ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
ពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានរៀបចំពិធីបិទដំណើរការចុះតាមដានត្រួតពិនិត្យនិងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋានតិចកាពប៉ុស្តិ៍នគរបាលរដ្ឋបាលតំណាងលោកឧត្តមសេនីយ៍ទោមាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនិងលោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការស្ដីទី តំណាងលោកឧត្តមសេនីយ៍ត្រីសឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកនាយការិយាល័យកិច្ចការប៉ុស្តិ៍ លោក លោកស្រី អធិការអធិការរង ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំង៦៧ ផងដែរ ៕


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ដើម្បីស្ដាប់ការបង្ហាញអំពី «គម្រោងឆ្លើយតបគ្រោះវិបត្តិ និងស្ដារឡើងវិញសម្រាប់ជនភៀសសឹក»
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ដើម្បីស្ដាប់ការបង្ហាញអំពី «គម្រោងឆ្លើយតបគ្រោះវិបត្តិ និងស្ដារឡើងវិញសម្រាប់ជនភៀសសឹក» ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។
នៅព្រឹកថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំ (ខ) សាលាខេត្តបន្ទាយមានជ័យ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ណង វុទ្ធី នាយករដ្ឋបាលសាលាខេត្ត តំណាងរដ្ឋបាលស្រុកស្វាយចេក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។


សកម្មភាពថ្នាក់ដឹកនាំ
អភិបាលរងខេត្ត អនុញ្ញាតឲ្យអង្គការ IJM ពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យប្រតិភូនៃអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ)។ ជំនួបនេះត្រូវបានរៀបចំឡើងនៅក្នុងបន្ទប់ប្រជុំរបស់លោកស្រីអភិបាលរងខេត្ត។


នយោបាយ
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យតំបន់ព្រំដែនកម្ពុជា ទីដែលទាហានថៃ រំលោភកំពុងកាន់កាប់ខុសច្បាប់ និងជួបក្រុមអ្នកសង្កេតការណ៍អាស៊ាននៅបន្ទាយមានជ័យ
នាយឧត្តមសេនីយ៍ តាន់ស្រ៉ីដាតុ សេរីហាជីម៉ាលេករ៉ាសាក់ ប៊ីនស៊ុយឡាយម៉ាន អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ខេត្តបន្ទាយមានជ័យ និងបានជួបសំណេះសំណាល ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំការនៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦។


កសិកម្ម
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនពលរដ្ឋនៅស្រុកម៉ាឡៃ ក្រោយចប់វេទិកាសាធារណៈ
មិនទុកឱ្យប្រជាពលរដ្ឋរង់ចាំយូរឡើយ ភ្លាមៗបន្ទាប់ពីបានទទួលសំណូមពរផ្ទាល់ពីបងប្អូនប្រជាកសិករក្នុងវេទិកា សាធារណៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វពាហនៈនារដូវវស្សាភ្លាមៗ ដើម្បីធានាដល់សុខភាពសត្វ និងការពារសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។


សកម្មភាពអាជ្ញាធរ
ខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងវាយតម្លៃសមត្ថភាព (RPL) ដោយឥតគិតថ្លៃ ជូនអតីតពលករ និងជនភៀសសឹក ក្នុងស្រុកស្វាយចេក
ឱកាសការងារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតពលករ និងប្រជាពលរដ្ឋជនភៀសសឹក បានឈានមកដល់ដល់មូលដ្ឋានហើយ។ នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ នេះ វេទិកាចុះផ្សព្វផ្សាយស្តីពី «ការជ្រើសរើសសិស្សឱ្យចូលរៀនវគ្គបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1-1.5M) រយៈពេល ៤ខែ ដោយឥតគិតថ្លៃ និងការវាយតម្លៃតេស្តសមត្ថភាពទទួលស្គាល់ជំនាញពីមុន (RPL)» ត្រូវបានរៀបចំឡើងនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយមានបងប្អូនអតីតពលករ និងប្រជាពលរដ្ឋជនភៀសសឹកចូលរួមយ៉ាងកុះករ។


សកម្មភាពថ្នាក់ដឹកនាំ
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម)
AKP កំពង់ចាម ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦–
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតី ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។
រូបថត៖ គល់ រ៉េននី


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង៖ ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង ១ រសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា៖ បន្តចុះថ្លៃប្រេងសាំងធម្មតា ៣,៩៥០រៀល/លីត្រ ខណៈប្រេងម៉ាស៊ូត ៤,១០០រៀល/លីត្រ ចាប់អនុវត្តចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៤ កក្កដានេះ!


សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រគល់ថវិកា ១០០លានរៀល ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលកៀរគរតាមរយៈកម្មវិធីជិះកង់ រយៈពេល១ខែ ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»
ពិធីប្រគល់ថវិកានេះបានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដែលរៀបចំដោយគណៈគ្រប់គ្រងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប។
ថវិកាចំនួន ១០០លានរៀលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងកៀរគរដ៏សកម្មរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈកម្មវិធីជិះកង់រយៈពេលពេញ ១ខែមិថុនា ក្នុងអំឡុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្តីព្រាងបទបង្ហាញ ស្តីពីសមិទ្ធផលការងារសម្រេចបាន ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃ អង្គារ ទី៧ ខែកក្កដាឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលសេចក្តីព្រាងបទបង្ហាញ អំពីសមិទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងឆមាសទី១ ឆ្នាំ២០២៦


គ្រោះធម្មជាតិ
ព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាសខេត្តបន្ទាយមានជ័យ
កម្រិតភ្លៀង តិច
ចាប់ពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
សីតុណ្ហភាព ២៧ °C-៣៨ °C ខេត្តបន្ទាយមានជ័យ ទទួលឥទ្ធិពលពីខ្យល់មូសុងនិរតី។


វីដេអូ
កិច្ចប្រជុំ សាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ
ថ្ងៃទី០៦ កក្កដា ២០២៦ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណ:អភិបាលខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត តំណាងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង ស្រុក លោក លោកស្រីអភិបាល អភិបាលរងស្រុក ក្រុងទាំង ៩ ។


វីដេអូ
⚠️ ប្រយ័ត្ន! ការបន្លំជាបុគ្គលិកធនាគារ (Bank Impersonation Scam) 🏦❌
តើលោកអ្នកធ្លាប់ទទួលបានសារតាម Telegram ឬបណ្តាញសង្គម ពីអ្នកដែលអះអាងថាជា «បុគ្គលិកធនាគារ» ហើយប្រាប់ថាគណនីរបស់អ្នកមានបញ្ហាដែរឬទេ?
សូមកុំចាញ់បោកឱ្យសោះ! ជនខិលខូចកំពុងប្រើប្រាស់ល្បិចកលទាំងនេះ ដើម្បីបន្លំសុំលេខ OTP, Password ឬផ្ញើ Link ក្លែងក្លាយដើម្បីលួចចូលគណនីវេរលុយរបស់អ្នក។

