ព័ត៌មានក្នុងខេត្ត

នាយកវិទ្យាល័យប​​ន្ទាយ​ស្រី​ បង្ហាញការគាំទ្រយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ​ជំហានទី២ ​ព្រមទាំងប្តេជ្ញាណែនាំសិស្សានុសិស្សជាប្រចាំ ​​​ឱ្យចេះប្រើប្រាស់បណ្តាញសង្គមដោយវៃឆ្លាត ​​​និ​​​ង​​ជ្រើសរើសតាមដានតែព័ត៌មានដែល​មា​ន​ប្រភ​ព​ច្បាស់លាស់​ពី​ស្ថាប័​ន​រដ្ឋ  ផលិតដោយ ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
វីដេអូ

នៅព្រឹកថ្ងៃពុធ១កើត ខែទុតិយាសាឍឆ្នាំមមី អដ្ឋស័កព.ស២៥៧០ត្រូវថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យបន្ទាយស្រី ស្រុកបន្ទាយស្រី ក្រោមអធិបតីភាព ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ដោយមានការចូលរួមពីលោកប្រធានមន្ទីរអប់រំ លោកអនុប្រធានមន្ទីរព័ត៌មាន អភិបាលរងស្រុក លោកប្រធានការិយាល័យអប់រំស្រុក លោកនាយក លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបទៀត
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាត់តាំងក្រុមការងារការិយាល័យសុខាភិបាលចុះពិនិត្យសុខភាព ជូនកម្លាំងនគរបាលជាតិដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ
សកម្មភាពអាជ្ញាធរ
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ចាត់តាំងក្រុមការងារការិយាល័យសុខាភិបាលចុះពិនិត្យសុខភាព ជូនកម្លាំងនគរបាលជាតិដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនជួរមុខ
បន្ទាយមានជ័យ: អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញបទបញ្ជាដល់លោកឧត្តមសេនីយ៍ត្រី ម៉ក់ ឧត្តម ស្នងការរងផែនការងារនគរបាលព្រំដែន និងលោកស្រី វរសេនីយ៍ទោ សែ វ៉ារី នាយការិយាល័យសុខាភិបាល ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យសុខភាព ជូនកងកម្លាំងនគរបាលជាតិ ដែលកំពុងប្រចាំការឈរជើងជួរមុខតាមបន្ទាន់ព្រំដែនកម្ពុជា-ថៃ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធមណ្ឌលសុខភាពម៉ាឡៃថ្មី ដើម្បីលើកកម្ពស់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធមណ្ឌលសុខភាពម៉ាឡៃថ្មី ដើម្បីលើកកម្ពស់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៦ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីរៀបចំរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ មណ្ឌលសុខភាពម៉ាឡៃថ្មី នាពេលខាងមុខនេះ។ ការចុះពិនិត្យនាពេលនេះ គឺដើម្បីធានាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាព និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជុំវិញទីតាំងប្រារព្ធពិធី ឱ្យមានភាពរលូន និងស័ក្តិសមទៅនឹងសមិទ្ធផលថ្មីដែលបម្រើឱ្យវិស័យសុខាភិបាលក្នុងតំបន់ព្រំដែនមួយនេះ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រើពេល៧ខែ កម្ទេចទីតាំងបទល្មើសអនឡាញស្កេមជាង២០០កន្លែង
សកម្មភាពថ្នាក់ដឹកនាំ
អាជ្ញាធរខេត្តបន្ទាយមានជ័យ ប្រើពេល៧ខែ កម្ទេចទីតាំងបទល្មើសអនឡាញស្កេមជាង២០០កន្លែង
រយៈពេល៧ខែនៃឆ្នាំ២០២៦ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវ និងបើកយុទ្ធនាការបង្ក្រាបយ៉ាងក្ដៅគគុក រហូតឈានដល់ការកម្ទេចទីតាំងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scams) ជាង ២០០កន្លែងនៅទូទាំងខេត្ត-ក្រុង...។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ទឹកស្អាតប្រែក្លាយជាទឹកស្អុយ! តើ«ក្រុមហ៊ុនអានកូ» ប្រុងទុកឱ្យពលរដ្ឋក្រុងប៉ោយប៉ែតវេទនាដល់ពេលណាទៀត?
