ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

វីដេអូ
(វីដេអូ)អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំវេទិកាអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងការបង្ការទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់
(បន្ទាយមានជ័យ)៖ ដើម្បីពង្រឹងការយល់ដឹង និងទប់ស្កាត់បញ្ហាប្រឈមផ្សេងៗដែលកើតចេញពីការធ្វើចំណាកស្រុក ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ បានរួមគ្នារៀបចំវេទិកាអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «ហានិភ័យ និងការបង្ការ ទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់»។
ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ។ ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ប្រតិភូក្រសួង លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុក និងអធិការដ្ឋាននគរបាលក្រុង-ស្រុកជាប់ព្រំដែនផងដែរ ។


ទេសចរណ៍
ភ្នំជញ្ជាំង គឺជាតំបន់រមណីយដ្ឋានធម្មជាតិ វប្បធម៌ និងជាតំបន់បេតិកភណ្ឌធម្មជាតិមួយ ដែលស្ថិតនៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
នៅលើភ្នំនេះ យើងអាចមើលឃើញទិដ្ឋភាពក្រុងសិរីសោភ័ណទាំងមូល ព្រមទាំងទេសភាពវាលស្រែចម្ការដ៏ខៀវស្រងាត់ត្រជាក់ភ្នែក ភ្នំនេះមានល្អាងល្ខោន ល្អាងបោះឈូង ល្អាងក្រម៉ា ល្អាងប្រចៀវជាដើម កាលពីមុនធ្លាប់មានទឹកធ្លាក់លើភ្នំខួបប្រាំងខួបវស្សា(ឥលូវមានតិចនៅរដូវប្រាំង)។ ប្រជាជននៅទីនោះមានអបិយជំនឿថា ដោយកាលពីមុនអ្នកស្រុកនៅទីនោះធ្លាប់បានខ្ចីចាន(បារមី)និងមានសម្លេងភ្លេងពិណពាទ្យ រៀងរាល់ថ្ងៃសីល ចេញពីល្អាងភ្នំ។
សូមបញ្ជាក់ផងដែរថានៅទីនោះមានវត្តភ្នំជញ្ជាំងដែលជាកន្លែងជាទីគោរពបូជាដល់ព្រះពុទ្ធសាសនា។ភ្នំជញ្ជាំងមានទីតាំងស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យចម្ងាយ៤គីឡូម៉ែត្រពីសាលាខេត្ត។


បរិស្ថាន
អភិបាលរងខេត្ត ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ លូរំដោះទឹកភ្លៀង និងបណ្ដាញទឹកកខ្វក់ និងបានជំរុញដល់ក្រុមការងារទឹកកខ្វក់-ទឹកភ្លៀងបានកំពុងជួសជុលឡើងវិញ
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ លូរំដោះទឹកភ្លៀង និងបណ្ដាញទឹកកខ្វក់ និងបានជំរុញដល់ក្រុមការងារទឹកកខ្វក់-ទឹកភ្លៀងបានកំពុងជួសជុលឡើងវិញ ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦


វីដេអូ
កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ
ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យុត ស្វីនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិង លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដើម្បីពិនិត្យលើបច្ចុប្បន្នភាព លទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ «ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍»។


សកម្មភាពថ្នាក់ដឹកនាំ
លេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និង ក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ ព្រហ ទី ២៧ ខែ សីហា ឆ្នាំ២០២៧។


សុខាភិបាល
កិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបន្ទាយមានជ័យ ស្តីពីបច្ចុប្បន្នភាព ផលសម្រេច និងការអនុវត្តផែនការយុទ្ធសាស្ត្រ «ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍»
នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យុត ស្វីនី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិង លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ដើម្បីពិនិត្យលើបច្ចុប្បន្នភាព លទ្ធផលនៃការឆ្លើយតបនឹងមេរោគអេដស៍ក្នុងខេត្ត និងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រ «ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរាលដាលជំងឺអេដស៍»។


