ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលបន្ទប់ជួល១ទីតាំង នៅក្រុងប៉ោយប៉ែត រកឃើញមនុស្ស៤នាក់ និងសម្ភារមួយចំនួនសង្ស័យពាក់ព័ន្ធនឹងបទល្មើស Online Scams
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រោមការសម្របសម្រូលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលនៅជួល១កន្លែង មាន៣បន្ទប់ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញមានជនជាតិខ្មែរចំនួន ៤នាក់ស្រី២នាក់ និងសម្ភារៈសង្ស័យមួយចំនួនពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។


សកម្មភាពថ្នាក់ដឹកនាំ
លោកយឹមសំណាងអភិបាលរងខេត្តបន្ទាយមានជ័យអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី ព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈ នៃអង្គគ្រូបង្រៀន
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន
បន្ទាយមានជ័យ៖ នាថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន ដែលរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីក្របខណ្ឌគតិយុត្តថ្មីសម្រាប់វិជ្ជាជីវៈគ្រូបង្រៀន…..។


សកម្មភាពថ្នាក់ដឹកនាំ
ថវិកាបេឡាមរណសង្គ្រោះ ៤លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅស្រុកមង្គលបូរី
ល់ជូនតំណាងគ្រួសារសព គឺឈ្មោះ ភុំ ស្រី ដែលត្រូវជាកូនបង្កើត មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិកូនត្រី ឃុំកូប ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តចែកស្បៀងជូនប្រជាពលរដ្ឋភៀសសឹកនៅស្រុកស្វាយចេក ដោយបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខពលរដ្ឋ
បន្ទាយមានជ័យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--អាជ្ញាធរខេត្តបន្ទាយមានជ័យនៅតែបន្តយកចិត្តទុកដាក់ និងគិតគូរជាប្រចាំចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលជួបការលំបាក…….


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបន្ទាយមានជ័យ ដាស់តឿនអាជ្ញាធរ និងម្ចាស់ទីតាំងជួលក្នុងស្រុកមង្គលបូរី រួមកម្លាំងគ្នាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បធានាសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានស្នើ និងជំរុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងម្ចាស់អាជីវកម្មផ្ទះសំណាក់ បន្ទប់ជួលក្នុងស្រុកមង្គលបូរី ត្រូវបង្កើនកិច្ចសហការ និងការទទួលខុសត្រូវខ្ពស់ក្នុងការសហការប្រឆាំង និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារសុវត្ថិភាព ទ្រព្យសម្បត្តិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ សម្រាប់រដ្ឋបាលស្រុកភ្នំស្រុក ប្រារព្ធធ្វើឡើងនៅសាលប្រជុំ រដ្ឋបាលស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជោគជ័យធំ កើតចេញពីជោគជ័យតូចៗច្រើនផ្គុំគ្នា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការត្រៀមលក្ខណៈបានគ្រប់គ្រាន់របស់គ្រូ គឺជាជោគជ័យរបស់សិស្ស ព្រោះថាបើគ្រូកាន់តែស្រាវជ្រាវច្រើន កាន់តែទូលំទូលាយ កាន់តែមានគុណភាព យើងគិតថាការបណ្តុះបណ្តាលដែលមានគុណភាពធំគឺគ្រូ ខណៈដែលឧបករណ៍ និងសម្ភារៈគ្រាន់តែជាមធ្យោបាយបន្ទាប់បន្សំប៉ុណ្ណោះ។ ការគូសបញ្ជាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេសៀ (South-East Asia) នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន ក្រើនរំលឹកមន្ត្រីមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់លើការងារព័ត៌មាន និងសាធារណមតិ
ប៉ៃលិន៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសាធារណមតិ ដោយមិនត្រូវមានការធ្វេសប្រហែសដាច់ខាត ទោះបីស្ថានភាពទូទៅស្ថិតក្នុងភាពប្រក្រតីក្តី ព្រោះព័ត៌មានក្លែងក្លាយ និងការបំពុលសង្គម អាចកើតឡើងគ្រប់វិនាទី។ ការគ្រប់គ្រងសភាពការណ៍បានលឿន ចាប់ផ្តើមចេញពីការដឹងមុន និងការត្រៀមលក្ខណៈជានិច្ច។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី «ការងារព័ត៌មាន និងសាធារណមតិ» ជូនដល់មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តប៉ៃលិន ព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តជាច្រើនរូប។


សកម្មភាពថ្នាក់ដឹកនាំ
លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បើកកិច្ចប្រជុំគណៈកម្មការពិនិត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៦
នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំគណៈកម្មការពិនិត្យសំណើបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦ ខាងមុខ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយការងារត្រៀមការអនុវត្តច្បាប់កាតព្វកិច្ចយោធា “ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយការងារត្រៀមការអនុវត្តច្បាប់កាតព្វកិច្ចយោធា “ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស.......


កសិកម្ម
«បេសកកម្មពន្លឿនគម្រោង EMPOWER និងបង្កើតសហគមន៍កសិកម្មទំនើបនៅបន្ទាយមានជ័យ»
ខេត្តបន្ទាយមានជ័យ៖ ដើម្បីធានាថាប្រជាពលរដ្ឋគោលដៅ ទទួលបានផលប្រយោជន៍ជាអតិបរិមាពីគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ បានដឹកនាំកិច្ចប្រជុំសម្របសម្រួល និងចុះបេសកកម្មផ្ទាល់ដីយ៉ាងសកម្ម នៅក្នុងខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារអធិការកិច្ច ខេត្តបន្ទាយមានជ័យ ចុះសិក្សា និងត្រួតពិនិត្យការស្នើសុំដីធ្លីជូនអតីតយុទ្ធជននៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ តារា ប្រធានក្រុមការងារអធិការកិច្ច នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះសិក្សា និងត្រួតពិនិត្យជាក់ស្តែងលើករណីការស្នើសុំសម្បទានដី និងអាស្រ័យផលរបស់ លោក ហ៊ីម ហឿន ដែលជាអតីតយុទ្ធជន មានជីវភាពខ្វះខាត និងបច្ចុប្បន្នកំពុងស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិវត្តចាស់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។


វីដេអូ
សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានប្រគល់ផ្ទះ៣ខ្នង ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកមិនមានលទ្ធភាពសាងសង់នៅមូលដ្ឋានឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី
នៅរសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ និងឈរលើគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហមកម្ពុជា ផងនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ជាមួយលោកជំទាវ នួម សុភ័ណ្ឌ អនុប្រធានកិត្តិយសាខា បានអញ្ជើញដឹកនាំលោក លោកស្រីសមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មធិការ ក្រុមប្រតិបត្តិ សាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ អ្នកស្ម័គ្រចិត្តភូមិ និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចុះទៅប្រគល់ផ្ទះ៣ខ្នង ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកមិនមានលទ្ធភាពសាងសង់នៅមូលដ្ឋានឡើងវិញបន្ទាប់ពីរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ នៅស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី។

