ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាត់តំណាងចុះសួរសុខទុក្ខមន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺ
ដោយមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរបស់កងកម្លាំង នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាង គឺលោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៥០០,០០០រៀល (ប្រាំសែនរៀល) ព្រមទាំងគ្រឿងឧបភោគបរិភោគ ជូនលោកស្រីវរសេនីយ៍ទោ លុយ លក្ខិណា នាយរងការិយាល័យសុខាភិបាល ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកព្រះនេត្រព្រះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៤
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក កែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញជាអធិបតីក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ អាណត្តិទី៤ ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំពិភាក្សាកំណត់ចំណីផ្លូវបុរាណក្នុងស្រុកភ្នំស្រុក
នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ហី រីហាំង អភិបាលរងស្រុកភ្នំស្រុក តំណាងលោកស្រី ចំរើន ដាណេ អភិបាលស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងកំណត់ចំណីផ្លូវបុរាណ នៅភូមិត្រពាំងថ្មកណ្តាល និងភូមិត្រពាំងថ្មជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលរងស្រុកព្រះនេត្រព្រះ អញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្រ និងប័ណ្ណសរសើរដល់សិក្ខាកាម និងសិស្សឆ្នើម
នាព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក សួន សុម៉ៅ អភិបាលរងស្រុក តំណាងលោក ហឿន វីរៈ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាម ដែលបានបញ្ចប់ការសិក្សាជំនាញ កសិកម្ម ជំនាន់ទី១ ទី២ និងទី៣ និងជំនាញ ភាសាអង់គ្លេស ជំនាន់ទី៥ ព្រមទាំងប្រគល់ប័ណ្ណសរសើរជូនសិស្សឆ្នើមផ្នែកភាសាអង់គ្លេស។


សកម្មភាពអាជ្ញាធរ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ និងការងារសំខាន់ៗ
នៅវេលាម៉ោង ០៨:០០នាទី ព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការសន្តិសុខ និងការងារសំខាន់ៗ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង (Video Conference) នៅសាលប្រជុំតូច ជាន់ទី៣ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងសិរីសោភ័ណ បើកកិច្ចប្រជុំបន្ទាន់ ជំរុញមន្ត្រីជំនាញពន្លឿន ការចុះបញ្ជីដីធ្លីសេសសល់ នៅសង្កាត់ព្រះពន្លា
ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងដើម្បីធានាដល់ការការពារសិទ្ធិកាន់កាប់អចលនទ្រព្យស្របច្បាប់ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានកោះប្រជុំបន្ទាន់ចង្អៀតមួយ ជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យវឌ្ឍនភាព និងជំរុញការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលនៅសេសសល់ក្នុងសង្កាត់ព្រះពន្លាឱ្យឆាប់ទទួលបានជោគជ័យ។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បន្តជំរុញការផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅស្រុកភ្នំស្រុក
លោក យឹម សំណាង អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ដល់បុគ្គលិកអប់រំនៅមូលដ្ឋានគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យជនបរទេសស្នាក់នៅ ចំនួន១១ទីតាំង រកឃើញជនបរទេសសរុប១០៤នាក់
នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចុះអនុវត្តការងាររដ្ឋបាល នៅតាមបណ្តាសង្កាត់នានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត សរុបចំនួន១១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១០៤នាក់ ក្នុងនោះមានស្រី ៣១នាក់។


សកម្មភាពអាជ្ញាធរ
អភិបាលក្រុងសិរីសោភ័ណ ដឹកនាំក្រុមការងារចុះធ្វើអនាម័យ និងសម្អាតសោភ័ណភាពតាមដងផ្លូវ
នាព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ និងលោក ម៉ែន សោភ័ណ អភិបាលរងក្រុង បានដឹកនាំក្រុមការងារ ចុះអនុវត្តការងារអនាម័យ និងរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រសួងអភិវឌ្ឍន៍ជនបទ បូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៦ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកមង្គលបូរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅឃុំបន្ទាយនាង
នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកមង្គលបូរី អាណត្តិទី៤ បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក នៅសាលាឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកមង្គលបូរី រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាស្រុកមង្គលបូរី អាណត្តិទី៤ បានរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក នៅឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក ពិន សេងហាប់ តំណាងលោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុកមង្គលបូរី និងលោក កែវ តារារស្មី អភិបាលនៃគណៈអភិបាលស្រុក។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលក្រុងសិរីសោភ័ណ រៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពីសិក្ខាសាលាផ្សព្វផ្សាយវីដេអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាក្រុងសិរីសោភ័ណ បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ស្តីពី សិក្ខាសាលាផ្សព្វផ្សាយវីដេអូណែនាំស្តីពីប្រព័ន្ធតាមដានថវិការដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាពលោក ស្រេង សុផល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ។

