ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យវឌ្ឍនភាពនៃការងារជួសជុល និងកែលម្អផ្លូវឡើងវិញ ស្ថិតក្នុងគម្រោងគ្រប់គ្រង និងរំដោះទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការងារជួសជុល និងកែលម្អផ្លូវឡើងវិញ ស្ថិតក្នុងគម្រោងគ្រប់គ្រង និងរំដោះទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ ដើម្បីធានាបាននូវសោភ័ណភាពក្រុង និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានយ៉ាងដិតដល់នូវគុណភាព បច្ចេកទេស និងវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនម៉ៅការ ធ្វើយ៉ាងណាឱ្យការសាងសង់ជួសជុលឡើងវិញនេះ ស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់ទៅតាមផែនការដែលបានកំណត់។


វីដេអូ
ទីតាំងថ្មី សេវាកម្មថ្មី ទំនុកចិត្តថ្មី! មន្ទីរពេទ្យបង្អែកសិរីសោភ័ណ ពង្រឹងសេវាសុខាភិបាលកាន់តែប្រសើរ
ទីតាំងថ្មី សេវាកម្មថ្មី ទំនុកចិត្តថ្មី! មន្ទីរពេទ្យបង្អែកសិរីសោភ័ណ ពង្រឹងសេវាសុខាភិបាលកាន់តែប្រសើរ


សេចក្តីប្រកាសព័ត៌មាន
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ក្រោយពីមានការចុះផ្សាយពាក់ព័ន្ធនឹងលោកមេភូមិជោគជ័យ ឃុបឃិតគ្នាដកហូតលេខផ្ទះ ដែលនៅជាប់កែងផ្លូវធំ ទុកលក់ឱ្យអ្នកចង់ប្ដូរផ្ទះ ត្រូវចំណាយលុយ៤លាន ៥០ម៉ឺនរៀល
រដ្ឋបាលខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺព័ត៌មាន ក្រោយពីមានការចុះផ្សាយពាក់ព័ន្ធនឹងលោកមេភូមិជោគជ័យ ឃុបឃិតគ្នាដកហូតលេខផ្ទះ ដែលនៅជាប់កែងផ្លូវធំ ទុកលក់ឱ្យអ្នកចង់ប្ដូរផ្ទះ ត្រូវចំណាយលុយ៤លាន ៥០ម៉ឺនរៀល


សកម្មភាពថ្នាក់ដឹកនាំ
ពលរដ្ឋជនភៀសសឹក បានបន្តចាប់ឆ្នោតរេីសក្បាលដី និងផ្ទះទៅស្នាក់នៅជម្រកបណ្តោះអាសន្ន។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដី ជូនដល់បងប្អូនជនភៀសសឹកចំនួន ១ភូមិបន្ថែមទៀត គឺភូមិបន្ទាយមានរិទ្ធ ចំនួន ១០៧គ្រួសារ ។


សកម្មភាពថ្នាក់ដឹកនាំ
មេភូមិសាមគ្គីបានអោយស្បត់មុខប្រជាពលរដ្ឋថាមិនបានទទួលលុយមួយលានប្រាំសែនរៀលថ្នូរអោយផ្ទៈ១ខ្នង នៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើង
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា៖ ព័ត៌មានបានផ្សព្វផ្សាយចោទប្រកាន់លោក ជា សយ មេភូមិសាមគ្គី ថាយកលុយពីប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធជាជនពិការ ជាថ្នូរអោយផ្ទៈ១ខ្នងចំនួន ១.៥០០.០០០រៀល ដើម្បីអោយមេភូមិបកស្រាយអោយបានច្បាស់ជូនប្រជាពលរដ្ឋបានដឹងតើការពិតឬយ៉ាងណា។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃព្រស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។


