ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

គ្រោះធម្មជាតិ
ក្រសួងការងារអំពាវនាវឱ្យពលករខ្មែរប្រុងប្រយ័ត្ន ក្រោយមានគ្រោះរញ្ជួយដីនៅជប៉ុន
ភ្នំពេញ ៖ បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ និងការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមិពីអាជ្ញាធរជប៉ុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនកម្មសិក្សាការី និងពលករជំនាញខ្មែរទាំងអស់ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុន ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។


គ្រោះធម្មជាតិ
និយម ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។


វីដេអូ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្មសិទ្ធិដីធ្លីស្របច្បាប់ គឺជាមូលដ្ឋាននៃជីវិត ដែលមិនមែនត្រឹមតែជាទ្រព្យសម្បត្តិប៉ុណ្ណោះទេ គឺជាមូលដ្ឋាននៃជម្រក មូលដ្ឋាននៃអាជីវកម្ម មូលដ្ឋាននៃការវិនិយោគ និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
#មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ


សេចក្តីប្រកាសព័ត៌មាន
តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា
តំបន់អានសេះស្ថិតក្នុងទឹកដីកម្ពុជា បើយោងតាមផែនទីមាត្រដ្ឋាន ១:២00,000 និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L៧0១៧ មាត្រដ្ឋាន ១:៥0,000 ដែលថៃគូសដោយឯកតោភាគី។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ១៧ភូមិ នៅស្រុកខ្សាច់កណ្តាល
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន ១៧ភូមិ សរុប ២៣ ០៦៧បណ្ណ


កសិកម្ម
ឯកឧត្តម ឌិត ទីណា ចុះពិនិត្យស្ថានភាពស្រូវរងផលប៉ះពាល់ដោយខ្វះទឹកនៅខេត្តបន្ទាយមានជ័យដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងពន្លឿនវិធានការសង្គ្រោះ និងស្តារការផលិតជូនប្រជាកសិករ
ក្នុងគោលបំណងតាមដានដោយផ្ទាល់នូវស្ថានភាពស្រូវរបស់ប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ពីការខ្វះខាតទឹក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅ ស្រុកភ្នំស្រុក និងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីវាយតម្លៃផលប៉ះពាល់ និងពិភាក្សាពីវិធានការជួយសង្គ្រោះបន្ទាន់ជូនប្រជាកសិករ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវឱ្យមាន «ការឆ្លើយតបប្រកបដោយភាពច្នៃប្រឌិត» ដើម្បីលុបបំបាត់គ្រោះថ្នាក់នៃគ្រឿងញៀនក្នុងបរិបទថ្មី
រដ្ឋបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០២៦) យ៉ាងមហោឡារិក នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ក្រោមប្រធានបទដ៏មានសារសំខាន់ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» ដើម្បីពង្រឹងស្មារតីម្ចាស់ការ និងកម្លាំងសរុបក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព។


នយោបាយ
ប្រធានក្រុមវាស់វែងចម្រុះកម្ពុជាធ្វើបទបង្ហាញពីបញ្ហាព្រំដែនដល់ក្រុមដល់អ្នក សង្កេតការណ៍អាស៊ានស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ
ប្រធានក្រុមវាស់វែងចម្រុះកម្ពុជា នៃរដ្ឋលេខាធិការកិច្ចការព្រំដែនបានធ្វើបង្ហាញស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ ដល់ក្រុមក្រុមអ្នក សង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH)។


ពាណិជ្ជកម្ម
ជើងទំនិញដំបូង! គ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ត្រូវបានដឹកជញ្ជូនត្រង់ទៅកាន់កំពង់ផែឈីងចូវ ខេត្តក្វាងស៊ី ដោយជោគជ័យ!
ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីគយ ប្រចាំកំពង់ផែឈីងចូវ ក្រុមហ៊ុន Beibu Gulf Port Co., Ltd. និងបណ្តាក្រុមហ៊ុនភ្នាក់ងារគយក្រុមហ៊ុនកម្ពុជា KHNUTS PROCESSING CO., LTD. (ហៅកាត់ថា "KHNUTS") និងក្រុមហ៊ុនChina National Township Enterprises Co., Ltd.(ហៅកាត់ថា "CTEC") នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានសហការជំរុញការដឹកជញ្ជូនត្រង់នូវគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជាជាលើកដំបូង ហើយបានបញ្ចប់នីតិវិធីបញ្ចេញទំនិញពីគយ ដោយរលូននៅច្រកទ្វារកំពង់ផែឈីងចូវ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅវេលាម៉ោង០០និង៣០នាទីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ រ៉ន ចន្ទបញ្ញារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណី លួច នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងប៉ោយប៉ែត ទទួលអំណោយជា អង្ករ២០០០គីឡូក្រាម និងទឹកសុទ្ធ វីអាក់ទីវ១០០កេស ឧបត្ថម្ភដោយ ឧកញ៉ា ឡាយ ប៊ុនប៉ា ម្ចាស់បុរី ដឹផាកស៊ីធី (The Park City) ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញទទួលអំណោយសប្បុរសធម៌រួមមាន អង្ករចំនួន ២,០០០គីឡូក្រាម និងទឹកសុទ្ធ វីអាក់ទីវ ចំនួន ១០០កេស ដែលឧបត្ថម្ភដោយ ឧកញ៉ា ឡាយ ប៊ុនប៉ា ម្ចាស់បុរី The Park City ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទុកប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌ និងការងារសប្បុរសធម៌នានារបស់រដ្ឋបាលក្រុង។


សន្តិសុខសង្គម
ប្រជាពលរដ្ឋស្នើអាជ្ញាធរពិនិត្យស្រាវជ្រាវ ករណីទីតាំងល្បែងស៊ីសងប្រភេទ «អាប៉ោង» ដែលត្រូវបានអះអាងថាកំពុងដំណើរការក្រោយរ៉ារទេះភ្លើង
ប្រជាពលរដ្ឋរស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានស្នើសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវករណីទីតាំងល្បែងស៊ីសងប្រភេទ «អាប៉ោង» មួយកន្លែង ដែលត្រូវបានពួកគេអះអាងថា ស្ថិតនៅតំបន់ក្រោយរ៉ារទេះភ្លើង និងកំពុងដំណើរការជាប្រចាំនៅពេលយប់។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឃូ ពៅ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ស្តីពីការអនុវត្ត «កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍» ក្រោមអធិបតីភាព លោក ឃូ ពៅ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងស្រុក តំណាងអាជ្ញាធរដែនដី លោក-លោកស្រីប្រធានការិយាល័យអប់រំ នាយក-នាយិកាសាលារៀន ព្រមទាំងតំណាងសហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធជាច្រើនរូប។

