ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។


ការអភិវឌ្ឍ
កិច្ចសន្ទនាតុកាហ្វេយេនឌ័រ៖ «លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអប់រំ និងស្រាវជ្រាវកសិកម្ម»
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ចាន់ ផលលឿន លោកជំទាវ យ៉ើ អាស៊ីគីន និងលោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម៖ ស្មារតីរឹងមាំរបស់ពលរដ្ឋភៀសសឹក គឺជាក្តីសង្ឃឹមក្នុងការកសាងជីវភាពឡើងវិញ
បន្ទាប់ពីឆ្លងកាត់ស្ថានភាពលំបាកដោយសារការភៀសសឹកពីសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើបូរណ ភាពទឹកដីកម្ពុជា ប្រជាពលរដ្ឋនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កំពុងបង្ហាញឱ្យឃើញពីស្មារតីអត់ធ្មត់ និងភាពរឹងមាំតាមរយៈការខិតខំរៀបចំទីជម្រក កសាងជីវភាព និងបន្តប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពរបស់ខ្លួន ទោះបីស្ថិតក្នុងបរិបទដែលនៅតែមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តបន្ទាយមានជ័យ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺជាចំណងដៃដ៏មានតម្លៃសម្រាប់បម្រើប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍមូលដ្ឋាន
ការកែលម្អ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន ជាពិសេសផ្លូវថ្នល់ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺជាកត្តាសំខាន់មួយក្នុងការលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើរ ស្របតាមទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង ផ្លូវបេតុងមួយខ្សែមានប្រវែងជាង ២០០ម៉ែត្រ នៅក្នុងភូមិណាំតៅ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយ មានជ័យ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមូលដ្ឋាន។


សកម្មភាពអាជ្ញាធរ
ពន្ធនាគារខេត្តបន្ទាយមានជ័យ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងការគ្រប់គ្រងដឹកនាំ នៅពន្ធនាគារខេត្តបន្ទាយមានជ័យ
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៉ីផាន ប្រធានពន្ធនាគារ បានទទួលស្វាគមន៍ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សែម ស៉ីណង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ទទួលបន្ទុកពន្ធនាគារខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងមន្ត្រីចំនួន ០១រូប(ប្រុស) បានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពការងារពន្ធនាគារ និងស្ថានភាពជនជាប់ឃុំទាំងប្រាំអគារ ។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារ១ខ្នង និងសមិទ្ធផលនានានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគារ១ខ្នង ធ្វើអំពីបេតុងប្រក់ក្បឿង មានក្រឡាផ្ទៃសរុប ១៩៤៤ម៉ែត្រការ៉េ មានបណ្តោយ៣៦ ទទឹង១៨ម៉ែត្រ កម្ពស់៣ជាន់ ស្មើ១៦បន្ទប់ និងសមិទ្ធផលនានានៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
បណ្ណកម្មសិទ្ធិចំនួន ៨,៩៨៧ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅភូមិចំនួន៦ ក្នុងឃុំចង្ហា ស្រុកអូរជ្រៅ
បណ្ណកម្មសិទ្ធិ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨,៩៨៧ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋដែលមានលំនៅឋាន និងកាន់កាប់អចលនវត្ថុស្ថិតក្នុងភូមិចំនួន៦ នៃឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងផ្តល់ភាពស្របច្បាប់ដល់ការកាន់កាប់ និងប្រើប្រាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ព្រមទាំងរួមចំណែកកាត់បន្ថយ និងបញ្ចប់វិវាទដីធ្លីនៅមូលដ្ឋាន។


បរិស្ថាន
ក្រសួងបរិស្ថាននិងUNDP ប្តេជ្ញារួមគ្នាពង្រឹងពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង និងរឹងមាំក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា
ក្រសួងបរិស្ថាន បានរៀបចំកិច្ចសន្ទនាភាពជាដៃគូរវាងក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍនន៍សហប្រជាជាតិនៅកម្ពុជា (UNDP) នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។ វេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការអនុវត្តសសរស្តម្ភយុទ្ធសាស្ត្រការទូតបរិស្ថាន ដែលផ្តោតលើរបៀបវារៈសំខាន់ៗដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។


សេចក្តីជូនដំណឹង
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចប់សុពលភាពបណ្ណសារព័ត៌មានរបស់លោក ព្រាប ផាន្នី អ្នកយកព័ត៌មាននៃអង្គភាពគេហទំព័រ
អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ចេញសេចក្ដីជូនដំណឹងស្ដីពីការបញ្ចប់សុពលភាពបណ្ណសារព័ត៌មានរបស់លោក ព្រាប ផាន្នី អ្នកយកព័ត៌មាននៃអង្គភាពគេហទំព័រ


វីដេអូ
បទយកការណ៍៖ រួមគ្នាការពារជីវិត ក្រុមគ្រួសារ និងសហគមន៍ពីជំងឺគ្រុនឈាម
បទយកការណ៍៖ រួមគ្នាការពារជីវិត ក្រុមគ្រួសារ និងសហគមន៍ពីជំងឺគ្រុនឈាម


សុខាភិបាល
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ «កិច្ចប្រជុំបច្ចេកទេសជាប្រចាំពេលព្រឹកមិនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ តែជាពេលវេលាដ៏សំខាន់មួយ
«កិច្ចប្រជុំបច្ចេកទេសជាប្រចាំពេលព្រឹកមិនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ តែជាពេលវេលាដ៏សំខាន់មួយដើម្បីធានាបាននូវ៖
- និរន្តរភាពនៃការថែទាំសង្រ្គោះព្យាបាល
- ការពារកុំឱ្យមានការខ្វះចន្លោះ
- ដោះស្រាយបញ្ហា និង
- ចាប់ផ្តើមការងារប្រចាំថ្ងៃ ជាមួយនឹងគោលដៅរួមគឺ ដើម្បីផ្តល់ការសង្រ្គោះព្យាបាលដ៏ល្អបំផុតដែលអាចធ្វេីបានជូនដល់អ្នកជំងឺរបស់យើង»។
នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយមិនជូនដំណឹងជាមុន។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ផាន់ រតនៈ អគ្គនាយករង អន្តោប្រវេសន៍រួមនឹងប្រតិភូក្រសួងការងារ អញ្ជើញចូលរួមការជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ ក្រុមការងារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយ ឯកឧត្តម ផាន់រតនៈ អគ្គនាយករង អន្តោប្រវេសន៍ រួមនឹងប្រតិភូក្រសួងការងារ អញ្ជើញចូលរួមការជួបសម្ដែងការគួសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ ខ សាលាខេត្ត ថ្ងៃទី៣១ ខែសីហាឆ្នាំ២០២៦ ៕


សន្តិសុខសង្គម
រដ្ឋបាលខេត្តកោះកុងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនមនុស្ស ជាង៣០នាក់ ពាក់ព័ន្ធនឹង Online Scam ខណៈដែលក្រុមឧក្រិដ្ឋជនបានបំបែកជាក្រុមតូចៗ
តាមរបាយការណ៍ដែលលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ទទួលបានពីសមត្ថកិច្ចជំនាញរដ្ឋបាលខេត្តកោះកុង សមត្ថកិច្ចស្រុកគិរីសាគរ ចុះប្រតិបត្តិការលើទីតាំងសង្ស័យមានសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកាលពីថ្ងៃទី២៩ និងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៣៤ នាក់ ក្នុងនោះរួមមាន ជនជាតិចិន ៣៣ នាក់ (ស្ត្រីជនជាតិចិន ០៣ នាក់ និងស្ត្រីជនជាតិខ្មែរ ០១ នាក់)។

