ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
FEATURE អ្នកនាំពាក្យ៖ ក្រសួងបានត្រៀមការងារថ្មី ជូនកម្មករនៃរោងចក្រ៣ នៅបន្ទាយមានជ័យ ដែលប៉ះពាល់ពីការឈ្លានពានរបស់ថៃ ទាំងតាម «១២៩៧» និង «ការចុះឈ្មោះ ជូនផ្ទាល់នៅរោងចក្រ»
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានត្រៀមឱកាសការងារថ្មី ជូនបងប្អូនកម្មករនិយោជិត នៃរោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការបិទរោងចក្រ ពីការឈ្លានពានរបស់ថៃ តាម “១២៩៧” និង ”ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ ” ជាមួយឱកាសការងារចំនួន ៩,១ ម៉ឺនកន្លែង។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចុះស្វែងយល់ពីសក្តានុពលសេដ្ឋកិច្ចក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦--រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងជំរុញយ៉ាងសកម្មនូវយុទ្ធសាស្ត្រប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ គណៈប្រតិភូនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដឹកនាំដោយ ឯកឧត្តម សៀន សុវណ្ណា រដ្ឋលេខាធិការ បានចុះបេសកកម្មពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗស្តីពី «តំបន់សក្តានុពលសម្រាប់អភិវឌ្ឍន៍តាមតំបន់ព្រំដែន» ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តបន្ទាយមានជ័យ ពង្រឹងយន្តការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធឌីជីថល SARMIS ដើម្បីធានាសុចរិតភាព និងប្រសិទ្ធភាពថវិកាជាតិ
បន្ទាយមានជ័យ ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៦– ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋឱ្យកាន់តែមានភាពច្បាស់លាស់ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី «ការត្រួតពិនិត្យ ផ្គរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥» នៅសាលប្រជុំធំរដ្ឋបាលខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
កម្ពុជាអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តគាំទ្រការស្ដារ និងអភិរក្សរយៈពេលវែងនៃប្រាសាទព្រះវិហារ
កម្ពុជាអំពាវនាវឱ្យគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបន្តគាំទ្រការស្ដារ និងអភិរក្សរយៈពេលវែងនៃប្រាសាទព្រះវិហារ តាមដានស្ថានភាព និងធានាការចូលទៅកាន់តំបន់នោះដោយសុវត្ថិភាព និងគ្មានការរំខាន សម្រាប់អ្នកជំនាញអភិរក្ស ក្រុមឆ្លើយតបបន្ទាន់ និងសហគមន៍មូលដ្ឋាន។
Cambodia calls on the World Heritage Committee to continue supporting the long-term restoration and conservation of Preah Vihear Temple, monitor the situation, and ensure safe and unhindered access to the site for conservation experts, emergency response teams, and local communities.
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
H.E. Neth Pheaktra, Minister of Information
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដាំកូនឈើ ២ម៉ឺនដើម លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងជំនឿសាសនា នៅខេត្តកំពត
(AKP កំពត) សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាំកូនឈើជានិមិត្តរូបចំនួន ២ម៉ឺនដើម ក្រោមប្រធានបទ “រួមគ្នាថែរក្សារុក្ខជាតិ ដើម្បីទេសចរណ៍ធម្មជាតិ បែបជំនឿសាសនា និងប្រពៃណី” នៅទីសក្ការៈវិមានឋានសួគ៌ ក្នុងគម្រោង យិន ផារ៉ាដាយ ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតជូនប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក ចូលជួបសម្តែងការគួរសម
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ --
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម លោក ណម តុង ប្រធានក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធើរីង ឯ.ក (THAutomotive Manufacturing Co., Ltd.) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។
TH Automotive Manufacturing Co., Ltd. គឺជាក្រុមហ៊ុនវិនិយោគលើវិស័យដំឡើងរថយន្តនៅកម្ពុជា និងជាដៃគូរបស់ក្រុមហ៊ុន GAC International Co., Ltd. ក្នុងការដំឡើងរថយន្តម៉ាកGAC ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។
រូបថត៖ គល់ រ៉េននី


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង-ថយចុះ ឆ្នាំ២០២៥) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម សុខ ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើភណ្ឌ និងជាប្រធានប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំនិងគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង-ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៥)» របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ចូលរួម ពិធីដង្ហែទៀនព្រះវស្សាព្រះរាជទ្រព្យព្រះករុណាជាម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តជិនវ័នសីមារាម(ហៅវត្តម៉ុង ចិន) ស្ថិតនៅភូមិគីឡូឡេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ របស់ក្រសួងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦--
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផល និងសមិទ្ធផលពាក់កណ្តាលអាណត្តិ (ខែសីហា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន) និងផែនការការងារសម្រាប់ឆ្នាំ២០២៧-២០២៨ ដើម្បីសម្រេចផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។
រូបថត៖ ខឹម សុវណ្ណារ៉ា


សកម្មភាពថ្នាក់ដឹកនាំ
លោក ប៉ែន បូណា៖ «ទាល់តែមានមនុស្សពូកែច្រើនទើបប្រទេសរីកចម្រើនខ្លាំង»
(ភ្នំពេញ)៖ «ដើម្បីកសាងប្រទេសមួយឱ្យរឹងមាំ និងរីកចម្រើនខ្លាំង ទាល់តែកសាងមូលធនមនុស្សខ្លាំងពូកែឱ្យបានច្រើន»។ នេះគឺជាការលើកឡើងរបស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាគណៈអធិបតីនិងជាវាគ្មិនក្នុងបាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុ រាត្រី និងលោកជំទាវ ប្រគល់ផ្ទះថ្មី២ខ្នង ជូនគ្រួសារមានជីវភាពខ្វះខាត ចំនួន២គ្រួសារ នៅស្រុកម៉ាឡៃ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ អញ្ជើញ ជាអធិបតីភាព ប្រគល់ផ្ទះថ្មី២ខ្នង និងបង្គន់អនាម័យ២ឈុត ជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាត នៅភូមិចាន់គិរី និងភូមិភ្នំកៅបី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ចុះចែកអំណោយស្បៀងអាហារជូនប្រជាពលរដ្ឋខ្វះខាត ៦២គ្រួសារ នៅស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក អែម សុខា អភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៦២គ្រួសារ រស់នៅក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តបន្ទាយមានជ័យ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងអង្គការ IOM ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យប្រតិភូអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដឹកនាំដោយ លោក Rayees Ahamad (M ) អ្នកសម្របសម្រួលគម្រោង ព្រមទាំងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ)។ ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅបន្ទប់របស់លោកស្រីអភិបាលរងខេត្ត។

