ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិវីដេអូ

សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ និងការពង្រឹងគុណភាព និងសុវត្ថិភាពសំណង់ នៅស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានសហការជាមួយរដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក សុខ ពេញណន អភិបាលរងស្រុក តំណាងលោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ បែបបទ និងបរិបទនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ សារាចរស្តីពីធ្លាគម្លាតអគារ និងលិខិតអនុញ្ញាតសាងសង់ក្រោមសមត្ថកិច្ចអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។


សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋ ១០ភូមិ នៅឃុំភ្នំដី ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក ហ៊ី រីហាំង អភិបាលរងស្រុកភ្នំស្រុក តំណាងលោកស្រី ចំរើន ដាណេ អភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ជូនប្រជាពលរដ្ឋចំនួន ១០ភូមិ នៅឃុំភ្នំដី ស្រុកភ្នំស្រុក។


សកម្មភាពថ្នាក់ដឹកនាំ
អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ចុះចែកអំណោយស្បៀងអាហារជូនប្រជាពលរដ្ឋខ្វះខាត ៦២គ្រួសារ នៅស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក អែម សុខា អភិបាលនៃគណៈអភិបាលស្រុកអូរជ្រៅ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកស្បៀងអាហារ ព្រមទាំងសម្ភារប្រើប្រាស់ ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៦២គ្រួសារ រស់នៅក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រីអភិបាលរងខេត្តបន្ទាយមានជ័យ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយតំណាងអង្គការ IOM ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអនុញ្ញាតឱ្យប្រតិភូអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដឹកនាំដោយ លោក Rayees Ahamad (M ) អ្នកសម្របសម្រួលគម្រោង ព្រមទាំងក្រុមការងារ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ)។ ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងនៅបន្ទប់របស់លោកស្រីអភិបាលរងខេត្ត។


សុខាភិបាល
ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពីសង្គ្រោះបឋមផ្លូវចិត្ត
ឆ្លងវគ្គបណ្ដុះបណ្ដាលស្ដីពីសង្គ្រោះបឋមផ្លូវចិត្តប្រគេនដល់ព្រះសង្ឃរយៈពេលបីថ្ងៃរួចមកនាល្ងាចថ្ងៃទី 12 ខែសីហាឆ្នាំ 2026 ត្រូវបានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាលនេះក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសេងសុមុនីរដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការនិងសាសនានិងព្រះមេគណខេត្តបន្ទាយមានជ័យទាំងពីរគណៈ គួរបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលនេះគឺមានការឧបត្ថម្ភដោយអង្គការយូនិសេសនិងអង្គការ TOP


វីដេអូ
រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់
បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះហត្ថលេខា លេីសំណេីរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ឱ្យមានភាពច្បាស់លាស់ ក្នុងការគ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាបម្រើសេវាជូនដល់ប្រជាពលរដ្ឋឱ្យមានលក្ខណៈកាន់តែល្អប្រសើរបន្ថែមទៀត។


វីដេអូ
(វីដេអូ)ឯកឧត្តមបណ្ឌិត សាន វិសាល និងគណៈប្រតិភូអមដំណើរបានអញ្ជើញចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារជួសជុលផ្លូវ ស្ពាន លូប្រអប់ និងផ្លាកឈ្មោះផ្លូវនៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) គណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត សាន វិសាល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារជួសជុលផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន១ខ្សែ ប្រវែង៣០០០ម៉ែត្រទទឹង៥ម៉ែត្រ កម្រាស់០,២ម៉ែត្រ សាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង១៥ម៉ែត្រ ទទឹង៨ម៉ែត្រ លូប្រអប់មុខពីរចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិអន្លង់ថ្លាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (គម្រោងលេខ DRR-NC-2024-No.038) ដែលទទួលការអនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ការចុះពិនិត្យនេះដោយមានការចូលរួមពីលោក សែត ចំរើន ប្រធានការិយាល័យផ្លូវ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតំណាងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ហ្នឹងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ប្រជាពលរដ្ឋ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦។


សកម្មភាពថ្នាក់ដឹកនាំ
លោកស្រី មុំ ពុទ្ធីតា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា របស់លេខាធិការដ្ឋាន គ.ខ.ប.ជ
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២៦ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់លេខាធិការដ្ឋាន ខេត្តបន្ទាយមានជ័យ (គ.ខ.ប.ជ) ។
ពិធីនេះធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ អភិបាលក្រុង-ស្រុក តំណាងអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត។


នយោបាយ
FEATURE អាស៊ាន បន្តយកចិត្តទុកដាក់ខ្ពស់ លើការសម្របសម្រួល ជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានរំលឹកថា ប្រទេសជាសមាជិកអាស៊ាន បានបន្តយកចិត្តទុកដាក់ខ្ពស់ លើការជួយសម្របសម្រួលបញ្ហា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ។


សកម្មភាពអាជ្ញាធរ
មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ រៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ដោយលែងកូនត្រីរាប់ពាន់ក្បាល និងជំរុញការអភិរក្សធនធានជលផល
បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ក្នុងគោលដៅបំផុសស្មារតី និងលើកកម្ពស់ការយល់ដឹងដល់សាធារណជនអំពីតម្លៃនៃធនធានធម្មជាតិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលស្រុកអូរជ្រៅ បានរៀបចំពិធីអបអរសាទរទិវាមច្ឆាជាតិ ១កក្កដា ដោយបាននាំយកកូនត្រីចម្រុះរាប់ពាន់ក្បាលទៅលែងចូលក្នុងអាងទឹកកន្សែង កាលពីព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ។


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅស្រុកមង្គលបូរី ចូលរួមថែទាំកសាងសមិទ្ធផលផ្លូវ ស្ពាន និងលូ ឱ្យបាននៅគង់វង្ស
បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម (គ.ល) រួមជាមួយគណៈប្រតិភូអន្តរក្រសួង បានអញ្ជើញចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦នេះ។


ពាណិជ្ជកម្ម
អបអរសាទរ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសអង់គ្លេសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងទៅកាន់ប្រទេសអង់គ្លេសតាមរយៈក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង បន្ទាប់ពីទទួលបានការគាំទ្របច្ចេកទេសពីរដ្ឋាភិបាលអង់គ្លេស។


សន្តិសុខសង្គម
កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះរដ្ឋបាល ៨ទីតាំង នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត រកឃើញជនបរទេស១៧នាក់
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះធ្វើរដ្ឋបាលចំនួន៨ទីតាំង នៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ដោយរកឃើញជនបរទេស១៧នាក់។

