ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

ការអភិវឌ្ឍ
ក្រសួងសាធារណការ ៖ កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចវឌ្ឍនភាពសាងសង់ប្រមាណ៦៣%
នាថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យកំណាត់ចុងក្រោយ ផ្លូវជាតិលេខ៥ សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ កំពុងពន្លឿនដំណើការ ដោយសម្រេចបានលទ្ធផលជារួម៦៣%ហើយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ឯកឧត្តម សេរី ជំនះ ដឹកនាំវេទិកាសាធារណៈនៅស្រុកភ្នំស្រុក ជំរុញការបម្រើសេវាបែប «បុរេសកម្ម» និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋ
ដើម្បីពង្រឹងយន្តការដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ បានរៀបចំវេទិកាសាធារណៈដ៏មានសារៈសំខាន់មួយ ដើម្បីបង្កើនភាពជិតស្និទ្ធ និងស្វែងយល់ពីសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋ។


សន្តិសុខសង្គម
កម្ពុជាបង្ក្រាបគ្មានការលើកលែង!បណ្តេញជនជាតិថៃ៧៩នាក់ និងបិទទិដ្ឋាការមិនឱ្យចូលស្រុកខ្មែរវិញ ក្រោយជាប់ពាក់ព័ន្ធបទល្មើសអនឡាញ និងឆ្លងដែនខុសច្បាប់
យុទ្ធនាការក្តៅក្នុងការសម្អាតបទល្មើសបច្ចេកវិទ្យានៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ អាជ្ញាធរកម្ពុជាបានសម្រេចបណ្តេញជនជាតិថៃចំនួន ៧៩នាក់ (ស្រី ៣៤នាក់) ចេញពីប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីរកឃើញថាពួកគេមានការពាក់ព័ន្ធនឹងការស្នាក់នៅខុសច្បាប់ លួចឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរផែនការខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំប្រមូលធាតុចូលដើម្បីរៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរផែនការខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្ត ដើម្បីផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ របស់ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដឹកនាំ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត តំណាងកងកម្លាំងទាំងបីប្រភេទ និងមន្ត្រីជំនាញនៃមន្ទីរផែនការខេត្តផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី “ការអនុវត្តការងារគណនេយ្យភាពសង្គម” ដល់មន្ត្រីមូលដ្ឋានស្រុកទាំង៥-ឃុំទាំង ៤៧
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព បើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី “ការអនុវត្តការងារគណនេយ្យភាពសង្គម” ជូនដល់មន្ត្រីគោលដៅនៃរដ្ឋបាលស្រុកចំនួន ៥ និងរដ្ឋបាលឃុំចំនួន ៤២ ឃុំនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ។ នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រីនាយករងរដ្ឋបាលខេត្ត តំណាងអភិបាលស្រុកទាំង៥ មេឃុំ ស្មៀនឃុំ និងជំនួយការឃុំជាច្រើនរូបផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
មន្ត្រី ជាន់ខ្ពង់ក្រសួងអប់រំ យុវជន និង កីឡា លើកទឹកចិត្តដល់និស្សិត ឱ្យហ៊ានគិត ហ៊ានស្រមៃ ហ៊ានបង្កើត និងហ៊ានអនុវត្តគំនិតថ្មីៗ
បន្ទាយមានជ័យ ៖ ឯកឧត្តម បណ្ឌិត សាន វឌ្ឍនា រដ្ឋ លេខា ធិការ ក្រសួង អប់រំ យុវជន និង កីឡា នឹងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ ជាតិ មាន ជ័យ លេីកឡេីង ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញការអនុវត្តគោលនយោបាយអប់រំដែលផ្តោតលើការអភិវឌ្ឍជំនាញសតវត្សទី២១ រួមមាន ការគិតវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត ការប្រើប្រាស់បច្ចេកវិទ្យា និងជាពិសេសស្មារតីសហគ្រិនភាព។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងព័ត៌មាន ដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ១៣ស្ថាប័ន ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់បឹងត្រកួន ស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងព័ត៌មានបានដឹកនាំប្រតិភូក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពីស្ថាប័នធំៗចំនួន ១៣ ចុះបេសកកម្មយកព័ត៌មាន និងពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកមង្គលបូរី ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រក្នុងឃុំចំនួន៣ ដើម្បីត្រៀមលក្ខណៈគ្រប់គ្រងប្រភពទឹកជូនប្រជាពលរដ្ឋ
បន្ទាយមានជ័យ៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ លោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី អមដំណើរដោយ លោក មាន វិចិត្រ នាយករងរដ្ឋបាលស្រុក ព្រមទាំងមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រ សំណង់ស្ទាក់ទឹកសំខាន់ៗ នៅក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកមង្គលបូរី។
គោលបំណងនៃការចុះពិនិត្យនេះ គឺដើម្បីវាយតម្លៃពីកម្រិតកម្ពស់ទឹក ស្ថានភាពលំហូរទឹក និងពិនិត្យមើលលទ្ធភាពនៃសំណង់ធារាសាស្ត្រនានា ក្នុងការរក្សាជើងទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលកសិកម្មរបស់បងប្អូនប្រជាកសិករ ក៏ដូចជាការត្រៀមលក្ខណៈបង្ការ ទប់ស្កាត់ការលិចលង់ ឬកង្វះខាតទឹកជាយថាហេតុ ក្នុងរដូវវស្សានេះ។


