុងតឺន័រ រាយលួសបន្លាបិទផ្លូវ បិទភូមិប្រជាពលរដ្ឋ ការជីកលេណដ្ឋានយោធា សាងសង់ផ្លូវ ដាក់ទង់ជាតិ កម្ទេចសំណង់ និងផ្ទះសម្បែងរបស់ជនភៀសសឹក ឬបង្កើតស្ថានភាពថ្មី (fait accompli) នៅលើដីដោយឯកតោភាគីបានឡើយ។ សកម្មភាពទាំងនេះមិនអាចគូសខ្សែព្រំដែនថ្មី មិនអាចផ្ទេរអធិបតេយ្យភាពពីរដ្ឋមួយទៅរដ្ឋមួយ និងមិនអាចបម្លែងការគ្រប់គ្រងដោយកម្លាំងឱ្យទៅជាសិទ្ធិស្របច្បាប់លើទឹកដីបានទេ។


សកម្មភាពអាជ្ញាធរ
គម្រោង EMPOWER សម្រេចជ្រើស ៥០០គ្រួសារនៅខេត្តបន្ទាយមានជ័យ ដើម្បីស្តារជីវភាពប្រកបដោយតម្លាភាព
ថ្ងៃទី២៥ ខែសីហាឆ្នាំ២០២៦--ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព និងការផ្តល់ផលប្រយោជន៍ចំគោលដៅជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិតប្រាកដ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំយ៉ាងសំខាន់មួយ ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោង «លើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)»កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ការលើកកម្ពស់គុណភាពសេវាសាធា រណៈ គឺជាចំណុចស្នូលនៃការកសាងរដ្ឋបាលដែលបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព
នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦--លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យ បានលើកឡើងថា ការចាប់ ផ្តើមអនុវត្តកម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេ សកម្ពុជា ដំណាក់កាលទី២ ឬហៅកាត់ថា កម្មវិធី ISD II គឺជាឱកាសសំខាន់មួយសម្រាប់រដ្ឋបាលស្រុកមង្គលបូរី ក្នុងការពង្រឹងប្រសិទ្ធភាពការងារ កែលម្អគុណភាពសេវាសាធារណៈ និងធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាកាន់តែឆាប់រហ័ស តម្លាភាព និងឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់ពួកគេ។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន ស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា
សេចក្តីប្រកាសព័ត៌មានស្តីពី ស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា គិតមកត្រឹមព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

