ព័ត៌មានក្នុងខេត្ត

លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន
សកម្មភាពថ្នាក់ដឹកនាំ
លទ្ធផលនៃដំណើរទស្សនកិច្ច និងការអញ្ជើញចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ២០២៦ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន
តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ និងចូលរួមក្នុងពិធី បើកសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំជាន់ខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត សកលក្រោមមូលបទ «ភាពជាដៃគូក្នុងក្របខ័ណ្ឌបញ្ញាសិប្បនិម្មិត ដើម្បីអនាគតត្រចះត្រចង់» នៅប្រទេសចិន ពីថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ និងគម្រោងថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ និងគម្រោងថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីភាព បេីកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ០០៨ សហវ.សរណ.អហក ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រ ថវិការាជធានី-ខេត្តឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៧ និងកិច្ចប្រជុំពិនិត្យថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការចូលរួមតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ពលរដ្ឋ ភៀសសឹកភូមិរង់ចាំ បញ្ជាក់ថា ពួកគាត់មិនមានការចំណាយថវិកាជាថ្នូរ ការដោះដូរ នឹងដីផ្ទះ ដូចការបង្ហោះតាមបណ្តាញសង្គមឡេីយ
សកម្មភាពថ្នាក់ដឹកនាំ
ពលរដ្ឋ ភៀសសឹកភូមិរង់ចាំ បញ្ជាក់ថា ពួកគាត់មិនមានការចំណាយថវិកាជាថ្នូរ ការដោះដូរ នឹងដីផ្ទះ ដូចការបង្ហោះតាមបណ្តាញសង្គមឡេីយ
ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គមចោទប្រកាន់មកលើអាជ្ញាធរខេត្ត ស្រុកនិងមូលដ្ឋានពាក់ព័ន្ធទៅនឹងការឃុបឃិតគ្នាយកលុយពីបងប្អូនជនភៀសសឹក ជាថ្នូរដូរជាមួយនឹងការទទួលបានដី ផ្ទះស្នាក់នៅ ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ដោយបន្តចោទប្រកាន់ទៀតថា ដីផ្ទះដែលជាប់ត្រូវកែងផ្លូវធំទុកលក់ឱ្យអ្នកចង់ប្តូរផ្ទះត្រូវចំណាយលុយ៤លាន ៥០ម៉ឺនរៀល។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មេភូមិសាមគ្គីបានស្បថមុខប្រជាពលរដ្ឋទាំងភូមិមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើង
សកម្មភាពថ្នាក់ដឹកនាំ
មេភូមិសាមគ្គីបានស្បថមុខប្រជាពលរដ្ឋទាំងភូមិមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើង
បន្ទាយមានជ័យ៖មេភូមិសាមគ្គីបានស្បថមុខប្រជាពលរដ្ឋទាំងភូមិមិនបានទទួលលុយមួយលានប្រាំសែនរៀលថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើងនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦នៅស្នាក់ការភូមិសាមគ្គី ដែលស្ថិតភូមិរង់ចាំស្ថិតភូមិរងចាំ ឃុំស្លរក្រាម ស្រុកស្វាយចេក។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចប្រជុំស្តីពីកិច្ចសហការសម្របសម្រួលដល់ក្រុមការងារបច្ចេកទេស និងទីប្រឹក្សាដោះស្រាយផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម នៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងពង្រឹងការតភ្ជាប់ភាពធន់ និងអាកាសធាតុ

បន្ទាយមានជ័យ៖ ឯកឧត្តម គឹម វណ្ណា អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីកិច្ចសហការសម្របសម្រួលដល់ក្រុមការងារបច្ចេកទេ និងទីប្រឹក្សាដោះស្រាយផលប៉ះពាល់ផ្នែកបរិស្ថាន និងសង្គម នៃក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស សម្រាប់គម្រោងពង្រឹងការតភ្ជាប់ភាពធន់ និងអាកាសធាតុ ត្រូវបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំ (ខ) សាលាខេត្ត ។ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសផងដែរ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យវឌ្ឍនភាពនៃការងារជួសជុល និងកែលម្អផ្លូវឡើងវិញ ស្ថិតក្នុងគម្រោងគ្រប់គ្រង និងរំដោះទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្តបន្ទាយមានជ័យ ចុះពិនិត្យវឌ្ឍនភាពនៃការងារជួសជុល និងកែលម្អផ្លូវឡើងវិញ ស្ថិតក្នុងគម្រោងគ្រប់គ្រង និងរំដោះទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពនៃការងារជួសជុល និងកែលម្អផ្លូវឡើងវិញ ស្ថិតក្នុងគម្រោងគ្រប់គ្រង និងរំដោះទឹកកខ្វក់ក្នុងក្រុងសិរីសោភ័ណ ដើម្បីធានាបាននូវសោភ័ណភាពក្រុង និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានយ៉ាងដិតដល់នូវគុណភាព បច្ចេកទេស និងវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនម៉ៅការ ធ្វើយ៉ាងណាឱ្យការសាងសង់ជួសជុលឡើងវិញនេះ ស្របតាមស្តង់ដារបច្ចេកទេស និងបញ្ចប់ទៅតាមផែនការដែលបានកំណត់។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ពលរដ្ឋជនភៀសសឹក បានបន្តចាប់ឆ្នោតរេីសក្បាលដី និងផ្ទះទៅស្នាក់នៅជម្រកបណ្តោះអាសន្ន។
សកម្មភាពថ្នាក់ដឹកនាំ
ពលរដ្ឋជនភៀសសឹក បានបន្តចាប់ឆ្នោតរេីសក្បាលដី និងផ្ទះទៅស្នាក់នៅជម្រកបណ្តោះអាសន្ន។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តរៀបចំពិធីចាប់ឆ្នោតរេីសក្បាលដី ជូនដល់បងប្អូនជនភៀសសឹកចំនួន ១ភូមិបន្ថែមទៀត គឺភូមិបន្ទាយមានរិទ្ធ ចំនួន ១០៧គ្រួសារ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
មេភូមិសាមគ្គីបានអោយស្បត់មុខប្រជាពលរដ្ឋថាមិនបានទទួលលុយមួយលានប្រាំសែនរៀលថ្នូរអោយផ្ទៈ១ខ្នង នៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើង
