ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យស្ថានភាពទ្វារទឹកអាងពង្រ ក្នុងក្រុងប៉ោយប៉ែត ដើម្បីត្រៀមលក្ខណៈបង្ការគ្រោះធម្មជាតិ
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត រួមដំណើរដោយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទ្វារទឹកអាងពង្រ ដែលស្ថិតនៅក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


វីដេអូ
កាហ្វេរង់ចាំ ! លោកស្រី អ៊ឹម ច្រឹប រង់ចាំជានិច្ចត្រឡប់ទៅផ្ទះរបស់គាត់វិញ តាមអត្ថន័យនៃភូមិរង់ចាំ ។ លោកស្រីជាជនភៀសសឹកមកពីតំបន់បឹងត្រកួន បច្ចុប្បន្នកំពុងរស់នៅក្នុងភូមិរង់ចាំ ដែលជាភូមិបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ភូមិរង់ចាំ មានចំនួន៦ភូមិ គឺ ភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និង ភូមិរង់ចាំ៦ ដោយបំបែកចេញពីភូមិស្លក្រាម នៃឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
«ភូមិរង់ចាំ» គឺជាឈ្មោះមណ្ឌលស្នាក់នៅបណ្តោះអាសន្នសម្រាប់ប្រជាពលរដ្ឋភៀសសឹកនៅតំបន់ព្រំដែន ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានប្រសិទ្ធនាមដោយ សម្តេចតេជោ ហ៊ុន សែន។ ឈ្មោះនេះបង្កប់អត្ថន័យនយោបាយជ្រាលជ្រៅថា កម្ពុជារង់ចាំការវិលត្រឡប់ទៅកាន់ទឹកដីកំណើតវិញតាមមធ្យោបាយសន្តិវិធី ដោយមិនជ្រើសរើសសង្គ្រាម ប៉ុន្តែក៏មិនបោះបង់ចោលទឹកដីឡើយ ។ មើលតិចជាងមុន


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ និងសម្រេចលើការស្នើសុំបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣កន្លែង ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើករណីស្នើសុំបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣កន្លែង ពីសំណាក់តំណាងប្រជាពលរដ្ឋក្នុងខេត្ត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ(ខ) សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក ពាក់ព័ន្ធ និងតំណាងសហគមន៍មូលដ្ឋានផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្ត និងការបើកផ្តល់ប្រាក់ឧបត្ថម្ភពីកម្មវិធីអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ជូនគ្រួសារភៀសសឹក នៅខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ មូលនិធិជាតិជំនួយសង្គម បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្ត និងការបើកផ្តល់ប្រាក់ឧបត្ថម្ភពីកម្មវិធីអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ជូនគ្រួសារភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម ប្រតិភូអមដំណើរ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាសាលប្រជុំក្រុមប្រឹក្សាខេត្ត។


សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ
នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១:០៦នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលបានផ្លាស់ទីលំនៅជាបណ្តោះអាសន្ន នៅវត្តឧត្តមគិរីទួលអណ្ដែត ហៅវត្តថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ចំនួន ៣៩៥គ្រួសារ។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី និងរម៉កដឹកអ្នកដំណើរ ដើម្បីគាំទ្រដល់ការអនុវត្តរបបគាំពារសង្គម
បន្ទាយមានជ័យ៖ នាថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយក្រសួងផែនការ រៀបចំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី ឬរ៉ឺម៉កដឹកអ្នកដំណើរ ដែលបានចុះឈ្មោះ និងមិនទាន់បានចុះឈ្មោះក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការសម្របសម្រួលពី លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងដឹកនាំដោយ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរផែនការខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងរដ្ឋបាលក្រុង ស្រុកទាំង៩ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីររៀបចំដែនដីខេត្ត និងរដ្ឋបាលក្រុងប៉ោយប៉ែត ចាប់ផ្តើមយុទ្ធនាការចែកបណ្ណកម្មសិទ្ធិដីធ្លីជាង ៣,៦០០ បណ្ណ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារកណ្តាល
បន្ទាយមានជ័យ៖ ដើម្បីធានាបាននូវសុវត្ថិភាពគតិយុត្តលើការកាន់កាប់អចលនវត្ថុ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ជាលក្ខណៈប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋមកពីភូមិចំនួន០២ ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត សរុបចំនួន ៣,៦៦០ បណ្ណ ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ។ពិធីនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវត្តជិនវ័នសិមារាម (ហៅវត្តម៉ុងចិន) ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរជំនាញ អាជ្ញាធរក្រុង អាជ្ញាធរសង្កាត់-ភូមិ និងបងប្អូនប្រជាពលរដ្ឋម្ចាស់ដីធ្លីជារូបទៀត ។
យោងតាមរបាយការណ៍ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បណ្ណកម្មសិទ្ធិដែលត្រូវចែកជូនប្រជាពលរដ្ឋក្នុងភូមិទាំង០២ នៃសង្កាត់ផ្សារកណ្តាល រួមមាន ភូមិស្ទឹងបត់ចំនួន ៧៧៧ បណ្ណ និងភូមិគីឡូលេខ៤ ចំនួន ២,៨៨៣ បណ្ណ ។