បរិស្ថាន
ទឹកស្អាតប្រែក្លាយជាទឹកស្អុយ! តើ«ក្រុមហ៊ុនអានកូ» ប្រុងទុកឱ្យពលរដ្ឋក្រុងប៉ោយប៉ែតវេទនាដល់ពេលណាទៀត?
មិនមែនជាទំនិញ ដែលអាចជ្រើសរើសទិញ ឬមិនទិញ តែទឹកជាតម្រូវចាំបាច់មិនអាចខ្វះបាន សម្រាប់ជីវិតប្រចាំថ្ងៃ និងជាប់ពាក់ព័ន្ធផ្ទាល់ជាមួយសុខភាពរបស់ប្រជាពលរដ្ឋ។ ហេតុនេះ នៅពេលទឹកដែលត្រូវចាត់ទុកថា«ស្អាត»បែរជាមានពណ៌«ល្អក់ មានកករ និងក្លិនស្អុយ» រហូតប្រើប្រាស់មិនបាននោះ មិនមែនជាបញ្ហាតូចតាចដែលត្រូវមើលរំលងឡើយ...។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស អ.ស.ប. នឹងឃើញភាពលំបាក របស់ជនភៀសសឹកកម្ពុជា
នយោបាយ
សម្តេចតេជោ ៖ អ្នករាយការណ៍ពិសេស អ.ស.ប. នឹងឃើញភាពលំបាក របស់ជនភៀសសឹកកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាសង្ឃឹមថា អ្នករាយការណ៍ពិសេស អ.ស.ប.ទទួលបន្ទុកស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា នឹងបានឃើញពីទិដ្ឋភាព ជាក់ស្តែងផ្ទាល់ភ្នែក ពីស្ថានភាពរស់នៅ របស់ជនភៀសសឹកកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានឈានរបស់ភាគីថៃ មកលើបូរណភាពទឹកដីកម្ពុជា ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
រដ្ឋបាលក្រុងប៉ោយប៉ែតចេញសេចក្តីបំភ្លឺព័ត៌មានដោយធ្វើការបដិសេដថា «អាជ្ញាធរថៃបានផ្តាច់ប្រព័ន្ធត្រយ៉ូទឹកនាំចូលប៉ោយប៉ែត ថ្ងៃនេះត្រូវបានអាជ្ញាធរថៃផ្តាច់ទឹកហើយ»
សេចក្តីជូនដំណឹង
រដ្ឋបាលក្រុងប៉ោយប៉ែតចេញសេចក្តីបំភ្លឺព័ត៌មានដោយធ្វើការបដិសេដថា «អាជ្ញាធរថៃបានផ្តាច់ប្រព័ន្ធត្រយ៉ូទឹកនាំចូលប៉ោយប៉ែត ថ្ងៃនេះត្រូវបានអាជ្ញាធរថៃផ្តាច់ទឹកហើយ»
រដ្ឋបាលក្រុងប៉ោយប៉ែត សូមជម្រាបជូនសាធារណជន ទាំងអស់ជ្រាបថា កន្លងមកមានការផ្សព្វផ្សាយព័ត៌មានតាមរយៈទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «ព័ត៌មាន ពលករខ្មែរ ឆ្លងដែន» ពាក់ព័ន្ធនឹងករណីមួយចំនួន ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់ការយល់ឃើញរបស់សាធារណជន។ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងច្បាស់លាស់នៃព័ត៌មាន រដ្ឋបាលក្រុងប៉ោយប៉ែត សូមធ្វើការបំភ្លឺជូនសាធារណជនអំពីព័ត៌មាន និងការពិតពាក់ព័ន្ធនឹងករណីខាងលើ ដូចមានខ្លឹមសារលម្អិតខាងក្រោម៖
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
អង្គការសាម៉ារីតាន់ភឺសឧបត្ថម្ភពាងទឹកចំនួន២.៨៨០ពាង ជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ
សកម្មភាពអាជ្ញាធរ
អង្គការសាម៉ារីតាន់ភឺសឧបត្ថម្ភពាងទឹកចំនួន២.៨៨០ពាង ជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អង្គការសាម៉ារីតាន់ភឺស ជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការជួយឧបត្ថម្ភពាងទឹកចំនួន២.៨៨០ពាង ជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ។មានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការ សាម៉ារីតាន់ភឺស (Samaritan's Purse) នៅទីស្នាក់ការភូមិរង់ចាំកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញ ចុះសួសុខទុក្ខ រីរៈកងទ័ពកម្ពុជា ចំនួន៣រូប ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ នៅខេត្តឧត្តរមានជ័យ
