ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
មន្ត្រីស្រុកស្វាយចេក ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងគ្រាអាសន្ន
បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោកស្រី និត សោភ័ណ អភិបាលរងស្រុក និងលោក គី ចិត្រា នាយករងរដ្ឋបាល បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការណែនាំ និងបង្ហាញអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រក្នុងគ្រាអាសន្ន សម្រាប់អ្នកផ្តល់សេវា។


សកម្មភាពអាជ្ញាធរ
សង្កាត់អូរជ្រៅ បើកកិច្ចប្រជុំរៀបចំតម្រូវការគម្រោងសកម្មភាពអាទិភាព សម្រាប់ឆ្នាំ២០២៧-២០២៩
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ គណៈកម្មាធិការកសាងផែនការ និងថវិកាសង្កាត់អូរជ្រៅ បានបើកកិច្ចប្រជុំស្តីពីការរៀបចំតារាង ១.១គ ស្តីពីតម្រូវការគម្រោងសកម្មភាពអាទិភាពរបស់រដ្ឋបាលសង្កាត់អូរជ្រៅ សម្រាប់អនុវត្តក្នុងឆ្នាំ២០២៧-២០២៩។


សកម្មភាពអាជ្ញាធរ
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យការងារតាមវិស័យ
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារតាមវិស័យនីមួយៗ ព្រមទាំងពិនិត្យលើអនុសាសន៍ និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ នៅស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក សុខ ពេញណន អភិបាលរងស្រុក តំណាងលោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ បែបបទ និងបរិបទនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ សារាចរស្តីពីធ្លាគម្លាតអគារ និងលិខិតអនុញ្ញាតសាងសង់ក្រោមសមត្ថកិច្ចអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋ ១០ភូមិ នៅឃុំភ្នំដី ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ី រីហាំង អភិបាលរងស្រុកភ្នំស្រុក តំណាងលោកស្រី ចំរើន ដាណេ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ជូនប្រជាពលរដ្ឋចំនួន ១០ភូមិ នៅឃុំភ្នំដី ស្រុកភ្នំស្រុក។


សកម្មភាពអាជ្ញាធរ
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ដោយលែងកូនត្រីរាប់ពាន់ក្បាល និងជំរុញការអភិរក្សធនធានជលផល
បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ក្នុងគោលដៅបំផុសស្មារតី និងលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីតម្លៃនៃធនធានធម្មជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកអូរជ្រៅ បានរៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ដោយបាននាំយកកូនត្រីចម្រុះរាប់ពាន់ក្បាលទៅលែងចូលក្នុងអាងទឹកកន្សែង កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកព្រះនេត្រព្រះ ប្រគល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៤ភូមិ នៅឃុំព្រះនេត្រព្រះ
ព្រះនេត្រព្រះ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក សួន សុម៉ៅ អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញចូលរួមប្រគល់ វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋចំនួន ៤ភូមិ នៅក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៦
ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុងសិរីសោភ័ណ និងលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញចូលរួមក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដឹកនាំសហការីចុះសួរសុខទុក្ខ លោកស្នងការរងម្នាក់ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំស្នងការរង និង មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក៨០៧, ៨១៥, ៨៩១ និង ៩១១ ជាច្រើននាក់ បានចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


សកម្មភាពអាជ្ញាធរ
លោក សារ៉ាយ ពេត អភិបាលរងស្រុក តំណាងអភិបាលស្រុក ចូលរួមកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពីការប្រើប្រាស់ FMIS និង FMIS ជំនាន់ថ្មី
នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ លោក សារ៉ាយ ពេត អភិបាលរងស្រុក តំណាងលោកស្រី ចំរើន ដាណេ អភិបាល នៃគណៈអភិបាលស្រុក អមដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមក្នុង កម្មវិធីបញ្ជ្រាបការយល់ដឹង ស្តីពីការប្រើប្រាស់មុខងារ FMIS និង FMIS ជំនាន់ថ្មី ដែលរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។


សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល អញ្ជើញចូលរួមពិធីក្រុងពាលីសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាបែន
នៅព្រឹកថ្ងៃពុធ ១៤ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរងទទួលបន្ទុកជំនួយការដឹកនាំកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងជាប្រធានក្រុមការងារចុះជួយពង្រឹងស្រុកស្វាយចេក តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម ពិធីក្រុងពាលីសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំតាបែន ចំនួន ១ខ្នង។


សកម្មភាពអាជ្ញាធរ
ពិធីសម្ពោធបន្ទប់ប្រឹក្សាយោបល់ផ្លូវចិត្តជូនជនភៀសសឹកនៅភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ «បន្ទប់ប្រឹក្សាយោបល់ផ្លូវចិត្តដល់ជនភៀសសឹក» ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកជំទាវ ខូវ សាង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.ន) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម.ន និងដោយមានការអញ្ជើញចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ចុះការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅមណ្ឌលប្រឡងបាក់ឌុប
សិរីសោភ័ណ៖ នៅថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៥:០០នាទីព្រឹក កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ សហការជាមួយកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន១០នាក់ ប្រើប្រាស់រថយន្ត ០១គ្រឿង និងម៉ូតូ ០៤គ្រឿង ដឹកនាំរួមដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមណ្ឌលប្រឡងទុតិយភូមិ វិទ្យាល័យ ហ៊ុន សែន ខ្លាកូន។