សកម្មភាពថ្នាក់ដឹកនាំ
មេភូមិសាមគ្គីបានអោយស្បត់មុខប្រជាពលរដ្ឋថាមិនបានទទួលលុយមួយលានប្រាំសែនរៀលថ្នូរអោយផ្ទៈ១ខ្នង នៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើង
ឯកឧត្តម គន់ គីម មានប្រសាសន៍ថា៖ ព័ត៌មានបានផ្សព្វផ្សាយចោទប្រកាន់លោក ជា សយ មេភូមិសាមគ្គី ថាយកលុយពីប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធជាជនពិការ ជាថ្នូរអោយផ្ទៈ១ខ្នងចំនួន ១.៥០០.០០០រៀល ដើម្បីអោយមេភូមិបកស្រាយអោយបានច្បាស់ជូនប្រជាពលរដ្ឋបានដឹងតើការពិតឬយ៉ាងណា។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំការងារគន្លឹះចំនួន ៤ ចំណុច ដល់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ទេព អស្នារិទ្ធ ណែនាំការងារគន្លឹះចំនួន ៤ ចំណុច ដល់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
រសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសការងារនៅមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្តល់ការណែនាំលើការងារសំខាន់ៗចំនួន ៤ ចំណុច ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដើម្បីពង្រឹងការងារគ្រប់គ្រងសាធារណៈមតិ និងការប្រឆាំងព័ត៌មានក្លែងក្លាយ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្តម ពៅ ផនសំណាង ចុះពិនិត្យការងារនៅស្ថានីយវិទ្យុជាតិ FM 94 MHz ខេត្តបន្ទាយមានជ័យ និងណែនាំឱ្យដោះស្រាយបញ្ហាបច្ចេកទេសជាបន្ទាន់
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ពៅ ផនសំណាង ចុះពិនិត្យការងារនៅស្ថានីយវិទ្យុជាតិ FM 94 MHz ខេត្តបន្ទាយមានជ័យ និងណែនាំឱ្យដោះស្រាយបញ្ហាបច្ចេកទេសជាបន្ទាន់
នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្តម ពៅ ផនសំណាង អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន ទទួលបន្ទុកជួយការងារមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាពការងារដោយផ្ទាល់ នៅស្ថានីយវិទ្យុជាតិ FM 94 MHz ខេត្តបន្ទាយមានជ័យ ព្រមទាំងបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលជាមួយមន្ត្រីរាជការដែលកំពុងបម្រើការងារនៅទីនោះ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចប្រជុំពិនិត្យ និងសម្រេចលើការស្នើសុំបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣កន្លែង ក្នុងខេត្តបន្ទាយមានជ័យ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យ និងសម្រេចលើការស្នើសុំបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣កន្លែង ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើករណីស្នើសុំបង្កើតសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣កន្លែង ពីសំណាក់តំណាងប្រជាពលរដ្ឋក្នុងខេត្ត។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនៅសាលប្រជុំ(ខ) សាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក ពាក់ព័ន្ធ និងតំណាងសហគមន៍មូលដ្ឋានផងដែរ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្ត និងការបើកផ្តល់ប្រាក់ឧបត្ថម្ភពីកម្មវិធីអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ជូនគ្រួសារភៀសសឹក នៅខេត្តបន្ទាយមានជ័យ
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្ត និងការបើកផ្តល់ប្រាក់ឧបត្ថម្ភពីកម្មវិធីអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ជូនគ្រួសារភៀសសឹក នៅខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នេះ មូលនិធិជាតិជំនួយសង្គម បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្ត និងការបើកផ្តល់ប្រាក់ឧបត្ថម្ភពីកម្មវិធីអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ជូនគ្រួសារភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម គង់ កន្នារតន៍ នាយកខុទ្ទកាល័យឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម និងលោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក ជួរ រតនៈ អគ្គនាយករងនៃមូលនិធិជាតិជំនួយសង្គម ប្រតិភូអមដំណើរ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន នាសាលប្រជុំក្រុមប្រឹក្សាខេត្ត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
កិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី និងរម៉កដឹកអ្នកដំណើរ ដើម្បីគាំទ្រដល់ការអនុវត្តរបបគាំពារសង្គម
សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី និងរម៉កដឹកអ្នកដំណើរ ដើម្បីគាំទ្រដល់ការអនុវត្តរបបគាំពារសង្គម
បន្ទាយមានជ័យ៖ នាថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយក្រសួងផែនការ រៀបចំកិច្ចប្រជុំពិភាក្សា និងសម្របសម្រួលការបំពេញស្ថិតិកង់បី ឬរ៉ឺម៉កដឹកអ្នកដំណើរ ដែលបានចុះឈ្មោះ និងមិនទាន់បានចុះឈ្មោះក្នុងប្រព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមបណ្តាក្រុង-ស្រុកទូទាំងខេត្ត។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការសម្របសម្រួលពី លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងដឹកនាំដោយ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំមន្ទីរផែនការខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត តំណាងរដ្ឋបាលក្រុង ស្រុកទាំង៩ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត