ព័ត៌មានក្នុងខេត្ត

រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ សម្រាប់ឆ្នាំ២០២៧
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិភាក្សាលើគម្រោងចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ សម្រាប់ឆ្នាំ២០២៧
នៅរសៀលថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំខាល អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើ «គម្រោងផែនការចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២៧»។ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញផងដែរ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ពិធីសម្ពោធសាលាទំនើបអន្តរជាតិ សាខាខេត្តបន្ទាយមានជ័យ
វីដេអូ
ពិធីសម្ពោធសាលាទំនើបអន្តរជាតិ សាខាខេត្តបន្ទាយមានជ័យ
ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មាតាបិតា អាណាព្យាបាល សិស្ស សាលាទំនើបអន្តរជាតិ បានពង្រីកទីតាំងបន្ថែមនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦នេះបានរៀបចំពិធីសម្ពោធសាលាទំនើបអន្តរជាតិ សាខាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង នៃគណអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ចាន់ សុភាព អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក រស់ សាវីតធី សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាទំនើបអន្តរជាតិ និងលោក ព្រំ បញ្ញា ស្ថាបនិក និងជាប្រធានក្រុមព្រឹក្សាភិបាល នៃសាលាទំនើបអន្តរជាតិ ព្រមទាំងអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស ស្ថិតនៅផ្លូវលេខ២(អតីតផ្ទះសំណាក់ បញ្ញា) ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ត្រី ជាន់ខ្ពង់ក្រសួងអប់រំ យុវជន និង កីឡា លើកទឹកចិត្តដល់និស្សិត ឱ្យហ៊ានគិត ហ៊ានស្រមៃ ហ៊ានបង្កើត និងហ៊ានអនុវត្តគំនិតថ្មីៗ
វីដេអូ
មន្ត្រី ជាន់ខ្ពង់ក្រសួងអប់រំ យុវជន និង កីឡា លើកទឹកចិត្តដល់និស្សិត ឱ្យហ៊ានគិត ហ៊ានស្រមៃ ហ៊ានបង្កើត និងហ៊ានអនុវត្តគំនិតថ្មីៗ
ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា រដ្ឋ លេខា ធិការ ក្រសួង អប់រំ យុវជន និង កីឡា នឹងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ជាតិ មាន ជ័យ លេីកឡេីង ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញការអនុវត្តគោលនយោបាយអប់រំដែលផ្តោតលើការអភិវឌ្ឍជំនាញសតវត្សទី២១ រួមមាន ការគិតវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យា និងជាពិសេសស្មារតីសហគ្រិនភាព។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
វីដេអូ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ចាន់ ភត្រា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្តីពីករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី១១ខែកក្កដា ឆ្នាំ២០២៦ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ តាន់ ផែល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី។ ដោយជនសង្ស័យបានប្រើល្បិចសុំប្រាក់របស់ជនរងគ្រោះនិងសុំខ្ចីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខ បាត់ដំបង1L-0874 ទៅទិញបារី បែរជាជនសង្ស័យមិនបានយកម៉ូតូទៅឱ្យម្ចាស់ដើមវិញទេ ទើបម្ចាស់ម៉ូតូមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន...
វីដេអូ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន...
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានទទួលសេចក្ដីរាយការណ៍បន្ទាន់របស់ឈ្មោះ ថៃ ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (តំណាងក្រុមហ៊ុនប៉ាងណាគ្រី) ថាមានករណីលួច នៅចំណុចក្រុមហ៊ុនប៉ាងណាគ្រី ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលបង្កដោយជនសង្ស័យចំនួន០៣នាក់ តែត្រូវបានសន្តិសុខយាមក្រុមហ៊ុនឃាត់ខ្លួនបានតែ១នាក់ ចំណែកបក្ខពួកចំនួន០២នាក់ទៀតបានរត់គេចខ្លួនបាត់។ ក្រោយទទួលទទួលបានសេចក្ដីរាយការណ៍ខាងលើ លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ ហើយនាំជនសង្ស័យឈ្មោះ ធៀម វណ្ណី ហៅក្រៅ កន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក រួមទាំងហូតវត្ថុតាងមានដូចជា៖ ដង្កាប់ចំនួន០២ដើម, តួឡឺវីស ចំនួន០៣ដើម, កន្ត្រៃចំនួន០១ដើម, ពិលចំនួន០១ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+)   នៅវេលាម៉ោង១៩និង០៣នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ពន្លឺជីវិតថ្មីនៅ «ភូមិរង់ចាំ»៖ ពលរដ្ឋភៀសសឹកជាង ៣ ០០០គ្រួសារ ទទួលបានផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដើម្បីកសាងអនាគត
