ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

បទយកការណ៍
ស្នាមញញឹមប្រជាពលរដ្ឋនៅអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ
ស្នាមញញឹមប្រជាពលរដ្ឋនៅអង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ


វីដេអូ
(វីដេអូ)រដ្ឋបាលក្រុងសិរីសោភ័ណ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង នៅក្នុងសង្កាត់ទាំង៧ ត្រូវបានបញ្ចប់ ដោយជោគជ័យ
រដ្ឋបាលក្រុងសិរីសោភ័ណ បានការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង នៅក្នុងសង្កាត់ទាំង៧ ត្រូវបានបញ្ចប់ ប្រកបដោយបរិយាកាសស្និតស្នាល ដេីម្បីប្រមូលព័ត៌មាន ក៏ដូចជារាល់សំណូមពរ បញ្ហាប្រឈមនៅមូលដ្ឋាន ធ្វេីការដោះស្រាយនៅចំពោះមុខ ព្រមទាំងបានធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជានីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតីភាព ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។


វីដេអូ
(វីដេអូ)កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ...
នៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងកើតសួនតេជោឈ្នះឈ្នះ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គង់ មករា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ


បរិស្ថាន
ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត»ក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អ្នកភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ បានរួមគ្នាប្រែជម្រកបណ្តោះអាសន្ន ទៅជាលំនៅដ្ឋានបៃតង ដែលពោរពេញដោយដំណាំរួមផ្សំចម្រុះជុំវិញផ្ទះ។
ភូមិរង់ចាំ ប្រែមុខមាត់ថ្មីជាលំនៅដ្ឋានបៃតង តាមរយៈយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត»
ភូមិរង់ចាំ ស្ថិតនៅក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បាន និងកំពុងបង្ហាញរូបរាងថ្មីយ៉ាងស្រស់បំព្រង ដោយបានផ្លាស់ប្តូរទិដ្ឋភាពពីភូមិដ្ឋានដែលមានជម្រកបណ្តោះអាសន្ន ទៅជាលំនៅដ្ឋានបៃតងប្រកបដោយសោភ័ណភាព និងបរិស្ថានល្អប្រសើរ។ ការប្រែប្រួលដ៏វិជ្ជមាននេះ កើតចេញពីស្មារតីសាមគ្គីភាព និងការចូលរួមយ៉ាងសកម្មរបស់អ្នកភូមិ នៅក្នុងយុទ្ធនាការ «ផ្ទះស្អាត ភូមិស្អាត» ក្រោមការជ្រោមជ្រែង និងគាំទ្រយ៉ាងយកចិត្តទុកដាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


បទយកការណ៍
ចលនាប្រកួតប្រជែង «ផ្ទះស្អាត ភូមិស្អាត នៃភូមិរង់ចាំ»
លោកស្រី សុន សំណាង ផ្ទះលេខ ១០២៤ ផ្លូវលេខ ៨ នៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានស្នាដៃ និងការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ រៀបចំសណ្ដាប់ធ្នាប់ ថែរក្សាអនាម័យបរិស្ថាន ជំរុញការដាំដំណាំលម្អ និងការធ្វើកសិកម្មចម្រុះ បង្កើនប្រាក់ចំណូលប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនរហូតទទួលបាន «ចំណាត់ថ្នាក់បណ្តោះអាសន្នផ្ទះស្អាត» សម្រាប់ខែទី១ វគ្គទី១ ក្នុងចលនាប្រកួតប្រជែង «ផ្ទះស្អាត ភូមិស្អាត នៃភូមិរង់ចាំ»។ ការខិតខំប្រឹងប្រែង និងគំនិតច្នៃប្រឌិតនេះ មិនត្រឹមតែលើកកម្ពស់សោភ័ណភាព និងជីវភាពគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតគំរូដ៍ល្អប្រសើរសម្រាប់សហគមន៍ទាំងមូល។


អប់រំ និងកីឡា
ស្មារតីរបស់កុមារា កុមារី និងសិស្សានុសិស្សនៅ «ភូមិរង់ចាំ» ពិតជាគួរឱ្យកោតសរសើរ និងជានិមិត្តរូបនៃក្តីសង្ឃឹមដ៏ភ្លឺស្វាង!
«ទំពាំងស្នងឫស្សី» នៅភូមិរង់ចាំ៖ សកម្មភាពឆ្លើយតបនឹងការលះបង់
ការសិក្សាដើម្បីអនាគត។


