ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលស្រុកស្វាយចេក ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពឈរជើងនៅខ្សែបន្ទាត់ព្រំដែន
កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុត ង៉ុយ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក អមដំណើរដោយសមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងពង្រឹងស្មារតីកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ចំនួន ២ទីតាំង ក្នុងភូមិសាស្ត្រស្រុកស្វាយចេក។


អប់រំ និងកីឡា
ពិធីប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរជូនដល់សិស្សានុសិស្សខ្មែរឥស្លាម នៅក្រុងសិរីសោភ័ណ
លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងចែកបណ្ណសរសើរជូនដល់សិស្សានុសិស្សខ្មែរឥស្លាមប្រចាំឆ្នាំ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
អភិបាលខេត្តបន្ទាយមានជ័យ៖ បណ្ណកម្មសិទ្ធិដីធ្លីជាសិទ្ធិស្របច្បាប់ពេញលេញ និងជាបង្អែកសេដ្ឋកិច្ចដ៏រឹងមាំសម្រាប់ប្រជាពលរដ្ឋ
«បណ្ណកម្មសិទ្ធិដីធ្លី» មិនមែនគ្រាន់តែជាក្រដាសផ្លូវការមួយសន្លឹកសម្រាប់បញ្ជាក់អំពីកម្ម សិទ្ធិលើអចលនវត្ថុនោះទេ ប៉ុន្តែជាសិទ្ធិស្របច្បាប់ពេញលេញ ជាខែលការពារទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ និងជាទ្រព្យសកម្មដ៏មានតម្លៃដែលអាចយកទៅប្រើប្រាស់ជាមូលដ្ឋានសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃ គណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦ ០២៥ បណ្ណ ជូនប្រជាពលរដ្ឋនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកស្វាយចេក នាំយកអំណោយចុះសួរសុខទុក្ខកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ លោក ស៊ុត ង៉ុយ អភិបាលនៃគណៈអភិបាលស្រុកស្វាយចេក រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក និងសហការី បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសម្ភារឧបត្ថម្ភ ជូនដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែនចំនួន ២ទីតាំង ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តបន្ទាយមានជ័យជំរុញការយល់ដឹងពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ ដើម្បីបង្ការការជួញដូរមនុស្ស
លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហានិភ័យនៃការធ្វើចំណាកស្រុក ដោយចាត់ទុកថា ការធ្វើចំណាកស្រុកដោយខ្វះព័ត៌មានត្រឹមត្រូវ និងមិនមានសុវត្ថិភាព អាចធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងការកេងប្រវ័ញ្ច ការរំលោភសិទ្ធិ និងអំពើជួញដូរមនុស្ស។


សកម្មភាពអាជ្ញាធរ
អភិបាលរងខេត្តបន្ទាយមានជ័យ ទទួលជួបក្រុមការងារ គ.ជ.ប.ទ ក្នុងឱកាសចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាព
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក សុខ វិសិទ្ធ អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងក្រុមការងារ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ព្រះរាជអាជ្ញារង ចុះអធិការកិច្ចនៅពន្ធនាគារខេត្តបន្ទាយមានជ័យ
លោក សេង ផានិត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តំណាងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំសហការីចំនួន ៦រូប ក្នុងនោះមានស្ត្រី ៣រូប អញ្ជើញចុះអធិការកិច្ចត្រួតពិនិត្យនៅពន្ធនាគារខេត្តបន្ទាយមានជ័យ។


សកម្មភាពអាជ្ញាធរ
ក្រុមការងារ អ.ន.ក នាំយកថវិកាបេឡាមរណសង្គ្រោះ ៨លានរៀល ជូនគ្រួសារសពចំនួន ២គ្រួសារ
នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ចេ ពីចិត្ត និងក្រុមការងារ អ.ន.ក ក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ បាននាំយកថវិកាបេឡាមរណសង្គ្រោះសរុបចំនួន ៨,០០០,០០០រៀល (ប្រាំបីលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិក អ.ន.ក ចំនួន ២គ្រួសារ ដែលបានទទួលមរណភាពនាពេលកន្លងមក។


សិល្បៈនិងវប្បធម៌
កិច្ចជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំមន្ទីរធម្មការនិងសាសនាខេត្តនិងថ្នាក់ដឹកនាំគ្រឹស្ទបរិស័ទខេត្ត ស្រុក ក្រុង។
ទប់ស្កាត់ការរើសអើងសាសនា បង្កើនបរិយាកាសរស់នៅជាមួយគ្នា ដោយសុខសន្តិភាពរវាង សាសនានានា។


សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តបន្ទាយមានជ័យ រៀបចំវេទិកាអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងការបង្ការទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់
នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) អញ្ជើញជាអធិបតីភាព ក្នុងចំវេទិកាអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងការបង្ការទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ នៅសាលប្រជុំ (ខ) សាលាខេត្ត ។


សកម្មភាពថ្នាក់ដឹកនាំ
លោក លៀម សុដា ដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យមុខសញ្ញាអ្នកទទួលផល ដើម្បីគាំទ្រការអនុវត្ត “កម្មវិធីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ចគាំទ្រដល់ពលករខ្មែរអាយុច្រើនជាង ៤០ឆ្នាំ ត្រឡប់ពីប្រទេសថៃ” ដោយប្រើប្រាស់យន្តការគម្រោង LASED III
នៅថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៦ សាលប្រជុំ Video Conference សាលាខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាពិនិត្យមុខសញ្ញាអ្នកទទួលផល ដើម្បីគាំទ្រការអនុវត្ត “កម្មវិធីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ចគាំទ្រដល់ពលករខ្មែរអាយុច្រើនជាង ៤០ឆ្នាំ ត្រឡប់ពីប្រទេសថៃ” ដោយប្រើប្រាស់យន្តការគម្រោង LASED III ក្រោមអធិបតីភាព លោក លៀម សុដា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត។


សន្តិសុខសង្គម
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីទទួលផលចោរកម្មនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានការប្រមូលផ្តុំគ្នាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចស្ដង់អេតចាយមួយកន្លែងក្រោយផ្សាររ៉ា ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