ការអភិវឌ្ឍ
សិក្ខាសាលាស្ដីពីយន្តការ និងលំហូរនៃការកំណត់អត្តសញ្ញាណរាយការណ៍ បញ្ជូន និងគ្រប់គ្រងករណីកុមារនៅថ្នាក់ក្រោមជាតិ
លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីយន្តការ និងលំហូរនៃការកំណត់អត្តសញ្ញាណរាយការណ៍ បញ្ជូន និងគ្រប់គ្រងករណីកុមារនៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួមពីលោក លោកស្រី អភិបាល.អភិបាលរងក្រុង នគរបាលក្រុង ប្រធាន.អនុប្រធានមន្ទីរ ការិយាល័យពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានសង្កាត់ ហ្នឹងអង្គការដៃគូអភិវឌ្ឍន៍ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំការិយាល័យមជ្ឈមណ្ឌលសំចតប៉ោយប៉ែត និងស្តារនីតិសម្បទា (PTRC) អគារថ្មី ក្នុងក្រុងប៉ោយប៉ែត។


វីដេអូ
កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង ក្នុងខេត្តបន្ទាយមានជ័យ។
រសៀលថ្ងៃពុធ ១៣កើត ខែ ស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ខ.ប.ជ)ខេត្ត អញ្ជេីញចូលរួមកិច្ចប្រជុំ ពិភាក្សា ស្តីពី ការគ្រប់គ្រង់លំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋកម្ពុជា និងជនបរទេស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានការចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ កងកម្លាំងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អភិបាលក្រុង-ស្រុកទាំង៩ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ


អប់រំ និងកីឡា
ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដ៏សិក្សានុសិស្សនៃសាលាបណ្ដុះបណ្ដាលផ្នត់គំនិត និងភាសា ក្នុងក្រុងសិរីសោភ័ណ
ពិធីប្រគល់លីខិតសរសើរសម្រាប់គ្រូនិងសិស្សឆ្នើម លិខិតបញ្ជាក់ការសិក្សាគ្រប់កម្រិត២០២៥-២០២៦


វីដេអូ
ឧត្តមសេនីយ៍ឯក លឹម តុងហួត : គ្រឿងញៀនចាប់បានគឺត្រូវដុតបំផ្លាញចោល
ខេត្តកោះកុង: នៅល្ងាចថ្ងៃអាទិត្យ ១០កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វរិទ្ធ អគ្គលេខាធិការ និង លោកជំទាវ ឈី រ៉ា អភិបាលខេត្ត នៅសាលាខេត្តកោះកុង មានជំនួបពិភាក្សាការងាររវាងក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមការងាររបស់រដ្ឋបាលខេត្តកោះកុងដឹកនាំដោយ លោក អ៊ូច ទូច នាយករដ្ឋបាល ដើម្បីបន្តការងាររៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងការដុតបំផ្លាញនូវវត្ថុតាងជាសាធាតុញៀនដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦


សកម្មភាពថ្នាក់ដឹកនាំ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដឹកនាំគណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្នុងព្រះបរមរាជវាំង មុននឹងប្រារព្ធរៀបចំកម្មវិធីបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ) អញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្តីពី ការគ្រប់គ្រង់លំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋកម្ពុជា និងជនបរទេស ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជេីញដឹកនាំកិច្ចប្រជុំ ពិភាក្សា ស្តីពី ការគ្រប់គ្រង់លំហូរឆ្លងកាត់ព្រំដែនខុសច្បាប់ របស់ពលរដ្ឋកម្ពុជា និងជនបរទេស ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ។ កិច្ចប្រជុំ នេះក៏មានការចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ប្រតិភូក្រសួងមហាផ្ទៃ កងកម្លាំងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អភិបាលក្រុង-ស្រុកទាំង៩ ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សន្និសីទ ISC-2 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាព្រឹត្តិការណ៍ការទូតសភាដ៏ធំដែលទាក់ទាញអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២០០នាក់
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៦នេះ បានចាត់ទុកវត្តមានអ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួនជាង ២០០រូបនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)ថាជាគឺជាកាតាលីករដ៏សំខាន់ក្នុងការបំប្លែងព្រឹត្តិការណ៍ការទូតសភានៅកម្ពុជា ឱ្យទៅជាសារនយោបាយ និងសេដ្ឋកិច្ចឆ្លុះបញ្ចាំងទៅកាន់ពិភពលោក ព្រមទាំងផ្សព្វផ្សាយស្តីពីកិច្ចប្រជុំ ISC-2 ឱ្យលេចធ្លោលើឆាកអន្តរជាតិ។