សកម្មភាពថ្នាក់ដឹកនាំ
ពន្លឺជីវិតថ្មីនៅ «ភូមិរង់ចាំ»៖ ពលរដ្ឋភៀសសឹកជាង ៣ ០០០គ្រួសារ ទទួលបានផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដើម្បីកសាងអនាគត
ក្តីសង្ឃឹម និងស្នាមញញឹមបានវិលត្រឡប់មកលើផ្ទៃមុខរបស់ប្រជាពលរដ្ឋភៀសសឹកដោយសារជម្លោះព្រំដែនជាថ្មីម្តងទៀត ខណៈដែលអាជ្ញាធរខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តជំរុញការបែងចែកលំនៅឋាន និងរៀបចំប្រព័ន្ធសេវាសាធារណៈយ៉ាងពេញលេញនៅក្នុង «ភូមិរង់ចាំ» ដើម្បីធានាថាពួកគាត់អាចកសាងជីវភាពថ្មីមួយប្រកបដោយស្ថិរភាព និងសេចក្តីថ្លៃថ្នូរ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃនេះទៅ នៅតាមបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ
សេចក្តីជូនដំណឹង
រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃនេះទៅ នៅតាមបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ
បើយោងតាមព្រឹត្តិបត្រព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ នៅតាមបណ្តាខេត្ត និងរាជធានីអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ត្រីជាន់ខ្ពស់មហាផ្ទៃ ជំរុញឱ្យរួមគ្នាបង្កើតមូលដ្ឋានគ្មានបទល្មើស
សន្តិសុខសង្គម
មន្ត្រីជាន់ខ្ពស់មហាផ្ទៃ ជំរុញឱ្យរួមគ្នាបង្កើតមូលដ្ឋានគ្មានបទល្មើស
បន្ទាយមានជ័យ ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ បន្តសហការគ្នាបង្ក្រាបបទល្មើសឱ្យបានជាប្រចាំ «ដូចភ្លៀងរលឹម» ក្នុងទិសដៅឈានទៅលុបបំបាត់បទល្មើសទាំងស្រុង និងធានាអត្រាបង្ក្រាបឱ្យបានលើសពី ៨០%។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន...
សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន...
ករណីលួចនិងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ថ្ងៃនេះតាមបណ្ដាខេត្ដខ្លះ អាចមានភ្លៀងធ្លាក់១៥ភាគរយ ដោយឡែករាជធានី និងខេត្ដមួយចំនួនទៀតពុំមានភ្លៀងទេ
សេចក្តីជូនដំណឹង
ថ្ងៃនេះតាមបណ្ដាខេត្ដខ្លះ អាចមានភ្លៀងធ្លាក់១៥ភាគរយ ដោយឡែករាជធានី និងខេត្ដមួយចំនួនទៀតពុំមានភ្លៀងទេ
ថ្ងៃនេះតាមបណ្តាខេត្តខ្លះ បាត់ដំបង អាចមានភ្លៀងធ្លាក់ជាមួយ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ១៥% ចំណែកខេត្តព្រៃវែង ពោធិ៍សាត់ តាកែវ កណ្តាល កំពង់ឆ្នាំង កំពង់ធំ និងរាជធានីភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ ។ បើយោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស នៃការ ផ្សាយរបស់ក្រសួងធនធានទឹក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ចូលរួមសម្របសម្រួលកម្មវិធី «ដំណើរទេសចរណ៍អបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតក្លិបកីឡាបាល់ទាត់ វិសាខា» នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
អប់រំ និងកីឡា
ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ ចូលរួមសម្របសម្រួលកម្មវិធី «ដំណើរទេសចរណ៍អបអរសាទរខួប ១០ឆ្នាំ នៃការបង្កើតក្លិបកីឡាបាល់ទាត់ វិសាខា» នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក អឿន គីរីពេជ្រ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ខេត្តបន្ទាយមានជ័យ តំណាងឱ្យ លោក កែ សួន សុភាព ប្រធាន ស.ស.យ.ក. ខេត្ត បានដឹកនាំសមាជិក សមាជិកា ចូលរួមសម្របសម្រួលយ៉ាងសកម្មក្នុងកម្មវិធី «ដំណើរទេសចរណ៍អបអរសាទរខួប១០ឆ្នាំនៃការបង្កើតក្លិបកីឡាបាល់ទាត់វិសាខា»។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឱកាសមាសមកដល់ហើយ! សាកលវិទ្យាល័យធំៗចំនួន៣ របស់វៀតណាម ផ្ដល់អាហារូបករណ៍ ១០០% ជូនសិស្ស-និស្សិតខេត្តបន្ទាយមានជ័យ
អប់រំ និងកីឡា
ឱកាសមាសមកដល់ហើយ! សាកលវិទ្យាល័យធំៗចំនួន៣ របស់វៀតណាម ផ្ដល់អាហារូបករណ៍ ១០០% ជូនសិស្ស-និស្សិតខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាកលវិទ្យាល័យធំៗចំនួន ៣ មកពីប្រទេសវៀតណាម សហការជាមួយសាកលវិទ្យាល័យចេនឡា បានប្រកាសផ្ដល់អាហារូបករណ៍សិក្សាដោយឥតគិតថ្លៃ ជូនដល់សិស្ស-និស្សិតនៅក្នុងខេត្ត ក្នុងគោលបំណងចូលរួមលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់ឱកាសឱ្យទៅសិក្សានៅប្រទេសវៀតណាម ឬការចុះមកបង្រៀនផ្ទាល់ដល់មូលដ្ឋានតាមការស្នើសុំ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត