ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនិងនាំយកថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល ទៅប្រគល់ជូនគ្រួសារសពលោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនិងនាំយកថវិកាទៅប្រគល់ជូនគ្រួសារសព លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពដោយសារជំងឺប្រចាំកាយកាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២


សកម្មភាពថ្នាក់ដឹកនាំ
សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី២ នៅវត្តទួលលក្ខរស្មីមានជ័យ (ទួលពង្រ) ក្រុងប៉ោយប៉ែត
នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុវណ្ណ សុភា ឯកឧត្តម គ្រី សំណាង និងឯកឧត្តម ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រមទាំងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ នៅវត្តទួលលក្ខរស្មីមានជ័យ (ទួលពង្រ) ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ញ៉ែម មរកត ដឹកនាំក្រុមការងារ និង Miss World Cambodia 2026 ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនហាងលក់មាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារសកម្មភាពជនពិការ ក្រសួងកិច្ចការនារី បានដឹកនាំក្រុមការងារ អមដំណើរដោយកញ្ញា អ៊ិន លក្ខិណា Miss World Cambodia 2026 លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានចុះទស្សនកិច្ចសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិរង់ចាំ៥ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី ដាក់បទបញ្ជាក់ដល់គ្រប់រដ្ឋបាលក្រុង-ស្រុក ត្រៀមកងកម្លាំង ប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីចេញអន្តរាគមន៍ ជម្លៀសបងប្អូនពលរដ្ឋ ចេញពីតំបន់ប្រឈមនូវការជន់លិច
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង អធិការនគរបាលក្រុង បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅតាមដងស្ទឹងសិរីសោភ័ណ នៅសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល និងសង្កាត់ព្រះពន្លា ។


សកម្មភាពថ្នាក់ដឹកនាំ
មេបញ្ជាការរង នាយសេនាធិការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ
នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង នាយសេនាធិការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួម កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី តាមប្រព័ន្ធអនឡាញ Zoom។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំគណៈអភិបាលខេត្ត លោកស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយករដ្ឋបាលខេត្ត មន្ទីរអង្គភាព ពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញZoom នៅបន្ទប់ប្រជុំ Video Conference សាលាខេត្ត ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកជំទាវ ឈុត ដាលីន អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ និងកិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ឈុត ដាលីន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុង កិច្ចប្រជុំសាមញ្ញលើកទី២៧ ប្រចាំខែកញ្ញា និងកិច្ចប្រជុំប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ របស់ គ.ក.ស.ក ខេត្ត អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលត្រូវបានអាជ្ញាធរជម្លៀសពីមាត់ស្ទឹងសិរីសោភ័ណ មកកាន់ទីទួលសុវត្ថិភាព។
បន្ទាយមានជ័យ ៖ នៅវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណេីរដោយឯកឧត្តម ទ្រី ស្រ៊ាង សមាជិកក្រុមប្រឹក្សាខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងចៅសង្កាត់ព្រះពន្លា អញ្ជេីញចុះសួរសុខទុក្ខបងប្អូនពលរដ្ឋ ចំនួន១១គ្រួសារ ដែលត្រូវបានអាជ្ញាធរជម្លៀសពីមាត់ស្ទឹងសិរីសោភ័ណ ខណៈទឹកស្ទឹងបន្តកេីនឡេីងដោយសារជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា មកកាន់ទីតួលសុវត្ថិភាព មកពីភូមិព្រៃឬស្សី ចំនួន៨គ្រូសារ និងភូមិក្បាលស្ពាន ចំនួន៣គ្រួសារ។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ (PSMET) ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារកន្លងមក ព្រមទាំងកំណត់ទិសដៅបន្ត ក្នុងការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីទឹកដីខេត្តបន្ទាយមានជ័យ។
បន្ទាយមានជ័យ៖ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារពិសេសថ្នាក់ខេត្ត សម្រាប់លុបបំបាត់ជំងឺគ្រុនចាញ់ (PSMET) ប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៦ ដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារកន្លងមក ព្រមទាំងកំណត់ទិសដៅបន្ត ក្នុងការឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីទឹកដីខេត្តបន្ទាយមានជ័យ។
ពិធីនេះបានប្រារព្ធឡើងនៅសាល (ខ) សាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងក្រុង ស្រុក និងមន្ត្រីជំនាញបច្ចេកទេស ។


សកម្មភាពថ្នាក់ដឹកនាំ
លោកអភិបាលរងខេត្ត បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសមាជិក អ.ន.ក ដែលបានទទួលមរណៈភាពនាពេលកន្លងមក ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងឯកឧត្ដម អ៊ុ រាត្រី ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដែលបានទទួលមរណៈភាពនាពេលកន្លងមកចំនួន ២គ្រួសារ នៅស្រុកព្រះនេព្រះ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកអភិបាលរងខេត្ត ដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសមាជិក អ.ន.ក ដែលបានទទួលមរណៈភាពនាពេលកន្លងមក ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ លោក ឃ្លោក នួយ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងឯកឧត្ដម អ៊ុំ រាត្រី ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណសង្គ្រោះជូនដល់គ្រួសារសមាជិក សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដែលបានទទួលមរណៈភាពនាពេលកន្លងមកចំនួន ៣គ្រួសារ នៅស្រុកមង្គលបូរី និងចំនួន ៣គ្រួសារទៀត ស្ថិតក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ក្នុងខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកាទក្រហមកម្ពុជាខេត្ត អញ្ជើញ ចូលរួមជាអធិបតី ក្នុងទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោកសង្គ្រោះបឋម ២០២៦
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកាទក្រហមកម្ពុជាខេត្ត អញ្ជើញ ចូលរួមជាអធិបតី ក្នុងទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោកសង្គ្រោះបឋម ២០២៦ ក្រោមប្រធានបទ «វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា» ក្រោមអធិបតីភាពឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