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញ ចុះសួសុខទុក្ខ រីរៈកងទ័ពកម្ពុជា ចំនួន៣រូប ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ នៅខេត្តឧត្តរមានជ័យ
( បន្ទាយមានជ័យ )៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ដោយក្រុមការងារខេត្ត និងស្រុកថ្មពួក អញ្ជើញ ចុះសួសុខទុក្ខ និងនាំយកសម្ភារៈមានអង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់រីរៈកងទ័ពកម្ពុជា ចំនួន៣រូប នៅភូមិព្រៃវែង និង ភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រចូកគ្រួស ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ថ្នាក់ដឹកនាំខេត្តស្រុកនិងអង្គការដៃគូចុះសួរសុខទុក្ខនិងប្រគល់អំណោយជូនប្រជាពលរដ្ឋ៥០គ្រួសារនៅឃុំស្លក្រាម
សកម្មភាពអាជ្ញាធរ
ថ្នាក់ដឹកនាំខេត្តស្រុកនិងអង្គការដៃគូចុះសួរសុខទុក្ខនិងប្រគល់អំណោយជូនប្រជាពលរដ្ឋ៥០គ្រួសារនៅឃុំស្លក្រាម
នៅថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមជាមួយ លោក ស៊ុត ង៉ុយ អភិបាលស្រុក, ឯកឧត្តម ភឿក ស៊ីណៃ ប្រធានអង្គការ SEAPC.C និងជាជំនួយការផ្ទាល់ ឯកឧត្តម កែ គឹមយ៉ាន (សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ) ព្រមទាំង ឯកឧត្តម ម៉ាតាំង ប្រធានអង្គការកុមារមេគង្គ និងជាទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ ស្ថិតក្នុងឃុំស្លក្រាម (មកពីភូមិបឹងស្នោ ចំនួន ៦គ្រួសារ និងភូមិចក់ពួក ចំនួន ៤៤គ្រួសារ)។ ​
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស នៅក្នុងខេត្តបន្ទាយមានជ័យ សម្រាប់ថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
FEATURE កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលលើការងារខ័ណ្ឌសីមាព្រំដែន
នយោបាយ
FEATURE កម្ពុជា អំពាវនាវឱ្យថៃឈប់បង្កើតលេសពន្យារពេលលើការងារខ័ណ្ឌសីមាព្រំដែន
ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា អំពាវនាវឱ្យថៃ ឈប់បង្កើតលេសសម្រាប់ការពន្យារពេល ដោយចេតនារបស់ខ្លួន លើកិច្ចការខ័ណ្ឌសីមាព្រំដែន ហើយវិលត្រឡប់មករកដំណើរការខ័ណ្ឌសីមាព្រំដែនឡើងវិញ ដោយសុច្ឆន្ទៈ ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត
ប្រមុខការទូតកម្ពុជា៖ ជនស៊ីវិលកម្ពុជាប្រមាណ ២០០០០នាក់ បានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន, កម្ពុជាស្នើសហការីអាស៊ានជួយគាំទ្រការអំពាវនាវឱ្យពួកគាត់ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ
នយោបាយ
ប្រមុខការទូតកម្ពុជា៖ ជនស៊ីវិលកម្ពុជាប្រមាណ ២០០០០នាក់ បានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន, កម្ពុជាស្នើសហការីអាស៊ានជួយគាំទ្រការអំពាវនាវឱ្យពួកគាត់ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ
ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអង្គប្រជុំថាជនស៊ីវិលកម្ពុជាប្រមាណ ២០,០០០នាក់ បានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន និងស្នើសហការីអាស៊ានជួយគាំទ្រការអំពាវនាវឱ្យពួកគាត់ត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ។
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
អានបន្ត