ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

បរិស្ថាន
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងត្រៀមដាំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានបៃតង
កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោក ស្រេង សុផល បានអមដំណើរ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងកំណត់ទីតាំងជាក់ស្តែងសម្រាប់ដាំដើមឈើតាមបណ្តោយផ្លូវជាតិលេខ៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពទីក្រុង បង្កើនតំបន់បៃតង និងកែលម្អបរិស្ថានឱ្យកាន់តែស្រស់បំព្រង ស្អាត និងគួរឱ្យរស់នៅ។


ការអភិវឌ្ឍ
ភូមិចំនួន ០៨ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ត្រូវបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកអូរជ្រៅ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០៤ភូមិ ស្មើនឹង ២ ៨៥៤ បណ្ណ ក្នុងនោះមានភូមិប្រាសាទ ភូមិព្រាវចាស់ ភូមិស្នួលទ្រេត ភូមិទំនប់ដាច់ និងបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន ០៤ភូមិ ស្មើនឹង ៣ ៤៨៨ក្បាលដី ក្នុង.......។


សកម្មភាពអាជ្ញាធរ
មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងមេបញ្ជាការ ដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកា ជូននាយទាហានដែលកំពុងសម្រាកព្យាបាលជំងឺ
នៅវេលាម៉ោង ៨:៣០នាទី ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំប្រតិភូ និងសហការីចំនួន ១៤នាក់ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីមានជំងឺទឹកនោមផ្អែម បណ្តាលឱ្យត្រូវកាត់ម្រាមជើង។


ការអភិវឌ្ឍ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ បានរៀបចំការពិភាក្សាលើការបង្កើតសិទ្ធិ និងលុបសិទ្ធិលើការបញ្ចាំនិងការបង្កើតហ៊ីប៉ូតែក ជូនដល់សាធារណជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំការពិភាក្សាលើការបង្កើតសិទ្ធិ និងលុបសិទ្ធិលើការបញ្ចាំនិងការបង្កើតហ៊ីប៉ូតែក អនុវត្តតាមប្រកាសអន្តរក្រសួងលេខ ៣០ កយ. ដនស. ប្រក/១៣ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ រវាងក្រសួង យុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រកាសអន្តរក្រសួងលេខ ០៤៦ ប្រក/ដនស/មផ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងមហាផ្ទៃ ព្រមទាំងធានាបាននូវការគាំពារដោយច្បាប់ ជូនដល់សាធារណជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារលើការ បង្កើតសិទ្ធិ និងលុបសិទ្ធិលើការបញ្ចាំ និងការបង្កើតហ៊ីប៉ូតែក។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីលានទុកដាក់សំរាម ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅក្រុងប៉ោយប៉ែត
ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពី ការចុះត្រួតពិនិត្យវឌ្ឍនភាពការងារទីលានទុកដាក់សំរាម ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅក្រុងប៉ោយប៉ែត ដោយមានការចូលរួមពី តំណាងធនាគារអភិវឌ្ឍន៍អាសុី (ADB) អភិបាល អភិបាលរងក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមហ៊ុនម៉ៅការសាងសង់ និងមន្ត្រីបច្ចេកទេស កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំ ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ឈុត ដាលីន អញ្ជើញចុះផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានលេខាធិការដ្ឋានពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្ត (គ.ក.ស.ក) អមដំណើរដោយ លោកស្រី ម៉េង គឹមហួយ និងលោក ស៊ុយ ប៊ុនធឿត តំណាងអង្គការទស្សនៈពិភពលោក (World Vision) បានអញ្ជើញជាអធិបតីភាពក្នុង វេទិកាផ្សព្វផ្សាយស្តីពីសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញ និងសុខភាពផ្លូវចិត្តស្ត្រី និងកុមារ ដែលបានរៀបចំឡើងនៅសាលាអនុវិទ្យាល័យឃីឡិ ស្ថិតក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងអង្គការទស្សនៈពិភពលោក លោកគ្រូ អ្នកគ្រូ និងក្មួយៗសិក្សានុសិស្សជាច្រើនរូប។


វីដេអូ
(វីដេអូ) អភិបាលខេត្តបន្ទាយមានជ័យផ្តល់បទសម្ភាសន៍ដល់ក្រសួងមហាផ្ទៃ អំពីការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភូមិរង់ចាំ នៃឃុំស្លក្រាម ស្រុកស្វាយចេក
អភិបាលខេត្តបន្ទាយមានជ័យ លើកឡើងអំពីការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងភូមិរង់ចាំ នៃឃុំស្លក្រាម ស្រុកស្វាយចេក


វីដេអូ
(វីដេអូ)អភិបាលខេត្តបន្ទាយមានជ័យ ៖ គិតមកដល់ពេលនេះ អាជ្ញាធរខេត្តបានសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ២១១ករណី
អភិបាលខេត្តបន្ទាយមានជ័យ ៖ គិតមកដល់ពេលនេះ អាជ្ញាធរខេត្តបានសហការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ចំនួន ២១១ករណី


វីដេអូ
កិច្ចសម្ភាសន៍ពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយសារព័ត៌មានអន្តរជាតិ Bloomberg
កិច្ចសម្ភាសន៍ពិសេសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយសារព័ត៌មានអន្តរជាតិ Bloomberg ពាក់ព័ន្ធនឹងប្រធានបទសំខាន់ៗ ២ គឺ៖ យុទ្ធនាការនៃការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបញ្ហាទាក់ទងនឹង UNCLOS។


សុខាភិបាល
ស្ត្រីមានផ្ទៃពោះ សូមប្រុងប្រយ័ត្នខ្ពស់ បង្ការជំងឺគ្រុនឈាម! 🤰🦟
ជំងឺគ្រុនឈាមបង្កដោយមូសខ្លាខាំ ភាគច្រើននៅចន្លោះពេលព្រឹក និងពេលល្ងាច អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពម្តាយ និងទារក និងអាចឆ្លងដល់ទារកក្នុងផ្ទៃ ជាពិសេសស្ត្រីមានផ្ទៃពោះនៅត្រីមាសចុងក្រោយ។


សកម្មភាពអាជ្ញាធរ
អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត


វីដេអូ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ដល់កងកម្លាំង
បន្ទាយមានជ័យ៖ អនុវត្តន៍តាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពង់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងគ្រប់អង្គភាពចំណុះទូទាំងខេត្ត បើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកក្កដា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។


អប់រំ និងកីឡា
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យជាតិមានជ័យ ឆ្នាំ២០២៦
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិមានជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល, ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល, សាកលវិទ្យាធិការ និងភាគីពាក់ព័ន្ធ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យពិភាក្សាលើវឌ្ឍនភាពការងាររបស់សាកលវិទ្យាល័យ និងវាយតម្លៃលទ្ធផលការងារកន្លងមក ពិនិត្យលើបញ្ហាប្រឈម ព្រមទាំងលើកទិសដៅការងារអនុវត្តបន្ត។

