ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញឱ្យរួមគ្នាថែរក្សាប្រភពទឹក និងសន្សំសំចៃការប្រើប្រាស់ ដើម្បីត្រៀមទប់ទល់នឹងរដូវប្រាំងខាងមុខ
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តសហការគ្នាថែរក្សាប្រភពទឹកនៅតាមអាងទឹក បឹង បួ អូរ និងត្រពាំង ព្រមទាំងគ្រប់គ្រងការប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងការបង្កបង្កើនផលក្នុងរដូវប្រាំងដែលនឹងចូលមកដល់នាពេលខាងមុខ។


ការអភិវឌ្ឍ
ឯកឧត្ដម អ៊ុំ រាត្រី មនុស្សចាស់ (ចាស់ព្រឹទ្ធាចារ្យ) គឺជាទ្រព្យសម្បត្តិ និងជាធនធានដ៏មានតម្លៃឥតគណនា
បន្ទាយមានជ័យ ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុម ប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត អញ្ជើញ ជាអធិបតីភាព ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ " ក្មេងមានសកម្លាំង និងស្គាល់ផ្លូវ ចាស់មានបទពិសោធ" រៀបចំឡេីងដោយមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបន្ទាយមានជ័យ ប្រារព្ធ ធ្វើឡើងនៅវិទ្យាល័យ ស្វាយចេក ស្រុកស្វាយចេក នារសៀលថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៦។


ការអភិវឌ្ឍ
លោកស្រី មុំ ពុទ្ធីតា អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីកិច្ចការពារកុមារ និងកសិកម្មឆ្លាតវៃ នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ សាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន យេនឌ័រ ពិការភាព បរិយាបន្នសង្គម អាហារូបត្ថម្ភ និងបម្រែបម្រួលអាកាសធាតុនៅក្នុងបរិបទនៃកសិកម្មឆ្លាតវៃ» ក្រោមអធិបតីភាព លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រគល់ជនជាតិថៃ ២៤នាក់ត្រឡប់ទៅប្រទេសវិញ និងទទួលពលរដ្ឋខ្មែរ ៨២នាក់ពីភាគីថៃ
(បន្ទាយមានជ័យ)៖ អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តី្រក្រសួងមហាផ្ទៃ, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ ស៊ឹម ចាន់ណាក់ ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទី លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ សហការជាមួយស្ថាប័នពាក់ព័ន្ធ អនុវត្តប្រតិបត្តិការបញ្ជូនខ្លួនជនបរទេស និងទទួលពលរដ្ឋខ្មែរតាមច្រកព្រំដែន។


ការអភិវឌ្ឍ
សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលសង្កាត់ ២០២៧.២០២៩ នៅថ្នាក់ក្រុងឆ្នាំ២០២៦
(បន្ទាយមានជ័យ) លោក ឈឿង ក្រៃយ៉ុង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរំកិលសង្កាត់ ២០២៧.២០២៩ នៅថ្នាក់ក្រុងឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ព្រំ សុីណា ប្រធានមន្ទីរផែនការខេត្តបន្ទាយមានជ័យ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ និងលោក លោកស្រី តំណាងមន្ទីរអង្គភាព ចៅសង្កាត់ទាំង៧ ការិយាល័យចំណុះឲ្យអង្គភាពរដ្ឋបាលក្រុង ព្រមទាំងអង្គការដៃគូ សិក្ខាសាលានេះធ្វើនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ ជំរុញឱ្យពង្រឹងកិច្ចសហការប្រមូលធនធានគាំទ្រគម្រោងអភិវឌ្ឍន៍អាទិភាពឃុំស ម្រាប់ឆ្នាំ២០២៧-២០២៩
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្រប សម្រួលធនធានគាំទ្រគម្រោងវិនិយោគអាទិភាពរបស់ឃុំ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យមាន ប្រសិទ្ធភាព ចំគោលដៅ និងចីរភាព។


ការអភិវឌ្ឍ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បន្តបេសកកម្មជួសជុល និងថែទាំផ្លូវថ្នល់ក្នុងខេត្ត
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ (ត្រូវនឹងថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០) ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបន្តសកម្មភាពយ៉ាងសកម្មលើការងារថែទាំ និងជួសជុលប្រចាំនៅលើកំណាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងភូមិសាស្ត្រខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល និងសុវត្ថិភាព។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យចំនួន២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ កម្លាំងល្បាតព្រំដែនបានចុះល្បាតតាមព្រំដែន ក្នុងភូមិសាស្ត្រភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទះឃើញមនុស្សចំនួន០៣នាក់។


សកម្មភាពអាជ្ញាធរ
ដំណើការប្រឡងជ្រើសរើសយោធិនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ៖ ការពិនិត្យកាយសម្បទា និងតេស្តទឹកមូត្រ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ
ប្រតិបត្តិការពិនិត្យ និងវាយតម្លៃនេះ ដោយមានការចូលរួមសហការ និងសម្របសម្រួលពី លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរង ទទួលបន្ទុកការងារកសាងកម្លាំង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុ រាត្រី ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីផែនការឆ្លើយតបជំនួយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាអំពី «ផែនការឆ្លើយតបជំនួយដល់គ្រួសាររងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ»។


សកម្មភាពអាជ្ញាធរ
លោក ចាន់ សុភាព អញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំផែនការគាំទ្រផលិតកម្មកសិកម្មសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំ (ខ) នៃសាលាខេត្តបន្ទាយមានជ័យ លោក ចាន់ សុភាព អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំសហការីអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំផែនការអនុវត្តកម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្មសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងសហគមន៍ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បន្តចុះល្បាត និងត្រួតពិនិត្យពេលយប់តាមគោលដៅសំខាន់ៗ ដើម្បីទប់ស្កាត់បទល្មើស និងពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ
ដើម្បីពង្រឹងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបន្តចុះល្បាត និងត្រួតពិនិត្យនៅពេលយប់តាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រខេត្ត សំដៅបង្ការ ទប់ស្កាត់ និងកាត់បន្ថយបទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងជាយថាហេតុ។


សេចក្តីជូនដំណឹង
ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីត្រៀមទប់ទល់នឹងបាតុភូតប្រែប្រួលអាកាសធាតុ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពបាតុភូតប្រែប្រួលអាកាសធាតុ ដោយអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការថែរក្សាប្រភពទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំងខាងមុខ។