អប់រំ និងកីឡា
រដ្ឋមន្ត្រីក្រសួងអប់រំ៖ កម្ពុជាបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ក្នុងវិស័យកីឡា
ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ) បានគូសបញ្ជាក់ពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអនុវត្តក្រមថ្មី២០២៧ របស់ WADA ឱ្យបានគត់មត់ និងការបន្តពង្រឹងការអប់រំកាយ និងកីឡា បង្កើតនូវប្រព័ន្ធអេកូឡូស៊ីសុចរិតភាពកីឡាសកល ដោយបន្តប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងប្រឆាំងសារធាតុហាមឃាត់ ដូចដែលបានណែនាំដោយស្ថាប័នប្រឆាំងសារធាតុហាមឃាត់ពាក់ព័ន្ធ ឆ្ពោះទៅការប្រកួតកីឡាស្អាតស្អំ និងលេងដោយស្មោះត្រង់ (Fair Play)។


បទយកការណ៍
ការវាយប្រហារមិនរើសមុខ៖ នៅពេលយោធាថៃអះអាងថា «វាយប្រហារតែលើគោលដៅយោធា» មិនស្របនឹងផលវិបាកដែលបានកើតឡើងនៅលើដីជាក់ស្តែង ចេញពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់ខ្លួនឡើយ
ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦–យោធាថៃបានអះអាងជាបន្តបន្ទាប់ថា ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងកម្ពុជាត្រូវបានធ្វើឡើងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងផ្តោតតែលើគោលដៅយោធាប៉ុណ្ណោះ ដោយគោរពគោលការណ៍ភាពចាំបាច់ និងសមាមាត្រ។ ប៉ុន្តែការអះអាងមួយមិនអាចក្លាយជាការពិតដោយសារតែវាត្រូវបាននិយាយម្តងហើយម្តងទៀតនោះទេ។ វាត្រូវតែផ្ទៀងផ្ទាត់ជាមួយនឹងអង្គហេតុ ភស្តុតាង ប្រភេទអាវុធដែលបានប្រើ ទីតាំងដែលត្រូវបានវាយប្រហារ និងផលប៉ះពាល់ជាក់ស្តែងទៅលើជនស៊ីវិល។ នេះជាការគូសបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំគណបក្សស្រុកចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពយុវជនឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៧
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុត ង៉ុយ ប្រធានគណៈកម្មាធិការគណបក្សស្រុក បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពរបស់យុវជនគណបក្ស ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧។


សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំស្រុកភ្នំស្រុក ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋដែលមានជំងឺ
ខេត្តបន្ទាយមានជ័យ៖ លោក សិញ ឈិញ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ចំរើន ដាណេ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក បានដឹកនាំក្រុមការងារ អមដំណើរដោយលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលស្រុក ចុះសួរសុខទុក្ខលោកស្រី ជាស សាធាន ដែលកំពុងមានបញ្ហាសុខភាព និងរស់នៅភូមិកណ្តាលកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារអតីតយុទ្ធជន ចុះអធិការកិច្ចស្ថានភាពជាក់ស្តែងរបស់អតីតយុទ្ធជននៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ឆុំ ឆាន ប្រធានក្រុមការងារអធិការកិច្ច អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ហៅកាត់ (អ.ន.ក.) ស្រុកមង្គលបូរី បានអមដំណើរក្រុមការងារអតីតយុទ្ធជនខេត្ត ចុះធ្វើអធិការកិច្ច និងពិនិត្យស្ថានភាពជាក់ស្តែងរបស់អតីតយុទ្ធជនតាមខ្នងផ្ទះ នៅក្នុងឃុំចំនួន៤ នៃស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកមង្គលបូរី បើកសំណុំឯកសារស្នើដេញថ្លៃគម្រោងជួសជុលផ្លូវ ៤ខ្សែ និងដាក់លូ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកមង្គលបូរី បានរៀបចំកិច្ចប្រជុំបើកសំណុំឯកសារស្នើដេញថ្លៃ គម្រោងជួសជុលគ្រឹះផ្លូវ និងផ្លូវចាក់បេតុងចំនួន ៤ខ្សែ ស្ថិតនៅក្នុងឃុំតាឡំ ឃុំឫស្សីក្រោក និងឃុំបន្ទាយនាង ព្រមទាំងគម្រោងដាក់លូជ្រុងទោលមួយកន្លែង ស្ថិតនៅក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងសិរីសោភ័ណ ប្រារព្ធវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងអាណត្តិទី៤
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលក្រុងសិរីសោភ័ណ បានប្រារព្ធពិធីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦ នៅសាលាបឋមសិក្សា ហ៊ុន សែន សុភី។