វីដេអូ
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីសមគំនិតក្នុងអំពើលួច(ម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ វ៉ាន់ គីនីន ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្តីពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ បាត់ដំបង1AR-4923 កាលពីវេលាម៉ោង០៥និង១៦នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានបណ្តឹងខាងលើលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុខាងលើធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ និង ប៊ុនថាត់ ភេទប្រុស អាយុ២១ឆ្នាំ នៅចំណុចមណ្ឌល៨ ភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដេីម្បីសួរនាំតាមនីតិវិធី ព្រមទាំងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។


វីដេអូ
វេទិកាចុះផ្សព្វផ្សាយជ្រើសរើស បងប្អូនប្រជាពលរដ្ឋជនភៀសសឹក សិក្សាវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1-1.5M) ដោយឥតគិតថ្លៃ រយៈពេល ៤ខែ និងតេស្តសមត្ថភាពទទួលស្គាល់ជំនាញពីមុន (RPL) ជូនដល់បងប្អូនអតីតពលករ ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងវេទិកាចុះផ្សព្វផ្សាយជ្រើសរើស បងប្អូនប្រជាពលរដ្ឋជនភៀសសឹក សិក្សាវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1-1.5M) ដោយឥតគិតថ្លៃ រយៈពេល ៤ខែ និងវាយតម្លៃតេស្តសមត្ថភាពទទួលស្គាល់ជំនាញពីមុន (RPL) ជូនដល់បងប្អូនអតីតពលករ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ចំនួន ៣ភូមិរួមមាន ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបឹងសុក្រម ដោយមានការចូលរួមពី លោកស្រី សំរិទ្ធ សូរ្យជាតិ នាយិកាវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ និងក្រុមការងារផ្សព្វផ្សាយ អភិបាលរងស្រុកថ្មពួក និងអាជ្ញាធរមូលដ្ឋាន វេទិកាផ្សព្វផ្សាយនេះធ្វើឡើងនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦។


សេចក្តីប្រកាសព័ត៌មាន
កម្ពុជាប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពកែប្រែស្ថានភាពដើមលើដីជាក់ស្តែង (fait accompli) របស់កងកម្លាំងថៃ
បើទោះបីមានបទឈប់បាញ់រវាងយោធាកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយក៏យោធាថៃបានបន្តសកម្មភាពបំពានទឹកដីកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយជាក់ស្តែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងថៃបានដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិរបស់ខ្លួននៅតំបន់ថ្មដា ក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២ កំពុងបន្តដំណើរយ៉ាងស្វាហាប់
យុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ជំហានទី២ របស់ក្រសួងព័ត៌មាន កំពុងបន្តដំណើរយ៉ាងស្វាហាប់ ជាមួយការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ព្រមទាំងយុវសិស្សវិទ្យាល័យ អនុវិទ្យាល័យតាមបណ្តាខេត្ត និងមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គម។


សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តក្រោមអធិបតីភាព លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ព្រមទាំងលោក លោកស្រី ជាតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលរងក្រុង-ស្រុក មន្ត្រីជំនាញ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ។

