ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យក្មេងទំនេីង៧នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ដេញកាប់មន្រ្តីយោធា ក្នុងពេលកំពុងបំពេញភារកិច្ចនៅពេលយប់
នៅវេលាម៉ោង២១និង៣០នាទីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅចំណុចកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ៥១…..


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តបន្ទាយមានជ័យ រៀបចំការប្រកួតបាល់ទាត់មិត្តភាព ដើម្បីលើកកម្ពស់វិស័យកីឡា និងសុខភាពយុវជន
កាលពីល្ងាចថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២៦ នៅវាលស្មៅកីឡាដ្ឋានបាល់ទាត់កងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរៀបចំការប្រកួតបាល់ទាត់មិត្តភាពយ៉ាងអធិកអធម។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងសង្គមកិច្ច បានចាត់មន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ច ខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍ និងផ្តល់អំណោយមនុស្សធម៌ជូនកុមារកំព្រា ៣នាក់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានចាត់លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ ដឹកនាំមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ និងសួរសុខទុក្ខគ្រួសារកុមារកំព្រាភ្លាមៗ ដែលកំពុងរស់នៅយ៉ាងលំបាកក្នុងភូមិរកា ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


កសិកម្ម
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ប្រចាំក្រុងសិរីសោភ័ណ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាព និងការវាយតម្លៃលើការអនុវត្តគម្រោង (EMPOWER) នៅសាលប្រជុំមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ។


សុខាភិបាល
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ជំរុញការពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីពង្រីកសេវាពន្យារកំណើតដាក់កងក្នុងស្បូន
បន្ទាយមានជ័យ ថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៦– ការពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលនៅមូលដ្ឋាន ត្រូវបានចាត់ទុកជាកត្តាសំខាន់ក្នុងការធានាឱ្យប្រជាពលរដ្ឋ ជាពិសេសស្ត្រីក្នុងវ័យបន្តពូជ ទទួលបានសេវាសុខភាពបន្តពូជដែលមានគុណភាព សុវត្ថិភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។
ក្នុងទិសដៅនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តជំរុញការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកមណ្ឌលសុខភាព ស្តីពីការដាក់កងក្នុងស្បូន ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាពន្យារកំណើតនៅតាមមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ និង ប.ស.ស. បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គម ដើម្បីពង្រឹងកិច្ចគាំពារដល់មន្ត្រីវិស័យសាធារណៈ
បន្ទាយមានជ័យ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដ៏មានសារៈសំខាន់ស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ»។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំធំ សាខា ប.ស.ស. ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត, លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ៖ អំណោយមនុស្សធម៌ជាកម្លាំងបន្ថែមជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋភៀសសឹកនៅស្រុកស្វាយចេក
បន្ទាយមានជ័យ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦--លោក ហ៊ិល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ SEAPC-C អង្គការផ្ទះកុមារក្តីសង្ឃឹមថ្មី ដែលបានបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក និងជួបការលំបាកនៅក្នុងភូមិរង់ចាំ នៃស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
លោកអភិបាលស្រុក ចុះពិនិត្យស្ថានភាពទឹកនៅសំណង់ស្ទាក់ទឹកពោធិ៍ពីរដើម និងទីតាំងសាងសង់អគារមណ្ឌលសុខភាពឃុំហាត់ទឹក
(បន្ទាយមានជ័យ) នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទឹកនៅសំណង់ស្ទាក់ទឹកពោធិ៍ពីរដើម ដើម្បីវាយតម្លៃបរិមាណទឹក និងរៀបចំផែនការគ្រប់គ្រងប្រភពទឹកសម្រាប់បម្រើដល់ការបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងរដូវវស្សានេះ។
បន្ទាប់ពីបានពិនិត្យសំណង់ស្ទាក់ទឹក លោកអភិបាលស្រុក និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យទីតាំងជាក់ស្តែងដែលត្រូវរៀបចំសាងសង់អគារមណ្ឌលសុខភាពថ្មី ស្ថិតនៅក្នុងឃុំហាត់ទឹក ដើម្បីពិនិត្យលើទិដ្ឋភាពបច្ចេកទេស ផ្ទៃដី និងភាពសមស្រប ក្នុងការធានាថាការសាងសង់នឹងដំណើរការទៅដោយរលូន និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


សកម្មភាពថ្នាក់ដឹកនាំ
ក្រុមហ៊ុន អេសអេស ហ្វាម បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការផ្សព្វផ្សាយអប់រំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការផ្សព្វផ្សាយអប់រំសុខភាព» ធ្វើនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ព្រមទាំងមានកិច្ចសហការ និងការសម្របសម្រួលបច្ចេកទេសពីក្រុមហ៊ុន អេសអេស ហ្វាម ។ ដោយមានការចូលរួមពី លោក លោកស្រី មន្ត្រីរាជការនៃរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ។


សកម្មភាពថ្នាក់ដឹកនាំ
សិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីវិស័យសាធារណៈ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ សាខាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ» ដើម្បីពង្រឹងការយល់ដឹង និងជំរុញការអនុវត្តកិច្ចគាំពារសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងគ្របដណ្តប់ទូលំទូលាយ។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំ (ធំ) សាខា ប.ស.សខេត្ត ក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សុវណ្ណរិទ្ធិ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សា ស្រុក ក្រុង អភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងឃុំ សង្កាត់ ប្រមាណជាង២០០នាក់ ។


វីដេអូ
ថៃមិនអាចលាក់ភស្តុតាងបានឡើយ៖ អាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ
ភស្តុតាងនៃការឈ្លានពានរបស់ថៃ មិនមែនមានតែទូកុងតឺន័រ ៧២ ទូនោះទេ ប៉ុន្តែរួមមានផ្ទះសម្បែងដែលប្រជាពលរដ្ឋមិនអាចវិលត្រឡប់ទៅរស់នៅបាន កុមារ ១,៥៦៩ នាក់ដែលជីវិតប្រចាំថ្ងៃត្រូវបានរំខាន និងប្រជាពលរដ្ឋ ៥,៣៨៦ នាក់ ដែលរង់ចាំត្រឡប់ទៅភូមិព្រៃចាន់ និងភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។


វីដេអូ
«ស្ថានភាពទឹកទន្លេមេគង្គកំពុងតែបន្តហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ នៅក្នុងសប្តាហ៍នេះ»
ឯកឧត្តម គន់ គីម ចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ស្ថិតនៅឃុំទន្លេបិទ និងឃុំជីរោទ៍១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។