វីដេអូ
វគ្គបណ្ដុះបណ្ដាលស្តីពី "អនាម័យទឹកស្អាត និង បរិស្ថាន" នៃ មណ្ឌលជនភៀសសឹក នាភូមិ រង់ចាំ។
លោក ហុឹល រ៉ាយ៉ា អនុប្រធានកិត្តិយស តំណាង ឯកឧត្តមអ៊ុរាត្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានអញ្ជើញ ជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីអនាម័យស្អាតនិងបរិស្ថាន នៅក្នុងមណ្ឌលខេត្ត បន្ទាយមានជ័យ នែភូមិរងចាំឃុំស្លក្រាម ស្រុកស្វាយចេកគុណដល់អ្នកស្ម័គ្រចិត្ត មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដាឆ្នាំ២០២៦ នៅក្នុងគោលបំណងរួមចំណែក និងលើកកម្ពស់អនាម័យទឹកស្អាតនិងបរិស្ថានស្អាត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ នៅភូមិរង់ចាំទទួលបាននូវសុខភាពល្អ គ្មានជំងឺតម្កាត់ផ្សេងៗ។ នៅក្នុង


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋក្នុងការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវខ្ពស់
កោះកុង៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" បានជោគជ័យក្នុងការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យចេះត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការមុននឹងចែករំលែក។ សកម្មភាពនេះ បានជំរុញឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែមានការប្រុងប្រយ័ត្ន និងមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយព័ត៌មាន។


វីដេអូ
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" បានជោគជ័យក្នុងការផ្លាស់ប្តូរឥរិយាបថពលរដ្ឋ ជាពិសេសយុវវ័យ ឱ្យចេះត្រិះរិះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពផ្លូវការ។
កាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មន្ទីរព័ត៌មានខេត្តកោះកុង បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ ដល់សិស្សានុសិស្សប្រមាណជាង ៦០០នាក់។


សេចក្តីប្រកាសព័ត៌មាន
មន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីកម្ពុជាបើយោងតាមផែនទីមាត្រដ្ឋាន ១/២០០ ០០០ និងកំណត់ហេតុ (PV) បោះបង្គោលរបស់គណៈកម្មការឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ និង ១៩១៩ និងយោងតាមផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែលថៃគូសដោយឯកតោភាគី
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន៖ គ្មានបុគ្គល ស្ថាប័ន អង្គការ ឬអង្គភាពណាមួយ មិនថាកម្ពុជា និងថៃ ដែលយល់ច្បាស់ខ្សែបន្ទាត់ព្រំដែន និងទីតាំងបង្គោលព្រំដែន ជាងគណៈកម្មការ JBC និងក្រុមការងារបច្ចេកទេសវាស់វែងចម្រុះ នោះទេ ហើយដែលមានសមត្ថកិច្ចក្នុងការផ្ទៀងផ្ទាត់ និងបញ្ជាក់ច្បាស់ពីខ្សែបន្ទាត់ព្រំដែនអន្តរជាតិកម្ពុជា-ថៃ និងទីតាំងបង្គោលព្រំដែនពិតប្រាកដសម័យអាណានិគមបារាំងនៅលើដីជាក់ស្តែង


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

