ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ៖ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តរួមគ្នាយកចិត្តទុកដាក់លើកិច្ចការពារកុមារ ដើម្បីធានាសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព
គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវតែបន្តរួមគ្នាយកចិត្តទុកដាក់ និងបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ បន្ថែមទៀត ក្នុងការការពារ និងគាំទ្រដល់កុមាររងគ្រោះ និងងាយរង គ្រោះ ដើម្បីធានាថា ពួកគេទទួលបាននូវកិច្ចការពារគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ និងបទដ្ឋានបច្ចេកទេស។


សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករ និងតាមដានតម្លៃទីផ្សារស្រូវនៅស្រុកភ្នំស្រុក
លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរដោយលោកស្រី ចំរើន ដាណេ អភិបាលស្រុកភ្នំស្រុក បានចុះពិនិត្យមើលការប្រមូលផលស្រូវរបស់ប្រជាកសិករនៅថ្ងៃនេះតម្លៃស្រូវ OM ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ក្នុង១គីឡូតម្លៃ ៨២០រៀល នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់តំណាងជួបសំណេះសំណាលជាមួយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្នុងឱកាសចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាព
ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង៩ ចូលជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)។


សកម្មភាពអាជ្ញាធរ
ប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចុះត្រួតពិនិត្យស្ថានភាព និងកន្លែងដកហូតសេរីភាពក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ
ប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានអញ្ជើញចុះត្រួតពិនិត្យកន្លែងដកហូតសេរីភាព ស្ថានភាពទូទៅ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពរស់នៅ សុខភាព អនាម័យ និងការអនុវត្តសិទ្ធិរបស់ជនជាប់ឃុំ។


សកម្មភាពអាជ្ញាធរ
អង្គការទស្សនៈពិភពលោកអន្តរជាតិ រៀបចំវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំស្តីពី «កម្មវិធីគ្រួសាររីករាយ» នៅខេត្តបន្ទាយមានជ័យ
អង្គការទស្សនៈពិភពលោកអន្តរជាតិ បានរៀបចំវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ ស្តីពី «កម្មវិធីគ្រួសាររីករាយ» ដើម្បីពិនិត្យ និងចែករំលែកបទពិសោធន៍ពីការអនុវត្តកម្មវិធី ព្រមទាំងពិភាក្សាអំពីលទ្ធផល និងបញ្ហាប្រឈមនានា ក្នុងការលើកកម្ពស់សុខុមាលភាពគ្រួសារ ស្ត្រី និងកុមារ។


សកម្មភាពអាជ្ញាធរ
ពលរដ្ឋភូមិបឹងវែង ទទួលបានទឹកស្អាតប្រើប្រាស់ បន្ទាប់ពីគម្រោងតបណ្តាញទឹកស្អាតរយៈពេលជិត១ឆ្នាំ
ប្រជាពលរដ្ឋរស់នៅភូមិបឹងវែង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលអត្ថប្រយោជន៍ពីការតបណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បន្ទាប់ពីដំណើរការអនុវត្តគម្រោងអស់រយៈពេលជិត១ឆ្នាំ ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន អង្គការទស្សនៈពិភពលោកអន្តរជាតិ-កម្ពុជា និងដៃគូពាក់ព័ន្ធ។


សកម្មភាពអាជ្ញាធរ
ពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនសិស្សានុសិស្សខ្មែរឥស្លាម នៅក្រុងសិរីសោភ័ណ
លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងបណ្ណសរសើរជូនដល់សិស្សានុសិស្សខ្មែរឥស្លាមប្រចាំឆ្នាំ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តបន្ទាយមានជ័យ៖ បណ្ណកម្មសិទ្ធិដីធ្លីជាសិទ្ធិស្របច្បាប់ពេញលេញ និងជាបង្អែកសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ប្រជាពលរដ្ឋ
«បណ្ណកម្មសិទ្ធិដីធ្លី» មិនមែនគ្រាន់តែជាក្រដាសផ្លូវការមួយសន្លឹកសម្រាប់បញ្ជាក់អំពីកម្ម សិទ្ធិលើអចលនវត្ថុនោះទេ ប៉ុន្តែជាសិទ្ធិស្របច្បាប់ពេញលេញ ជាខែលការពារទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ និងជាទ្រព្យសកម្មដ៏មានតម្លៃដែលអាចយកទៅប្រើប្រាស់ជាមូលដ្ឋានសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០២៥ បណ្ណ ជូនប្រជាពលរដ្ឋនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកស្វាយចេក នាំយកអំណោយចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុត ង៉ុយ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក និងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារឧបត្ថម្ភ ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនចំនួន ២ទីតាំង ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលជួបក្រុមការងារ គ.ជ.ប.ទ ក្នុងឱកាសចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាព
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងក្រុមការងារ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ព្រះរាជអាជ្ញារង ចុះអធិការកិច្ចនៅពន្ធនាគារខេត្តបន្ទាយមានជ័យ
លោក សេង ផានិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តំណាងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំសហការីចំនួន ៦រូប ក្នុងនោះមានស្ត្រី ៣រូប អញ្ជើញចុះអធិការកិច្ចត្រួតពិនិត្យនៅពន្ធនាគារខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារ អ.ន.ក នាំយកថវិកាបេឡាមរណសង្គ្រោះ ៨លានរៀល ជូនគ្រួសារសពចំនួន ២គ្រួសារ
នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ចេ ពីចិត្ត និងក្រុមការងារ អ.ន.ក ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ បាននាំយកថវិកាបេឡាមរណសង្គ្រោះសរុបចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិក អ.ន.ក ចំនួន ២គ្រួសារ ដែលបានទទួលមរណភាពនាពេលកន្លងមក។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ ចែកសម្ភារៈសិក្សា និងកង់ជូនសិស្សានុសិស្សនៅស្រុកស្វាយចេក
នៅថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយអង្គការ ហាកា បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកសម្ភារៈសិក្សា និងកង់ ជូនដល់សិស្សានុសិស្សនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

