ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
អភិបាលស្រុកព្រះនេត្រព្រះ អញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងឃុំឈ្នួរមានជ័យ
នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋចំនួន ១២ភូមិ នៃឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងាខែបន្ទាប់
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរងផែនការងារសេនាធិការ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់លោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការក្រុង-ស្រុក មេបញ្ជាការវរសេនាតូចការពារព្រំដែន និងនាយប៉ុស្តិ៍រដ្ឋបាលទូទាំងខេត្ត។


សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកព្រះនេត្រព្រះ ចូលរួមវេទិកាពិគ្រោះយោបល់ស្តីពីការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩
នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ហ៊ឹង សុជា អភិបាលរងស្រុកព្រះនេត្រព្រះ តំណាងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុក និងលោក ខ្មៅ វិចិត្រ អនុប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ បានអញ្ជើញចូលរួម វេទិកាពិគ្រោះយោបល់ ស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៧-២០២៩ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកព្រះនេត្រព្រះ ចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាស្រុកដែលកំពុងសម្រាកព្យាបាល
នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលស្រុក អញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយលោក ប៉ុល ឬទ្ធី សមាជិកក្រុមប្រឹក្សាស្រុក ដែលកំពុងសម្រាកព្យាបាល និងថែទាំសុខភាពនៅគេហដ្ឋាន ស្ថិតនៅភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យជំរុញយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានជំរុញឱ្យគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យបាន២៤ម៉ោងលើ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយគ្មានការរអាក់រអួលឡើយ។ ការណែនាំ និងជំរុញបន្ថែមនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលការងារសុខាភិបាលប្រចាំខែសីហា ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមវត្តមានរបស់លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ៖ ការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀនត្រូវដើរទន្ទឹមគ្នាជាមួយការពង្រឹងគុណភាពអប់រំ
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានលើកឡើងថា គ្រូបង្រៀនគឺជាកម្លាំងស្នូលក្នុងការកសាងធនធានមនុស្ស និងជាអ្នកមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនឱ្យក្លាយជាពលរដ្ឋដែលមានចំណេះដឹង សមត្ថភាព សីលធម៌ និងការទទួលខុសត្រូវចំពោះសង្គមជាតិ។ ដូច្នេះ ការពង្រឹងវិជ្ជាជីវៈគ្រូបង្រៀនត្រូវដើរទន្ទឹមគ្នាជាមួយការពង្រឹងគុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្សក្នុងសង្គម។


សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកព្រះនេត្រព្រះ ចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០
នៅថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី ហម សុភី អភិបាលរងស្រុកព្រះនេត្រព្រះ តំណាងលោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំ និងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០ តាមប្រព័ន្ធអនឡាញ Zoom នៅសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អញ្ជើញចុះពិនិត្យការផ្តល់ពាក្យប្រឡងក្របខ័ណ្ឌនគរបាលជាតិឆ្នាំ២០២៦ ដើម្បីធានាតម្លាភាព និងយុត្តិធម៌
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់លើដំណើរការផ្តល់ពាក្យស្នើសុំប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឆ្នាំ២០២៦ ដើម្បីធានាឱ្យដំណើរការជ្រើសរើសប្រព្រឹត្តទៅដោយ តម្លាភាព សុចរិតភាព និងយុត្តិធម៌។


សកម្មភាពអាជ្ញាធរ
ដំណើរឆ្ពោះទៅរកពន្លឺចំណេះដឹង! យុទ្ធនាការប្រមូលកុមារចូលរៀនឆ្នាំសិក្សា ២០២៦-២០២៧ នៅស្រុកម៉ាឡៃ
ក្រោមបរិយាកាសដ៏អ៊ូអរ និងពោរពេញដោយក្តីសង្ឃឹម គេបានឃើញវត្តមានយ៉ាងសកម្មរបស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុ សិស្ស រួមជាមួយអាជ្ញាធរមូលដ្ឋានក្នុង ស្រុកម៉ាឡៃ បានចាប់ដៃគ្នារៀបចំ «យុទ្ធនាការប្រមូលកុមារឱ្យចូលរៀន» យ៉ាងផុសផុល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ (សំដៅរៀបចំសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧)។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលសង្កាត់អូរជ្រៅ បន្តចុះពង្រឹងការងាររដ្ឋបាល សន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមទីតាំងស្នាក់នៅ
កម្លាំងក្រុមការងារចម្រុះនៃរដ្ឋបាលសង្កាត់អូរជ្រៅ បានបន្តចូលរួមជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត ចុះអនុវត្តការងាររដ្ឋបាលនៅតាមសណ្ឋាគារ អគារ ផ្ទះ បន្ទប់ជួល និងទីតាំងស្នាក់នៅនានា ក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកមង្គលបូរី បើកកិច្ចប្រជុំវិសាមញ្ញលើកទី១០ អាណត្តិទី៤
នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកមង្គលបូរី បានរៀបចំកិច្ចប្រជុំវិសាមញ្ញលើកទី១០ អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកមង្គលបូរី ក្រោមអធិបតីភាពលោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានអង្គប្រជុំ។


សកម្មភាពអាជ្ញាធរ
ការព្រមានទាន់ពេល គឺជាខែលការពារអាយុជីវិត៖ ខេត្តបន្ទាយមានជ័យចាប់ផ្តើមអនុវត្តគម្រោង «ការប្រកាសឲ្យដឹងមុន សម្រាប់ទាំងអស់គ្នា»
ការផ្តល់ព័ត៌មានព្រមានឱ្យបានទាន់ ពេលវេលា និងទៅដល់ប្រជាពលរដ្ឋគ្រប់រូប មិនត្រឹមតែជាការជូនដំណឹងអំពីគ្រោះមហន្តរាយប៉ុណ្ណោះទេ ប៉ុន្តែជាវិធានការសំខាន់ក្នុងការជួយឱ្យសហគ មន៍មានពេលវេលាត្រៀមខ្លួន ជម្លៀសខ្លួន និងការពារអាយុជីវិត និងទ្រព្យស ម្បត្តិ មុនពេលគ្រោះមហន្តរាយកើតឡើង។ នេះជាខ្លឹមសារសំខាន់ដែលត្រូវបានលើកឡើងក្នុងវគ្គសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងស្តីពី «ការប្រកាសឲ្យដឹងមុន សម្រាប់ទាំងអស់គ្នា (EW4ALL)» នៅកម្ពុជា។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិភាក្សាវឌ្ឍនភាព និងទិសដៅអនុវត្តគម្រោង Empower នៅស្រុកភ្នំស្រុក
នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តការងារ និងទិសដៅការងារបន្តរបស់ គម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (Empower) នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

