ព័ត៌មានក្នុងខេត្ត

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូន កងម្លាំងនគរបាលឈរជើងតាមបន្ទាត់ព្រំដែន  ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ
សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចុះសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូន កងម្លាំងនគរបាលឈរជើងតាមបន្ទាត់ព្រំដែន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ
បន្ទាយមានជ័យ:នៅព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ ដឹកនាំលោកឧត្តមសេនីយ៍ត្រី ស្នងការរង រួមសហការីជាច្រើនរូប ចុះសួរសុខទុក្ខ និង នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មកចែកជូនដល់កងកម្លាំងនគរបាលឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ក្រសួងការងារបានធានាពីអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករទាំង ៣រោងចក្រនៅបន្ទាយមានជ័យដែលប៉ះពាល់ដោយថៃឈ្លានពាន
សកម្មភាពអាជ្ញាធរ
ក្រសួងការងារបានធានាពីអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករទាំង ៣រោងចក្រនៅបន្ទាយមានជ័យដែលប៉ះពាល់ដោយថៃឈ្លានពាន
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធានាការគាំពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករនិយោជិតនៃរោងចក្រ សហគ្រាសចំនួន ៣នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃដោយធ្វើឱ្យថ្លៃដឹកជញ្ជូនកើនឡើង និងការបញ្ជាទិញថយចុះ ខណៈដែលរោងចក្រនៅកម្ពុជា កំពុងបន្តកើនឡើងដែលបង្កើតឱកាសការងាររាប់ម៉ឺនកន្លែង។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារសេវាអនាម័យ និងបរិស្ថាន
សកម្មភាពអាជ្ញាធរ
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារសេវាអនាម័យ និងបរិស្ថាន
បន្ទាយមានជ័យ៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមជាមួយអភិបាលរងក្រុង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការងារសេវាអនាម័យ និងបរិស្ថាន ជាមួយក្រុមហ៊ុន ខេមម៉ុប (CAMMOB CO., LTD.)។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសំណេះសំណាល និងនាំយកសម្ភារៈឧបភោគបរិភោគជូនកងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨០៧
សកម្មភាពអាជ្ញាធរ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសំណេះសំណាល និងនាំយកសម្ភារៈឧបភោគបរិភោគជូនកងកម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ៨០៧
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងសាកសួរអំពីស្ថានភាពការងាររបស់កងកម្លាំង ដែលកំពុងឈរជើងបំពេញភារកិច្ចនៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អភិបាលស្រុកថ្មពួក ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ អង្គភាពភូមិ និងអាជីវករ ពង្រឹងការយល់ដឹងអំពីច្បាប់អនុញ្ញាតបើកអាជីវកម្ម
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកថ្មពួក ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ អង្គភាពភូមិ និងអាជីវករ ពង្រឹងការយល់ដឹងអំពីច្បាប់អនុញ្ញាតបើកអាជីវកម្ម
បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណៈអភិបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំថ្មពួក អង្គភាពភូមិ និងក្រុមអាជីវករ ដើម្បីពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រកបអាជីវកម្មក្នុងមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ថ្នាក់ដឹកនាំគណបក្សស្រុកចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពយុវជនឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧
សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំគណបក្សស្រុកចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពយុវជនឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុត ង៉ុយ ប្រធានគណៈកម្មាធិការគណបក្សស្រុក បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពរបស់យុវជនគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ថ្នាក់ដឹកនាំស្រុកភ្នំស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលមានជំងឺ
សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកភ្នំស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលមានជំងឺ
ខេត្តបន្ទាយមានជ័យ៖ លោក សិញ ឈិញ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ចំរើន ដាណេ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក បានដឹកនាំក្រុមការងារ អមដំណើរដោយលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលស្រុក ចុះសួរសុខទុក្ខលោកស្រី ជាស សាធាន ដែលកំពុងមានបញ្ហាសុខភាព និងរស់នៅភូមិកណ្តាលកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ក្រុមការងារអតីតយុទ្ធជន ចុះអធិការកិច្ចស្ថានភាពជាក់ស្តែងរបស់អតីតយុទ្ធជននៅស្រុកមង្គលបូរី
សកម្មភាពអាជ្ញាធរ
ក្រុមការងារអតីតយុទ្ធជន ចុះអធិការកិច្ចស្ថានភាពជាក់ស្តែងរបស់អតីតយុទ្ធជននៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ឆុំ ឆាន ប្រធានក្រុមការងារអធិការកិច្ច អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ហៅកាត់ (អ.ន.ក.) ស្រុកមង្គលបូរី បានអមដំណើរក្រុមការងារអតីតយុទ្ធជនខេត្ត ចុះធ្វើអធិការកិច្ច និងពិនិត្យស្ថានភាពជាក់ស្តែងរបស់អតីតយុទ្ធជនតាមខ្នងផ្ទះ នៅក្នុងឃុំចំនួន៤ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
រដ្ឋបាលស្រុកមង្គលបូរី បើកសំណុំឯកសារស្នើដេញថ្លៃគម្រោងជួសជុលផ្លូវ ៤ខ្សែ និងដាក់លូ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកមង្គលបូរី បើកសំណុំឯកសារស្នើដេញថ្លៃគម្រោងជួសជុលផ្លូវ ៤ខ្សែ និងដាក់លូ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកមង្គលបូរី បានរៀបចំកិច្ចប្រជុំបើកសំណុំឯកសារស្នើដេញថ្លៃ គម្រោងជួសជុលគ្រឹះផ្លូវ និងផ្លូវចាក់បេតុងចំនួន ៤ខ្សែ ស្ថិតនៅក្នុងឃុំតាឡំ ឃុំឫស្សីក្រោក និងឃុំបន្ទាយនាង ព្រមទាំងគម្រោងដាក់លូជ្រុងទោលមួយកន្លែង ស្ថិតនៅក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
រដ្ឋបាលក្រុងសិរីសោភ័ណ ប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី៤
សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងសិរីសោភ័ណ ប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី៤
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលក្រុងសិរីសោភ័ណ បានប្រារព្ធពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦ នៅសាលាបឋមសិក្សា ហ៊ុន សែន សុភី។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អ្នកស្ម័គ្រចិត្ត ៥១នាក់ ទទួលវគ្គបំប៉នចំណេះដឹងពីកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម
សកម្មភាពអាជ្ញាធរ
អ្នកស្ម័គ្រចិត្ត ៥១នាក់ ទទួលវគ្គបំប៉នចំណេះដឹងពីកាកបាទក្រហមកម្ពុជា និងវិជ្ជាសង្គ្រោះបឋម
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គអប់រំបំប៉នចំណេះដឹងស្តីពីប្រវត្តិចលនា គោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងវិជ្ជាសង្គ្រោះបឋម ជូនដល់អ្នកស្ម័គ្រចិត្តនៅមូលដ្ឋានឃុំរហាល និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចុះពិនិត្យ និងរំដោះទឹកជន់លិចនៅសង្កាត់ប៉ោយប៉ែត
សកម្មភាពអាជ្ញាធរ
អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារចុះពិនិត្យ និងរំដោះទឹកជន់លិចនៅសង្កាត់ប៉ោយប៉ែត
ក្រុងប៉ោយប៉ែត៖ នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញដឹកនាំក្រុមការងារសង្កាត់ ចុះពិនិត្យស្ថានភាព និងចាត់វិធានការកាយរំដោះទឹកដែលបានជន់លិចនៅតំបន់មួយចំនួនក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ក្រសួងអភិវឌ្ឍន៍ជនបទបន្តយកចិត្តទុកដាក់ខ្ពស់ ជំរុញល្បឿនយ៉ាងសកម្មលើការងារហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅតាមតំបន់ដាច់ ស្រយាល
សកម្មភាពអាជ្ញាធរ
ក្រសួងអភិវឌ្ឍន៍ជនបទបន្តយកចិត្តទុកដាក់ខ្ពស់ ជំរុញល្បឿនយ៉ាងសកម្មលើការងារហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅតាមតំបន់ដាច់ ស្រយាល
បន្ទាយមានជ័យថ្ងៃទី១៣ខែសីហាឆ្នាំ២០២៦--ដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់ ក៏ដូចជាការសំណូ មពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់សុខុមាល ភាព និងកម្រិតជីវភាពរស់នៅ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុង ជំរុញល្បឿនយ៉ាងសកម្មលើការងារហេដ្ឋារច នាសម្ព័ន្ធទឹកស្អាត និងអនាម័យនៅតាមតំបន់ដាច់ស្រយាល។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត