ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សន្តិសុខសង្គម
មុខសញ្ញាឆ្លងខេត្តនាំយកគ្រឿងញៀនមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែតត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនធ្វើការបង្រ្កាបបាន
អនុវត្តតាមបទយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦កម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនបានធ្វើបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យប្រុស ស្រី ជាមុខសញ្ញាឆ្លងខេត្តនាំយកគ្រឿងញៀនមកធ្វើចរាចរណ៍នៅក្នុងក្រុងប៉ោយប៉ែតបានចំនួន៧នាក់ក្នុងកិច្ចប្រតិបត្តិការនេះផងដែរ ដឹកនាំ និងបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ធិន ស៉ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងដោយមានការរាយការណ៍ពីភ្ញាក់ងារសម្ងាត់បានចុះបង្រ្កាបបទល្មើស ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចបន្ទប់ជួល ដែលស្ថិតនៅភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលបន្ទប់ជួល១ទីតាំង នៅក្រុងប៉ោយប៉ែត រកឃើញមនុស្ស៤នាក់ និងសម្ភារមួយចំនួនសង្ស័យពាក់ព័ន្ធនឹងបទល្មើស Online Scams
នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រោមការសម្របសម្រូលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលនៅជួល១កន្លែង មាន៣បន្ទប់ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញមានជនជាតិខ្មែរចំនួន ៤នាក់ស្រី២នាក់ និងសម្ភារៈសង្ស័យមួយចំនួនពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ១១នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីសន្និធិអាវុធសម្រាប់ប្រហារផ្សេងៗ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលព័ត៌មានថាក្រុមដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើស នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងភូមិសាស្រ្តក្រុងប៉ោយប៉ែត បានមកសំងំលាក់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែង ដែលមានទីតាំងស្ថិតក្នុង ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប៉ុនប៉ងលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានទទួលបណ្តឹងរាយការណ៍របស់ឈ្មោះ គយ ម៉េងហូរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ (តំណាងក្រុមហ៊ុនប៉ាងណាគ្រី) ស្តីពីករណីប៉ុនប៉ងលួច ដែលប្រព្រឹត្តកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្រុមហ៊ុនប៉ាងណាគ្រី ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ


សន្តិសុខសង្គម
ជនសង្ស័យជាជនជាតិថៃ ចំនួន០៣នាក់ ត្រូវបានកម្លាំងរបស់ការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់
អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ថាមានអ្នកកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀន ពេលទទួលបានព័ត៌មានភ្លាម កម្លាំងយើងកំណត់គោលដៅ ឃ្លាំមើលរហូតឈានដល់ការចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនសង្ស័យជនជាតិថៃបានចំនួន០២នាក់ នៅចំណុចផ្លូវសាធារណៈ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំងទៀត នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន៤៣នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams នោះទេ
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រោមការសម្របសម្រូលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំង នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។


សន្តិសុខសង្គម
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះល្បាតរក្សាសន្តិសុខ ទប់ស្កាត់ និងបង្រ្កាបទល្មើសផ្សេងៗ
នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះល្បាតរក្សាសន្តិសុខ ទប់ស្កាត់ និងបង្រ្កាបទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងភូមិសាស្រ្តក្រុង


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ): នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈួង ប៊ុនហ៊ាង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ស្តីពីករណីបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ បន្ទាយមានជ័យ1AC-8341 កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
អាវុធហត្ថបន្ទាយមានជ័យ បញ្ជូនមនុស្ស១៣នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច និងទទួលផលចោរកម្ម
យ៉ាងហោចណាស់មានមនុស្សប្រុសស្រី១៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅតុលាការ ក្រោយរកឃើញពួកគេជាប់ពាក់ព័ន្ធអំពើប្លន់ ,កាប់អាវុធខុសច្បាប់ និងទទួលផលចោរកម្ម ក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...។


សន្តិសុខសង្គម
ក្មេងទំនើងចំនួន៣នាក់ នាំមកសាកសួរករណីជិះម៉ូតូធាក់ម៉ូតូកូនសិស្សចេញពីសាលារៀន ស្ថិតនៅសង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ
អនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុី ឌី អធិការ នគរបាលក្រុងសិរីសោភ័ណ បាននាំខ្លួនក្មេងទំនើងចំនួន៣នាក់ មកសួនាំករណីជិះម៉ូតូធាក់ម៉ូតូកូនសិស្សចេញពីសាលារៀនមួយកន្លែងក្នុងក្រុងសិរីសោភ័ណ ដោយមូលហេតុ ម៉ូតូជនរងគ្រោះឡើងវ៉ាជេងម៉ូតូរបស់ខ្លួន និងមានសំលេងប្រែនៗ ។


សន្តិសុខសង្គម
ជនសង្ស័យប្រុសស្រី ចំនួន២នាក់ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់
នៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី ធិន សុិនដេត ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនសង្ស័យប្រុសស្រីជាជនជាតិឥណ្ឌូណេស៊ីបានចំនួន២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំនុច បុរីដួងចាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សន្តិសុខសង្គម
មន្ត្រីជាន់ខ្ពស់មហាផ្ទៃ ជំរុញឱ្យរួមគ្នាបង្កើតមូលដ្ឋានគ្មានបទល្មើស
បន្ទាយមានជ័យ ៖ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានជំរុញឱ្យកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានខេត្តបន្ទាយមានជ័យ បន្តសហការគ្នាបង្ក្រាបបទល្មើសឱ្យបានជាប្រចាំ «ដូចភ្លៀងរលឹម» ក្នុងទិសដៅឈានទៅលុបបំបាត់បទល្មើសទាំងស្រុង និងធានាអត្រាបង្ក្រាបឱ្យបានលើសពី ៨០%។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ០២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