នយោបាយ
ការបើកសាច់ប្រាក់ឧបត្ថម្ភពីកម្មវិធីអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ជូនគ្រួសារភៀសសឹក នៅខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ មូលនិធិជាតិជំនួយសង្គម បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្ត និងការបើកប្រាក់ឧបត្ថម្ភពីកម្មវិធីអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ជូនគ្រួសារភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំការងារគន្លឹះចំនួន ៤ ចំណុច ដល់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារនៅមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់ការណែនាំលើការងារសំខាន់ៗចំនួន ៤ ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីពង្រឹងការងារគ្រប់គ្រងសាធារណៈមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ពៅ ផនសំណាង ចុះពិនិត្យការងារនៅស្ថានីយវិទ្យុជាតិ FM 94 MHz ខេត្តបន្ទាយមានជ័យ និងណែនាំឱ្យដោះស្រាយបញ្ហាបច្ចេកទេសជាបន្ទាន់
នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ពៅ ផនសំណាង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកជួយការងារមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាពការងារដោយផ្ទាល់ នៅស្ថានីយវិទ្យុជាតិ FM 94 MHz ខេត្តបន្ទាយមានជ័យ ព្រមទាំងបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលជាមួយមន្ត្រីរាជការដែលកំពុងបម្រើការងារនៅទីនោះ។


សកម្មភាពអាជ្ញាធរ
ត្រៀមទប់ទល់គ្រោះធម្មជាតិ! អភិបាលរងខេត្តបន្ទាយមានជ័យបញ្ជាដាច់ណាត់ឱ្យក្តាប់ជាប់ស្ថានភាពទឹកអាងពង្រ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ
ក្នុងបរិបទដែលអាកាសធាតុមានការប្រែប្រួលស្មុគស្មាញ និងដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពទ្វារទឹកអាងពង្រ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលជាគន្លឹះយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងទឹកនៅតំបន់នេះ។


សន្តិសុខសង្គម
ក្មេងទំនើងចំនួន៣នាក់ នាំមកសាកសួរករណីជិះម៉ូតូធាក់ម៉ូតូកូនសិស្សចេញពីសាលារៀន ស្ថិតនៅសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ
អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ បាននាំខ្លួនក្មេងទំនើងចំនួន៣នាក់ មកសួនាំករណីជិះម៉ូតូធាក់ម៉ូតូកូនសិស្សចេញពីសាលារៀនមួយកន្លែងក្នុងក្រុងសិរីសោភ័ណ ដោយមូលហេតុ ម៉ូតូជនរងគ្រោះឡើងវ៉ាជេងម៉ូតូរបស់ខ្លួន និងមានសំលេងប្រែនៗ ។


អប់រំ និងកីឡា
អភិបាលស្រុកថ្មពួក អញ្ជើញបើកវិញ្ញាសាប្រឡងសាកល្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យថ្មពួក
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ លោក រ័ត្ន ថាសុីណង់ អភិបាល នៃគណៈអភិបាលស្រុកថ្មពួក រួមនឹងលោកស្រីអភិបាលរងស្រុក ព្រមទាំងលោកគ្រូ អ្នកគ្រូ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសាកល្បងថ្នាក់ទី១២ (បាក់ឌុប) ដែលបានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងវិទ្យាល័យថ្មពួក ខេត្តបន្ទាយមានជ័យ។
ការរៀបចំការប្រឡងសាកល្បងនេះ ធ្វើឡើងក្នុងគោលបំណងវាស់ស្ទង់សមត្ថភាព កម្រិតយល់ដឹង និងការត្រៀមខ្លួនរបស់សិស្សានុសិស្សថ្នាក់ទី១២ មុននឹងឈានទៅដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផ្លូវការ (បាក់ឌុប) នាពេលខាងមុខ ព្រមទាំងជាការហាត់សមទៅនឹងវិន័យ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡងផងដែរ។


វីដេអូ
ពលរដ្ឋភៀសសឹកកំពុងស្នាក់នៅភូមិរង់ចាំ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល
ពលរដ្ឋភៀសសឹកកំពុងស្នាក់នៅភូមិរង់ចាំ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល

